ក្រុមហ៊ុនយ៉ាម៉ាហា ម៉ូទ័រ ខេមបូឌា នឹងប្រកាសបញ្ចេញលក់ម៉ូតូម៉ូដែល Yamaha Sirius ឆ្នាំ២០១៦នៅថ្ងៃទី ២០និង២១ ខែសីហា នេះ។

Yamaha Sirius គឺជាស្រឡាយនៃម៉ូដែលមួយចំនួនរបស់ក្រុមហ៊ុន យ៉ាម៉ាហា ដូចជា Yamaha Taurus ដែលលោកអ្នកធ្លាប់បានស្គាល់ និងប្រើប្រាស់កន្លងមករួចមកហើយ។ Yamaha Sirius គឺសាកសមបំផុត សំរាប់បំរើការប្រើប្រាស់ ជាលក្ខណៈអាជីវកម្ម ដូចជា ការដឹកជញ្ជូនឥវ៉ាន់ធ្ងន់ៗ ប្រកបរបរម៉ូតូឌុប ឬការអូសរឺមក់កង់៣ជាដើម។ពីព្រោះថា Yamaha Sirius មានបូមរឹងមាំ ធន់នឹងទំងន់ដឹក រាងតូចល្មមតែកំលាំងម៉ាស៊ីនខ្លាំង ដែលអាចប្រើជាកំលាំងអូសទាញបានយ៉ាងល្អ។

បច្ចុប្បន្ន Yamaha Sirius មានពីរប្រភេទគឺ កាំបន្ទះ ហ្រ្វាំងបូម និងកាំរាយ ហ្រ្វាំងស្បែក ដែលជាជំរើសសំរាប់អតិថិជន។

ដើម្បីអបអរសាទរនៅ ថ្ងៃប្រកាសលក់ជាផ្លូវការនេះដែរ ក្រុមហ៊ុននឹងផ្តល់ជូនកាដូជាច្រើន ដូចជា មួកសុវត្ថិភាពពីរ ស្លាកលេខ១ និងអាវយឺតដ៏ស្រស់ស្អាត១ សំរាប់អតិថិជនដែលបានជាវឬកក់ទុកនៅថ្ងៃទី ២០ និង ២១ ខែសីហា នេះតែប៉ុណ្ណោះ។

សូមស្វែងរកព័ត៌មានបន្ថែមតាមរយៈទូរសព្ទលេខ 023 885515/16 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]