ព្រៃវែង៖ បុរសម្នាក់ បានជិះម៉ូតូគ្រោះថ្នាក់ ដោយខ្លួនឯង បុកបង្កាន់ដៃស្ពាន ជុងនឹងដៃម៉ូតូរយះសាច់ មើលឃើញសួត និងបេះដូង ហេតុការណ៍នេះកើតឡើង នៅម៉ោង០៣៖២០នាទី ថ្ងៃទី១៦ ខែសីហានេះ ស្ថិតនៅផ្លូវជាតិលេខ៨ ត្រង់ចំណុចស្ពានជ្រៃ ភូមិជ្រៃ ឃុំរាប ស្រុកពារាំង។

បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន ឡេងជី អាយុ២៩ឆ្នាំ រស់នៅភូមិពារាំង ឃុំរាប ស្រុកពារាំង បានជិះម៉ូតូវេវ ពណ៌ក្រហម ធ្វើដំណើរតាមផ្លូវជាតិលេខ៨ ពីលិចទៅកើត លុះដល់ស្ពានជ្រៃ ក៏បានរេចង្កូតប៉ះបង្កាន់ដៃស្ពាន ដោយខ្លួនឯង រួចជុងដៃម៉ូតូរយះសាច់មើលឃើញសួត និងបេះដូង គួរឲ្យស្រាវសាច់ណាស់។ 

ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកម៉ូតូបានប្រគល់ជូនក្រុមគ្រួសារវិញ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន រថយន្ត​ស៊េរី​ទំនើប​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ១​គ្រឿង​បាន​បើក​ទៅ​បុក​ខឿន​សួនច្បារ បន្ត​ទៅ​បុក​អ្នកលក់​សាំង​ដប​តាម​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ជ្រុល​ទៅ​បុក​ម៉ាស៊ីន​ATM របស់​ធនាគា ភ្នំពេញ​ពាណិជ្ជ​ទើ​ទៅ​មុខ​លែង​រួច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ កែង​ផ្លូវ​សុធារស ស្ថិត​ក្នុង​សង្កាត់​ទន្លេ​របា​សាក់ ខណ្ឌចំការមន ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក តូ​យូ​តា កាម​រី ហា​យ​ប្រ៊ិ​ជ ពណ៌​ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-3985 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ព្រមទាំង​មាន​ដឹក​នារី​ម្នាក់​ផង​ដែរ បាន​បើករថយន្ត​លឿន​ដូច​ព្យុះ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រាប់តែ​ពេល​រថយន្ត​បើក​មក​ដល់​កែង​ផ្លូវ​សុធារស រថយន្ត​បាន​ទៅ​បុក​ខឿន​សួនច្បារ​ធ្វើ​ឲ្យ​រថយន្ត​បោក​ទៅ​ខាងស្តាំ​ដៃ​បុក​រះ​កន្លែង​លក់​សាំង​ដប​តាម​ផ្លូវ បណ្តាល​ឲ្យ​អ្នកលក់​សាំង​ម្នាក់​កៀប​ជាប់​នៅ​ក្រោម​រថយន្ត​រង​របួសធ្ងន់ ចំណែក​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅ​បុក​ម៉ាស៊ីន​ដក​ប្រាក់​(ATM)​របស់​ធនាគារ ភ្នំពេញ​ពាណិជ្ជ បែក​កញ្ចក់​ខ្ទេច​អស់ ទើប​រថយន្ត​អស់​ល្បឿន​ទៅ​មុខ​លែង​រួច ។ ភ្លាម​ៗ​នោះ​គេ​ឃើញ​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ​ក្នុង​រថយន្ត​បាន​ចុះ​ពី​រថយន្ត​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញ​ទៅ​បាត់ សល់​តែ​អ្នកបើកបរ​ដើរ​ទ្រេតទ្រោត ស្រែ​កថា គេ​ជា​សមត្ថកិច្ច អ្នក​ណា​ហ៊ាន​ធ្វើ​អី​គេ ។  

សាក្សី​បន្ត​ទៀត​ថា សំណាង​ណាស់​ដែល​នគរបាល​ទៅ​ដល់​កន្លែង​កើតហេតុ​ទាន់​ពេល និង​បាន​នាំ​ខ្លួន​ជន​បង្ក​ទៅ​ប៉ុស្តិ៍ បើ​យឺត​តែ​បន្តិច​ម្ល៉េះ​ជន​បង្ក​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​បាត់​ទៅ​ហើយ ព្រោះ​ជន​បង្ក​រូប​នោះ​ធ្វើ​ប្ញ​ក​ពារ​ច្រងេងច្រងាង អាង​ខ្លួនឯង​ជា​អ្នកមាន​លុយ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លិ​និ​ច​ឯកជន​ភ្លាម​ៗ រីឯ​ជន​បង្ក និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ឲ្យ​ខាង​ជំនាញ​ប​ញ្ចូ​ន​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​និ​តិ​វិធី ។

ប្រជាជន​ជា​ច្រើន​បាន​សំណូមពរ​ដល់​សម្ថ​កិច្ច​មេត្តា​ដាក់ទោស​ឲ្យ​ធ្ងន់ធ្ងរ​ដល់​ជន​បង្ក​ដែល​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ព្រោះ​វា​ល្មើស​នឹង​ច្បាប់​ចរាចរ​ជើង​គោក​ថ្មី ម្យ៉ាងទៀត​ជន​បង្ក​បាន​បញ្ចេញ​ប្ញ​ក​ពារ​មើលងាយ​ដល់​ជីវិត​អ្នក​ដទៃ​ទៀត ហាក់បីដូចជា​ជីវិត​មនុស្ស​មាន​លក់​តាម​ទីផ្សារ​អ៊ីចឹង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]