រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​រង​របួស​ធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​ងោក​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ប្រមាណ​ជា​១០​ម៉ែត្រ​ជ្រុល​ទៅ​ បុក​ដើម​ក្ងោក​ប៉ុន​ភ្លៅ​សន្លប់​ឈឹង កាលពី​វេលា​ម៉ោង​៣​និង​៥៨​នាទី​ទៀប​ភ្លឺ​​​ថ្ងៃ​ទី​២៦ កុម្ភៈ នៅ​តាម​វិថី​សហ​ព័ន្ធ​រុ​ស្ស៊ី ​មុខ​ហាង​លក់​ឥដ្ឋការ៉ូ​យីហោ​វិ​គី​ត្រេ​ដ ស្ថិត​ក្នុង​ភូមិ​ចុង​ថ្នល់​ខាងកើត​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​តាម​​បណ្តោយ​វិថី​សហព័ន្ធ​រុ​ស្ស៊ី​ពី​កើត​ ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ប្រហែលជា​​អ្នក​បើក​បរ​ងោក​ ទើប​បើក​ម៉ូតូ​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ក្នុង​ល្បឿន​​លឿន​អូស​ប្រមាណ​ជា​១០​ ម៉ែត្រ​ ​ក៏​ជ្រុល​ទៅ​បុក​ដើម​ក្ងោក​ប៉ុន​ភ្លៅ​រួច​ខ្ទាត​ប្រមាណ​ជា​៨​ម៉ែត្រ​ទើប​ អស់​ល្បឿនតែម្តង។ ចំណែក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ខ្ទាត​ចេញពី​គ្នា​​ដួល​បោក​ក្បាល​ហូរ​ឈាម​ ពេញ​ផ្ទៃមុខ ។

ប្រភព​ដដែល​បន្ត​ទៀតថា យុវជន​រង​គ្រោះ​ទាំង​២​នាក់​មិន​ត្រូវ​បាន​ស្គាល់​​អត្ដសញ្ញាណ​ទេ ដោយសារ​សន្លប់​ស្ដូកស្ដឹងរបួសធ្ងន់​។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​វី​វ៉ា ពណ៌​ខ្មៅ ​ត្រូវ​រថយន្ត​សាមុយ​ដឹក​​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]