រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ១​គ្រឿង​បាន​បើក​ទៅ​បុក​ខឿន​សួនច្បារ បន្ត​ទៅ​បុក​អ្នកលក់​សាំង​ដប​តាម​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ជ្រុល​ទៅ​បុក​ម៉ាស៊ីន​ATM របស់​ធនាគា ភ្នំពេញ​ពាណិជ្ជ​ទើ​ទៅ​មុខ​លែង​រួច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ កែង​ផ្លូវ​សុធារស ស្ថិត​ក្នុង​សង្កាត់​ទន្លេ​របា​សាក់ ខណ្ឌចំការមន ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក តូ​យូ​តា កាម​រី ហា​យ​ប្រ៊ិ​ជ ពណ៌​ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-3985 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ព្រមទាំង​មាន​ដឹក​នារី​ម្នាក់​ផង​ដែរ បាន​បើករថយន្ត​លឿន​ដូច​ព្យុះ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រាប់តែ​ពេល​រថយន្ត​បើក​មក​ដល់​កែង​ផ្លូវ​សុធារស រថយន្ត​បាន​ទៅ​បុក​ខឿន​សួនច្បារ​ធ្វើ​ឲ្យ​រថយន្ត​បោក​ទៅ​ខាងស្តាំ​ដៃ​បុក​រះ​កន្លែង​លក់​សាំង​ដប​តាម​ផ្លូវ បណ្តាល​ឲ្យ​អ្នកលក់​សាំង​ម្នាក់​កៀប​ជាប់​នៅ​ក្រោម​រថយន្ត​រង​របួសធ្ងន់ ចំណែក​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅ​បុក​ម៉ាស៊ីន​ដក​ប្រាក់​(ATM)​របស់​ធនាគារ ភ្នំពេញ​ពាណិជ្ជ បែក​កញ្ចក់​ខ្ទេច​អស់ ទើប​រថយន្ត​អស់​ល្បឿន​ទៅ​មុខ​លែង​រួច ។ ភ្លាម​ៗ​នោះ​គេ​ឃើញ​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ​ក្នុង​រថយន្ត​បាន​ចុះ​ពី​រថយន្ត​ឡើង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញ​ទៅ​បាត់ សល់​តែ​អ្នកបើកបរ​ដើរ​ទ្រេតទ្រោត ស្រែ​កថា គេ​ជា​សមត្ថកិច្ច អ្នក​ណា​ហ៊ាន​ធ្វើ​អី​គេ ។

សាក្សី​បន្ត​ទៀត​ថា សំណាង​ណាស់​ដែល​នគរបាល​ទៅ​ដល់​កន្លែង​កើតហេតុ​ទាន់​ពេល និង​បាន​នាំ​ខ្លួន​ជន​បង្ក​ទៅ​ប៉ុស្តិ៍ បើ​យឺត​តែ​បន្តិច​ម្ល៉េះ​ជន​បង្ក​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​បាត់​ទៅ​ហើយ ព្រោះ​ជន​បង្ក​រូប​នោះ​ធ្វើ​ប្ញ​ក​ពារ​ច្រងេងច្រងាង អាង​ខ្លួនឯង​ជា​អ្នកមាន​លុយ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លិ​និ​ច​ឯកជន​ភ្លាម​ៗ រីឯ​ជន​បង្ក និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ឲ្យ​ខាង​ជំនាញ​ប​ញ្ចូ​ន​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​និ​តិ​វិធី ។

ប្រជាជន​ជា​ច្រើន​បាន​សំណូមពរ​ដល់​សម្ថ​កិច្ច​មេត្តា​ដាក់ទោស​ឲ្យ​ធ្ងន់ធ្ងរ​ដល់​ជន​បង្ក​ដែល​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ព្រោះ​វា​ល្មើស​នឹង​ច្បាប់​ចរាចរ​ជើង​គោក​ថ្មី ម្យ៉ាងទៀត​ជន​បង្ក​បាន​បញ្ចេញ​ប្ញ​ក​ពារ​មើលងាយ​ដល់​ជីវិត​អ្នក​ដទៃ​ទៀត ហាក់បីដូចជា​ជីវិត​មនុស្ស​មាន​លក់​តាម​ទីផ្សារ​អ៊ីចឹង ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន បុរសម្នាក់ បានបើករថយន្ត Lexus មួយគ្រឿង ទៅបុករនាំងដែកដាក់ចែកទ្រូងផ្លូវ បណ្តលឲ្យបាក់៥ផ្ទាំង និងបន្តទៅបុកដើមឈើ និងបង្គោលភ្លើង ហើយជ្រុលទៅបុកម៉ូតូបណ្តាលឲ្យ បុរសម្នាក់រងរបួសទៀត ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាម៉ោង២៖២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ត្រង់មុខមណ្ឌលកំសាន្ត​ Water Park ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​។ 

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោងខាងលើ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក Luxes RX300 ពាក់ស្លាកលេខភ្នំពេញ 2D-8821 តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងល្បឿនយ៉ាងលឿន ហើយរ៉េពេញផ្លូវ​ លុះបើកមកដល់ចំណុចកើតហេតុ​ គេឃើញរថយន្តដែលបើកដោយបុរសម្នាក់នោះ បានជ្រុលទៅបុករនាំងដែកបាក់អស់៥ផ្ទាំង​ និងជ្រុលល្បឿនទៅមុខហើយបន្តបុកដើមឈើ និងបង្គោលភ្លើង​ ក៏ជ្រុលទៅបុកបន្ថែម​ម៉ូតូមួយគ្រឿងទៀត ដែលជិះមកពីមុខធ្វើឲ្យម្ចាស់រងរបួស​ និងត្រូវបានដឹកបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ​។

ក្រោយកើតហេតុរថយន្តបង្ក រួមជាមួយអ្នកបើកបរ ត្រូវបានសមត្ថកិ្ចជំនាញឃាត់ខ្លួន បញ្ជួនទៅកាន់ការរិយាល័យចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូច្បាប់​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]