(ភ្នំពេញ)៖ ខណៈដែលពាក្យបណ្តឹងប្តឹងលែងលះភរិយា នាង ភិន សុដាលី ពីសំណាក់លោក ប៉ែន ចំរ៉ុង ដែលត្រូវបានមនុស្ស មួយចំនួនឲ្យងារថា ជាប្តីហេងស៊យ ត្រូវបានធ្លាក់ចូលដៃតុលាការ និងបានកោះហៅឲ្យភាគីទាំងពីចូលខ្លួន បំភ្លឺនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ទើបបញ្ចប់នោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីអ្នកមេម៉ាយកូនមួយ ធ្លាប់រងនូវការឈឺចាប់ រាប់មិនអស់នាង ឆយី បានសរសេរបង្ហាញពីទស្សនៈ ផ្ទាល់ខ្លួនជុំវិញរឿង ប៉ែន ចំរ៉ុង និង ភិន សុដាលីស ថា «ទះដៃម្ខាងវាមិនឮទេ ខ្ញុំទទួលស្គាល់..តែមនុស្សស្រី នៅតែទន់ខ្សោយ ជាងមនុស្សប្រុសផ្នែកផ្លូវចិត្ត ...»។

អ្នកនាង ឆយី បានលើកឡើងទៀតថា «មនុស្សស្រីមានចំណុចល្អត្រង់ ពូកែទ្រាំ ពូកែអត់ធន់ ទ្រាំទទួលយកគ្រប់យ៉ាង រាល់បញ្ហាចំពោះមុខ... មានភាពក្លាហាន មានភាពរឹងមាំ ហ៊ានទទួលខុសត្រូវ នឹងទង្វើខ្លួនឯង ទ្រាំរស់ទាំងភាពអាម៉ាស់ អ្វីដែលឈឺចាប់បំផុត គឺកូន ដែលកើតមក មិនបានឮពាក្យថា ប៉ាស្រលាញ់កូន ប៉ានឹងថែរក្សារកូន ប៉ាចង់ឱបកូន នាងសុខចិត្តមានឈ្មោះថា កូនអកត្តញ្ញូ ដើម្បីប្រុសម្នាក់ដែលនាងស្រឡាញ់ តែអ្វីដែលនាងជ្រើសនឹងលះបង់ បានមកវិញគឺ សូន្យ .!»។

អតីតតារាសម្តែង មានកូនអត់ប្តីនាង ឆយី បាននិយាយទៀតថា «នាងរស់នៅដោយការមើលងាយ ពីមនុស្សជុំវិញខ្លួន តើនាងត្រូវទៅខាងណា ឪពុកម្តាយក៏មិនត្រូវគ្នា ប្តីក៏ប្តឹងលែង តើជីវិតម្តាយកូនគេ ត្រូវរស់រំពឹងអី...ទោះបីនាងខុសធ្ងន់យ៉ាងណា ក៏គួរតែកំដរនាងឲ្យឆ្លងទន្លេដ៏ធំមួយនេះឲ្យផុតសិនទៅបានអត់ ? ពោះធំគ្មានប្តី កូនកើតមកចំពេល ម៉ែឪលែងលះគ្នា តាយាយ មិនទទួលស្គាល់ ត្រូវរស់ពឹងលើកំលាំងកាយ គ្មានកំលាំងចិត្ត រស់នៅក្នុងភពងងឹត...!»។

ជាមួយគ្នានេះដែរ អ្នកមេម៉ាយចាយរាង ឆយី ក៏បានលើកជាសំណួរថា «តើអ្នកណាយល់ពីអារម្មណ៍មួយនេះ ឲ្យច្បាស់ក្រៅពីសាមីខ្លួន អ្នកធ្លាប់ឆ្លងកាត់ ទើបយល់វាបាន...វេនាជាងធ្លាក់នរក១៨ជាន់ទៀត ...ឈឺណាស់ វេនាណាស់ ...ទំរាំឆ្លងផុតស្ទើរមិនរស់...ផ្តល់កំលាំងចិត្តឲ្យនាងផង កុំរុញនាងឲ្យធ្លាក់ក្នុងភពងងឹតទៀត ជួយនាងឲ្យឆ្លងផុតសមុទ្រទុក្ខនេះផង... love u sis...pls be strong my girl ..!»។

សូមជម្រាបថា កាលពីព្រឹកមិញនេះ តារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស បានបង្ហាញមុខចូលខ្លួនបំភ្លឺ នៅតុលាការដូចការគ្រោងទុក។ ប៉ុន្តែទន្ទឹមគ្នានៃការចូលខ្លួនទៅបំភ្លឺនេះដែរ ក៏មានមតិពីមហាជនជាច្រើន បានស្នើឲ្យតារាប្រុស លោក ប៉ែន ចំរ៉ុង គួរពិចារណាជាថ្មី លើការប្តឹងលែងលះភរិយា ដែលនាងកំពុងមានផ្ទៃពោះ ប្រមាណជាង៣ខែហើយនោះ។ ជាមួយគ្នានេះ មន្រ្តីតុលាការក៏បានសម្រុះសម្រួល ដើម្បីឲ្យពួកគេទាំងពីរ ជានាគ្នាវិញដែរ ប៉ុន្តែបើតាម ប៉ែន ចំរ៉ុង គឺលោកប្រហែលជាមិនអាចបន្ត ជីវិតជាប្ដីប្រពន្ធ ជាមួយ ភិន សុដាលីស បានវិញឡើយ៕ 

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស