(ភ្នំពេញ)៖ ពិតជាធ្វើទស្សនិកជន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ខណៈឱកាសថ្ងៃខួបកំណើត​គំរប់អាយុ៣២ឆ្នាំ របស់អតីតតារាសម្តែង មេម៉ាយកូនមួយអ្នកនាង ឆយី ត្រូវបាន​មិត្តភក្តិរៀបចំ ដើម្បី​ឲ្យ surprise ហើយអ្វីកាន់តែចំឡែក ជាងគេទៅទៀតនោះ គឺនំខួបកំណើរ​របស់តារាស្រីអ្នក​នាង ឆ​យី គឺធ្វើខុសពីគេធម្មតា ដែលភាគច្រើន​និយមធ្វើជារូបបេះដូងឬសត្វអ្វីមួយ តំណាងឲ្យឆ្នាំ​របស់​ពួកគេ តែសម្រាប់នំខួប អ្នកនាង ឆយី បែរជារូបសុដន់ ព្រមទាំងមានការសរសេរឈ្មោះខ្លួនឯងថា «ជួប ស៊ី» ហាក់បបីដូចជាមានបំណង​ឌឺដងក្នុងរឿងអ្វីមួយ​។

ពិធីជប់លៀងខួបកំណើតលក្ខណៈ ជួបជុំគ្រួសារ និងមិត្តភក្តិដោយសាមញ្ញ របស់អ្នកមេម៉ាយកូនមួយក្តៅស្រួយ អ្នកនាង ឆយី នេះ​បានរៀបចំធ្វើឡើង នាពីរាត្រីថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៦​ នៅ​​ឯគេហដ្ឋានរបស់នាង ដោយមានគ្នាប្រមាណជាង​១០នាក់ប៉ុណ្ណោះ ចូលរួម។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីធ្មេញជំពើស​ អ្នកមេម៉ាចាយរាង ឆយី កាលពី​ប៉ុ​ន្មានម៉ោងមុននេះ នាងបានសរសេរបង្ហោះសារខ្លីមួយ ភ្ជាប់ជាមួយរូបថត​ នៃនំខួបកំណើត​រាងជាសុដន់នោះថា «អរគុណ​ក្រៃលែង សម្រាប់ប់នំខួបកំណើត ដ៏គួរឲ្យស្រឡាញ់មួយនេះ Chh​o​rvy Pov!»។ ក្នុងឱកាសនៃថ្ងៃខួបកំណើត របស់តារាស្រីអ្នកនាង ឆយី នេះដែរ ក៏មានការ Comm​ent ជូនពរយ៉ាងព្រោងព្រាត ផងដែរ ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិរបស់នាង៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ឆយី បង្ហាញ​អារម្មណ៍​ខ្លោច​ចិត្ត អាណិត ភិន សុដាលីស ​ពេល​ប៉ែន ចំរ៉ុង ប្តឹង​លែង​លះ​​​ទាំង​​​ពរ​ពោះ​កូន​ក្នុង​​ផ្ទៃ​ គួររំលឹកផងដែរថា នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីអ្នកមេម៉ាយកូនមួយ ធ្លាប់រងនូវការឈឺចាប់ រាប់មិនអស់នាង ឆយី បានសរសេរបង្ហាញពីទស្សនៈ ផ្ទាល់ខ្លួនជុំវិញរឿង ប៉ែន ចំរ៉ុង និង ភិន សុដាលីស ថា «ទះដៃម្ខាងវាមិនឮទេ ខ្ញុំទទួលស្គាល់..តែមនុស្សស្រី នៅតែទន់ខ្សោយ ជាងមនុស្សប្រុសផ្នែកផ្លូវចិត្ត ...»។

អ្នកនាង ឆយី បានលើកឡើងទៀតថា «មនុស្សស្រីមានចំណុចល្អត្រង់ ពូកែទ្រាំ ពូកែអត់ធន់ ទ្រាំទទួលយកគ្រប់យ៉ាង រាល់បញ្ហាចំពោះមុខ... មានភាពក្លាហាន មានភាពរឹងមាំ ហ៊ានទទួលខុសត្រូវ នឹងទង្វើខ្លួនឯង ទ្រាំរស់ទាំងភាពអាម៉ាស់ អ្វីដែលឈឺចាប់បំផុត គឺកូន ដែលកើតមក មិនបានឮពាក្យថា ប៉ាស្រលាញ់កូន ប៉ានឹងថែរក្សារកូន ប៉ាចង់ឱបកូន នាងសុខចិត្តមានឈ្មោះថា កូនអកត្តញ្ញូ ដើម្បីប្រុសម្នាក់ដែលនាងស្រឡាញ់ តែអ្វីដែលនាងជ្រើសនឹងលះបង់ បានមកវិញគឺ សូន្យ .!»។

អតីតតារាសម្តែង មានកូនអត់ប្តីនាង ឆយី បាននិយាយទៀតថា «នាងរស់នៅដោយការមើលងាយ ពីមនុស្សជុំវិញខ្លួន តើនាងត្រូវទៅខាងណា ឪពុកម្តាយក៏មិនត្រូវគ្នា ប្តីក៏ប្តឹងលែង តើជីវិតម្តាយកូនគេ ត្រូវរស់រំពឹងអី...ទោះបីនាងខុសធ្ងន់យ៉ាងណា ក៏គួរតែកំដរនាងឲ្យឆ្លងទន្លេដ៏ធំមួយនេះឲ្យផុតសិនទៅបានអត់ ? ពោះធំគ្មានប្តី កូនកើតមកចំពេល ម៉ែឪលែងលះគ្នា តាយាយ មិនទទួលស្គាល់ ត្រូវរស់ពឹងលើកំលាំងកាយ គ្មានកំលាំងចិត្ត រស់នៅក្នុងភពងងឹត...!»។

ជាមួយគ្នានេះដែរ អ្នកមេម៉ាយចាយរាង ឆយី ក៏បានលើកជាសំណួរថា «តើអ្នកណាយល់ពីអារម្មណ៍មួយនេះ ឲ្យច្បាស់ក្រៅពីសាមីខ្លួន អ្នកធ្លាប់ឆ្លងកាត់ ទើបយល់វាបាន...វេនាជាងធ្លាក់នរក១៨ជាន់ទៀត ...ឈឺណាស់ វេនាណាស់ ...ទំរាំឆ្លងផុតស្ទើរមិនរស់...ផ្តល់កំលាំងចិត្តឲ្យនាងផង កុំរុញនាងឲ្យធ្លាក់ក្នុងភពងងឹតទៀត ជួយនាងឲ្យឆ្លងផុតសមុទ្រទុក្ខនេះផង... love u sis...pls be strong my girl ..!»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]