ភ្នំពេញ៖ ល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ចាប់ក្របួចចាប់វាយ ខ្នោះភ្លាមៗដើម្បីសួរនាំ ក្រោយពីជនល្មោភកាមរូបនេះ បានធ្វើសកម្មភាពចាប់រំ លោភក្មេងស្រី ម្នាក់មិនទាន់គ្រប់អាយុ បានសម្រេចជាច្រើនលើក ព្រមទាំងគំរាមសម្លាប់ចោល​បើសិនហ៊ាន ទម្លាយរឿងនេះ ប៉ុន្ដែជាលទ្ធផល ត្រូវក្រុមគ្រួសារជនរងគ្រោះដាក់ពាក្យប្ដឹងសមត្ថកិច្ចតែម្ដង។

សកម្មភាពឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅ យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៩០០ ក្រុមទី១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បើតាមការលើកឡើងរបស់មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យមាន ឈ្មោះ ថន ធារ៉ា ហៅ(ធា) អាយុ ១៨ឆ្នាំ មានមុខ របរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅ ក្បែរចំណុចកើតហេតុ ខាងលើ ។ រីឯជនរងគ្រោះមាន អាយុ១២ឆ្នាំ ជាសិស្ស ស្នាក់នៅជាមួយម្ដាយមីងខណ្ឌរស្សីកែវ។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា “តាមការ រៀបរាប់ឲ្យដឹងពីជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ មុនពេលកើតហេតុ តាំងពីអំឡុងខែ មិថុនា ឆ្នាំ២០១៦ ជនសង្ស័យបានបបួលជនរងគ្រោះទៅទិញទូរស័ព្ទ១គ្រឿង និងភ្ជាប់អ៉ិនណេត ដើម្បីចុចមើលកំសាន្ដរួចជនសង្ស័យបានបន្តសកម្មភាពល្បួងរំលោភជនរងគ្រោះទាល់តែបានសម្រេច ជាច្រើនដង ខណៈនោះជនសង្ស័យខ្លាចបែកធ្លាយរឿងទើបប្រើកូនកាំបិតដើម្បីគំរាមសម្លាប់ ជនរងគ្រោះបើសិនហ៊ានយករឿងនេះប្រាប់ទៅប្រាប់ម្ដាយមីង”។

ប្រភពដដែល បានបញ្ជាក់បន្តទៀតថា ក្រោយជនសង្ស័យរំលោភជាច្រើនដង ទើបបណ្ដាលឲ្យ ជន រងគ្រោះមានអាការៈស្លេកស្លាំង ហើយម្ដាយមីងរបស់ក្មេងស្រីរងគ្រោះមានការសង្ស័យ ក៏សួរនាំស្រាប់តែបែកធ្លាយរឿងជនសង្ស័យខាងលើ បានប្រើកាំបិតគំរាមសម្លាប់ និងរំលោភ បានសម្រេចជាច្រើនដងមកហើយ តាំងពីអំឡុងខែមិថុនា រហូតមកដល់យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ។ បច្ចុប្បន្នជនល្មោភកាមរូបនេះ ត្រូវបានបន្តឃុំខ្លួននៅអធិការ ដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការ តាមនិតិវិធីច្បាប់ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ស្ដ្រីជនជាតិព្នង ពិការជើងម្ខាងម្នាក់តូចចិត្ត និងឪពុកបង្កើត​ចាប់រំលោភ​ បានសម្រេចរត់ចូលព្រៃទាំងយប់ ហើយបាន ត្រឡប់មក​ដាក់ ពាក្យប្តឹងកន្លែងសមត្ថកិច្ច ឲ្យចាប់ឪពុកតុណ្ហាក្រាស់ និងផ្តន្ទា​ទោសតាមផ្លូវច្បាប់។

ស្ដ្រីរងគ្រោះបានឲ្យដឹងថា នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ដោយនៅក្នុងភូមិមានកម្មវិធីផឹកស៊ី ខណៈក្បាលព្រលប់ម្តាយរបស់នាង ផឹកស្រា​ស្រវឹងជោគជាំ រួចក៏ចូលដេកជាមួយកូនពៅ របស់ខ្លួនលង់លក់នោះ រូបនាងបានចូលទៅសម្រាកក្នុងបន្ទប់ដូចធម្មតា​លុះនៅ ម៉ោងប្រមាណ១២​អាធ្រាត្រ​ ស្រាប់តែឃើញឪពុកបង្កើតរបស់ខ្លួនឈ្មោះ តុត ព្រុត អាយុ៥៦ឆ្នាំ ជនជាតិព្នង មានតួនាទីជាមេភូមិ បានលបចូលមកក្នុងបន្ទប់របស់នាង ប្រើកំលាំងស្រាតខោអាវនាង រួចចាប់ផ្តើមរំលោភ រហូតបានសម្រេច។ ពេលនោះបើទោះបី នាងខំស្រែក ខំរើបំរាស់យ៉ាងណាក៏ដោយ ក៏ឪពុកនោះមិនបញ្ឈប់សកម្មភាពរបស់ខ្លូនឡើយ។

នារីរងគ្រោះបន្ដទៀតថា​ ប្រហែលកន្លះម៉ោងក្រោយមក រូបនាងបានសម្រេចចិត្ត រត់ចូលព្រៃទាំងយប់ ដោយមិនចង់ឲ្យ​គេគ្រប់គ្នាដឹង រឿងរ៉ាវដ៏អាក្រក់របស់​នាងឡើយ។

លោក ខ្លូត សុឃា អធិការស្រុកកោះញែក បាន​បញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ ​បន្ទាប់ពីបានទទួលពាក្យប្តឹង ភ្លាមៗ កម្លាំងនគរបាលស្រុកកោះញែក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាឪពុកបង្កើតយកមកសួរនាំ។ ចំពោះមុខសមត្ថកិច្ច​ជនសង្ស័យ បានឆ្លើយបដិសេធថា ខ្លួនមិនបានប្រព្រឹត្តនោះទេ។ ក្រោយមកលោក​អធិការ បានសម្រេចបញ្ជូនជនសង្ស័យមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត​ ដើម្បីចាត់បន្តតាមនិតិវិធី។

លោក សូរ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានឲ្យដឹង​ថា ​ចំពោះមុខសមត្ថកិច្ចជនសង្ស័យ នៅតែមិនបានសារភាពនៅឡើយទេ។

លោកស្នងការរងបន្តថា ទោះបីជាជនសង្ស័យរូបនេះ ពុំទាន់សារភាពក៏ដោយ ប៉ុន្តែកូនស្រីរងគ្រោះនៅតែស្នើ ឲ្យសមត្ថកិច្ចមេត្តាជួយ ចាត់ការករណីនេះឲ្យបានធ្ងន់ធ្ងរផង៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]