ថៃ៖ យើងដឹងហើយថា Pokémon GO គឺជាហ្គេមកម្សាន្ត ដ៏ជក់ចិត្តមួយប្រភេទ លេង ដោយប្រើប្រព័ន្ធ GPS វាអាចដំណើរការ បាននៅក្នុងទូរស័ព្ទដៃ របស់អស់លោកអ្នកទាំង iOS និង Android។ សម្រាប់បច្ចុប្បន្ននេះ វាក៏កំពុងតែមាន ឈ្មោះល្បីល្បាញ ខ្លាំងនៅសហរដ្ឋអាមេរិកផងដែរ។ កាលពីពេលថ្មីៗកន្លងទៅនេះ ហ្គេមប្រភេទនេះ ក៏បានដាក់ដំណើរការលេង នៅក្នុងតំបន់អាស៊ី មានជាច្រើនប្រទេស ដែលអាចលេងបានផងដែរ។

យ៉ាងណាមិញ​ មាននារីស្រស់ស្អាតជនជាតិថៃម្នាក់ កាន់តែធ្វើឲ្យអ្នកនិយមលេង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ ទៅលើសមត្ថភាពដ៏អស្ចារ្យរបស់នាងយ៉ាងខ្លាំង ជាមួយនឹងសមត្ថភាពបញ្ចេញសម្លេង ឬធ្វើត្រាប់តាមសម្លេងសត្វ Pokémon បានរហូតដល់ទៅ ៦៣សម្លេងខុសៗគ្នា បូកផ្សំការលេងទឹកមុខ និងភាពក្រមិចក្រមើមរបស់នាង គួរឲ្យស្រលាញ់ទៀតផង។

វីដេអូឃ្លីប ដ៏គួរឲ្យចាប់អារម្មណ៍នេះដែរ បន្ទាប់ពីបានធ្វើការបង្ហោះ លើហ្វេសប៊ុក បានត្រឹមតែរយៈពេល ២ទៅ៣ថ្ងៃប៉ុណ្ណោះ មានចំនួនអ្នកចុចចូលមើល រហូតដល់ទៅជាង ១លានដងផងដែរ។ ខណៈមានអ្នកបញ្ចេញមតិមួយចំនួន បានសរសេរថា «ពិតជាមិនគួរឲ្យជឿមែន គ្រាន់តែស្តាប់ភ្លាម ហាក់បីដូចជាមានសត្វ Pokémon ចេញមកខាងក្រៅចឹង» ។ រីឯអ្នកផ្សេងទៀត បានសរសេរឡើងថា ចាប់អារម្មណ៍ ចំពោះផ្ទៃមុខដ៏ស្រស់ស្អាត របស់នាងខ្លាំងជាង ។

លើសពីនេះ តាមរយៈទំព័រហ្វេសប៊ុក របស់ស្រីស្រស់រូបនេះផ្ទាល់តែម្តង ថ្មីៗនេះ នាងក៏បានបញ្ចេញនូវ សមត្ថភាពច្រៀង ធ្វើត្រាប់សម្លេងសត្វ Pikachu បានយ៉ាងពិរោះផងដែរ ៕

ចង់ដឹងយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

 

ប្រភព៖ Bangkok.coconuts

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែក ក្រឡេកមកមើល តារាល្បីៗទាំង១០នាក់ ដែលមានរូបរាង ស្រដៀងនឹងតុក្កតា Pokémon ម្តងទៅមើល ថាពិតជាស្រស់ស្អាតកម្រិតណា។

សម្រាប់ហ្គេម Pokémon Goនេះ មានតែប្រទេសមួយចំនួនតែប៉ុណ្ណោះ ដែលអាចលេងហ្គេមនេះបាន ដូចជាសហរដ្ឋអាមេរិកជាដើម រីឯប្រទេសផ្សេងៗទៀត ដូចជាប្រទេសកម្ពុជា ថៃក្នុងតំបន់អាស៊ី និង ប៉ែកខាងអឺរ៉ុបមួយចំនួន ក៏មិនទាន់មាន ការបើកដំណើរឲ្យ លេងហ្គេមមួយនេះនៅឡើយទេ ខណៈនៅឯប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្ននេះបានបើកដំណើរការខ្លះៗហើយ ប៉ុន្តែនៅមិនទាន់ធំទូលាយនោះទេ គឺមានតែតំបន់ពិសេសមួយចំនួននោះទេ ដែលអាចលេងហ្គេមនេះបាន ដោយសារតែហ្គេម Pokémon Goនេះ ត្រូវការរឹតបន្តឹង និងជាក់លាក់ទៅលើភូមិសាស្រ្តនានា ដោយវាត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើ ផែនទីGoogle ឬ(Google Maps)។

មិនថាយ៉ាងណា សូមបង្វែរអារម្មណ៍ប្រិយមិត្តងាកមកចាប់អារម្មណ៍ មកលើសមាជិកនៃតុក្កតា Pokémon នេះវិញម្តង។ ដោយសមាជិកនៃ Pokémon គឺសុទ្ធសឹងតែជាតុក្កតាល្បីៗ ដោយក្នុងនោះរួមមានដូចជា តុក្កតា Pikachu ជាតុក្កតាដែលល្បីជាងគេ, បន្ទាប់មក Squirtle, Charmeleon, Charizard និងមានជាច្រើនទៀត។

ក្នុងនោះផងដែរ មានអ្នកគាំទ្រជាច្រើនសង្កេតឃើញថា គឺមានតារាKpop មួយចំនួន ដែលពួកគមានរូបរាង និងមុខមាត់ស្រដៀងទៅនឹងតុក្កតា Pokémon គួរឲ្យចាប់អារម្មណ៍ លើសពីនេះក៏មានអ្នកស្រី Angelina Jolie ផងដែរ ដែលអ្នកស្រីមានរូបរាងស្រដៀងទៅនឹង តុក្កតា Goldeen។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]