(មណ្ឌលគិរី)៖ ស្ដ្រីជនជាតិព្នង ពិការជើងម្ខាងម្នាក់តូចចិត្ត និងឪពុកបង្កើត​ចាប់រំលោភ​ បានសម្រេចរត់ចូលព្រៃទាំងយប់ ហើយបាន ត្រឡប់មក​ដាក់ ពាក្យប្តឹងកន្លែងសមត្ថកិច្ច ឲ្យចាប់ឪពុកតុណ្ហាក្រាស់ និងផ្តន្ទា​ទោសតាមផ្លូវច្បាប់។

ស្ដ្រីរងគ្រោះបានឲ្យដឹងថា នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ដោយនៅក្នុងភូមិមានកម្មវិធីផឹកស៊ី ខណៈក្បាលព្រលប់ម្តាយរបស់នាង ផឹកស្រា​ស្រវឹងជោគជាំ រួចក៏ចូលដេកជាមួយកូនពៅ របស់ខ្លួនលង់លក់នោះ រូបនាងបានចូលទៅសម្រាកក្នុងបន្ទប់ដូចធម្មតា​លុះនៅ ម៉ោងប្រមាណ១២​អាធ្រាត្រ​ ស្រាប់តែឃើញឪពុកបង្កើតរបស់ខ្លួនឈ្មោះ តុត ព្រុត អាយុ៥៦ឆ្នាំ ជនជាតិព្នង មានតួនាទីជាមេភូមិ បានលបចូលមកក្នុងបន្ទប់របស់នាង ប្រើកំលាំងស្រាតខោអាវនាង រួចចាប់ផ្តើមរំលោភ រហូតបានសម្រេច។ ពេលនោះបើទោះបី នាងខំស្រែក ខំរើបំរាស់យ៉ាងណាក៏ដោយ ក៏ឪពុកនោះមិនបញ្ឈប់សកម្មភាពរបស់ខ្លូនឡើយ។

នារីរងគ្រោះបន្ដទៀតថា​ ប្រហែលកន្លះម៉ោងក្រោយមក រូបនាងបានសម្រេចចិត្ត រត់ចូលព្រៃទាំងយប់ ដោយមិនចង់ឲ្យ​គេគ្រប់គ្នាដឹង រឿងរ៉ាវដ៏អាក្រក់របស់​នាងឡើយ។

លោក ខ្លូត សុឃា អធិការស្រុកកោះញែក បាន​បញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ ​បន្ទាប់ពីបានទទួលពាក្យប្តឹង ភ្លាមៗ កម្លាំងនគរបាលស្រុកកោះញែក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាឪពុកបង្កើតយកមកសួរនាំ។ ចំពោះមុខសមត្ថកិច្ច​ជនសង្ស័យ បានឆ្លើយបដិសេធថា ខ្លួនមិនបានប្រព្រឹត្តនោះទេ។ ក្រោយមកលោក​អធិការ បានសម្រេចបញ្ជូនជនសង្ស័យមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត​ ដើម្បីចាត់បន្តតាមនិតិវិធី។

លោក សូរ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានឲ្យដឹង​ថា ​ចំពោះមុខសមត្ថកិច្ចជនសង្ស័យ នៅតែមិនបានសារភាពនៅឡើយទេ។

លោកស្នងការរងបន្តថា ទោះបីជាជនសង្ស័យរូបនេះ ពុំទាន់សារភាពក៏ដោយ ប៉ុន្តែកូនស្រីរងគ្រោះនៅតែស្នើ ឲ្យសមត្ថកិច្ចមេត្តាជួយ ចាត់ការករណីនេះឲ្យបានធ្ងន់ធ្ងរផង៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   ដឹងឪពុកគេមិននៅផ្ទះ បុរសកំហូចលបឡើង ចាប់រំលោភកូនក្រមុំ រហូតបានសម្រេច តែត្រូវសមត្ថកិច្ចចាប់ខ្លួន គួររំលឹកផងដែរថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមពាក្យបណ្ដឹងឪពុកនារីរងគ្រោះ ដែលបានចោទប្រកាន់ថា បុរសកំហូច រូបនោះបានចាប់រំលោភ កូនស្រីរបស់គាត់ រហូតបានសម្រេច ខណៈដែលនារីរងគ្រោះកំពុងដេកនៅក្នុងផ្ទះ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងផ្ទះនារីរងគ្រោះ ត្រង់ចំណុចគីឡូម៉ែត្រ៦៤ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែសមត្ថកិច្ចទើបតែឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១២ ខែសីហា បន្ទាប់ពីធ្លាយរឿងនារីរងគ្រោះនិយាយប្រាប់ឪពុក។

ប្រភពពីកម្លាំងសមត្ថកិច្ចនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងកាលពីព្រឹកថ្ងៃទី១៣ ខែសីហានេះថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ ផន នុត ភេទប្រុស អាយុ ២៦ឆ្នាំ រីឯនារីរងគ្រោះ មានឈ្មោះ រ.ស.ន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។

ប្រភពបានបន្តថា ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្ដឹង របស់ឈ្មោះ ឆឹង រី ដែលជាឳពុករបស់នារីរងគ្រោះ ដែលបានចោទ ប្រកាន់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១០យប់ ខណៈពេលដែលគាត់មិននៅផ្ទះ ត្រូវបានបុរសឈ្មោះ ផន នុត នោះបានលបឡើងមកលើផ្ទះចាប់កូនស្រីរបស់គាត់ ធ្វើសកម្មភាពរំលោភរហូតបានសម្រេច។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]