បរទេស៖ ហ្គេមថ្មីមួយ ដែលមានឈ្មោះថា Pokémon Go កំពុងតែទទួលបាន នូវប្រជាប្រិយភាពខ្លាំង និងថែមទាំងធ្វើឲ្យពិភពលោក មានភាពជ្រួលច្របល់ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសយុវវ័យតែម្តង ចង់សាកល្បងចូលខ្លួន លេងហ្គេមមួយនេះ ខ្លាំងបំផុត ក្រោយពីបានបើកដំណើរការដំបូងគេ នៅអាមេរិកកន្លងមកនេះ។

លើសពីនេះទៅទៀតនោះ Pokémon Go បានទទួលបានចំណាត់លេខ១ លើបណ្តា App ជាច្រើនទៀត ក្នុងបណ្តាប្រទេសជាង ៦០ ដែលបានទាញយក ប្រើប្រាស់តាមរយៈ ប្រព័ន្ធប្រតិបត្តិការ iOS ផងដែរ ។

ដោយឡែក ការទន្ទឹងរង់ចាំកន្លងមកនេះ បានមកដល់ហើយ ព្រោះថាពេលនេះនៅតំបន់អាស៊ីយើង អាចលេងហ្គេមដ៏ជក់ចិត្តមួយនេះ បានផងដែរ។

យោងទៅតាមសារខ្លីមួយ របស់ក្រុមហ៊ុន Pokémon Go ផ្ទាល់តែម្តង បានបញ្ជាក់ប្រាប់ថា ប្រទេសថ្មីចំនួន១៥ ឆ្លងកាត់នូវតំបន់អាស៊ី និងអូសេអានី អាចដំណើរការ ឬទាញយក (Download) ហ្គេមដ៏ជក់ចិត្តមួយនេះពី Play Store ឬ App Store បានផងដែរ។

ក្នុងនោះរួមមានប្រទេស៖ ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម តៃវ៉ាន់ ប៉ាពូអាស៊ីនូវែលហ្គីណេ ហ្វ៊ីជី កោះស៊ូឡូម៉ុង រដ្ឋសហព័ន្ធមីក្រូណេស៊ី និងប៉ាលូ។

គួរឲ្យដឹងថា Pokémon GO ជាហ្គេមមួយដែលលេង ដោយប្រើប្រព័ន្ធ GPS វាអាចដំណើរការ បាននៅក្នុងទូរស័ព្ទដៃរបស់អ្នកទាំង iOS និង Android។ សម្រាប់បច្ចុប្បន្ននេះវាកំពុង តែមានឈ្មោះល្បីល្បាញ ខ្លាំងណាស់នៅអាមេរិក ៕ 

អេ៎...ឈប់សិន...! កុំជក់លេងពេក ខំរៀន និងធ្វើការផងណា!

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទោះបីជាយ៉ាងនេះក្តី Pokémon Go  ក៏នៅមានហេតុផលមួយចំនួនដែលអ្នក ទាំងអស់គ្នាមិនគួរលេងហ្គេមនេះផងដែរ។ នេះគ្រាន់តែជាការណែនាំ និងចែករំលែក ចំណេះដឹងខ្លះៗតែប៉ុណ្ណោះ ជឿមិនជឿ លេងឬមិនលេងវាស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកគ្រប់គ្នាហើយ។ តាមដានទាំងអស់គ្នាខាងក្រោម៖

១.ពាក់ព័ន្ធទិន្នន័យផ្ទាល់ខ្លួន៖ នៅក្នុងលេងហ្គេម Pokemon GO ជាចាំបាច់អ្នកត្រូវតែ បញ្ចូលទិន្នន័យផ្ទាល់ខ្លួនចូលទៅក្នុងគណនី Google ពីទីតាំងបច្ចុប្បន្នរបស់អ្នកលេង។ ដូច្នេះមនុស្សអាក្រក់មួយចំនួន អាចដឹងព័ត៌មានពីអ្នកយ៉ាងច្រើន ដែលអាចនិយាយបានថា បើគេមានបំណងប៉ុនប៉ងធ្វើបាបអ្នក នោះប្រហែលជាមិនពិបាកទេ។

២.ត្រូវគេលួចអានអ៉ីម៉ែល៖ ប្រសិនបើអ្នកប្រើ Google ដើម្បីចូលទៅលេងហ្គេម Pokemon ដោយប្រើ Gmail នោះមានន័យថា បណ្តាញរបស់ហ្គេម អាចចូលទៅដំណើរ ការអ៉ីម៉ែលរបស់អ្នកបានដូចគ្នាផងដែរ។

៣.ជួបជនបោកប្រាស់៖ ជាការពិតណាស់ គ្មាននរណាម្នាក់ចូលចិត្តមនុស្សបោក ប្រាស់នោះទេ ប៉ុន្តែវាការលេងហ្គេម Pokemon GO គឺតម្រូវឱ្យលេងដូចជាហ្គេមដែល មានយន្តហោះតែគ្មានមនុស្សបើក ដោយការហោះហើរត្រូវជំនួសដោយការដើរវិញ។ ហើយអ្នកលេងគឺអាចដើរដោយភ្លេចខ្លួន ព្រោះរវល់ជក់លេងពេក។ បើមានមនុស្ស បំណងមិនល្អនោះ គឺគេងាយបន្លំយកសម្ភារៈផ្សេងៗ ឬគេងាយចាត់ការណាស់។

៤.ប្រយ័ត្នត្រូវគេប្លន់៖ ចូរប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ប្រសិនបើអ្នកលេងហ្គេមនេះ គឺបើមិនមានការប្រុងប្រយ័ត្ននោះទេ អ្នកអាចនឹងត្រូវឧក្រិដ្ឋជនស្ទាក់ចាប់ ឬស្ទាក់ប្លន់ បានដោយងាយ តាមចំនុចរបស់ Pokemon ឬការប្រើប្រាស់ទីកន្លែងដូច Pokestop ជាដើម។ ទាំងនេះសុទ្ធតែជាកន្លែងគ្រោះថ្នាក់ទាំងអស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]