ដោយសារតែមានការគ្រាំទ្រពីសំណាក់អតិថិជន ដែលតែងតែនិយមប្រើប្រាស់ ទូរស័ព្ទ ស្មាតហ្វូនរបស់ LG កន្លងមក ។ ក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បានរៀបចំកម្មវិធីមួយដ៏ពិសេស សំរាប់អតិថិជនទាំងអស់ ដែលបានជាវទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីណាមួយចាប់ពីថ្ងៃទី 15 ខែ សីហា ដល់ ថ្ងៃ 14 ខែ កញ្ញ ឆ្នាំ 2016 ។

ការផ្តល់ជូននេះធ្វើឡើងសំរាប់ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី មួយចំនួនរួមមានដូចជា LG G5se, LG Stylus2 , LG K10 LTE ( Coming Soon ) , LG K10 និង LG K7 ដែលមានការថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា ស្រោមទូរស័ព្ទ ប្លាស្ទិកការពារអេក្រង់ និង ប័ណ្ណសមាជិក Brown កាហ្វេដែលមានទឹកប្រាក់ នៅក្នុងនោះរហូតដល់ 20 ដុលា្លរថែមទៀតផង ។  អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតសំរាប់ LG G5se ក្រៅពីប័ណ្ណសមាជិក Brown កាហ្វេដែលមានទឹកប្រាក់ 20 ដុល្លារ ហើយនេះ និងមានកាតថែមជូនជាមួយនឹង LG Camplus តម្លៃ 69 ដុល្លារ ទៀតផង។

សូមជំរាបថាការផ្តល់ជូនខាងលើនេះ អតិថិជនទាំងអស់ អាចរកជាវបាននៅសាខា LG BrandShop , Cellcard Showroom, ហាង Nojima និងនៅតាមបណ្ដាហាងលក់ទូរស័ព្ទដៃ ទាំងអស់នៅក្នុងរាជធានី ភ្នំពេញ ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 023 222 699 ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]