ចិន៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលដែលគូស្នេហ៍ដ៏រ៉ូមែនទិចមួយគូនេះ បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍ ជាមួយនឹងស្ទាយសុំមិត្តស្រីរៀបការ លក្ខណៈបែបស្លៀកពាក់ប៊ីនីគីក្នុងអាងហែលទឹក ខណៈមានទឹកមន្ត ប្រោះព្រំធ្លាក់ពីលើ  ជូនពរដល់ក្តីស្នេហ៍ របស់ពួកគេទាំងពីរថែមទៀតផងដែរ។

លោក Ju Zhiqiang គឺជាបុរសដ៏រ៉ូមែនទិចម្នាក់ មកពីទីក្រុង Yantai ភាគខាងជើងខេត្ត Shangdong ប្រទេសចិន បានរៀបចំគម្រោងស្នើសុំមិត្តស្រី នាង Mu ដើម្បីរៀបការ នៅចំពោះមុខមិត្តភក្តិ និងអ្នកទេសចរជាច្រើន ដើម្បីឲ្យពួកគេជួយធ្វើជាសាក្សី ក្នុងថ្ងៃពិសេសរបស់គាត់។

កម្លោះសង្ហារ Ju Zhiqiang បានត្រៀមចិញ្ចៀនត្បូងពេជ្រដ៏ស្រស់ស្អាតមួយវង់ និងផ្កាកុលាបមួយបាច់ និងមានការតុបតែងជុំវិញអាងហែលទឹក គួរជាទីទាក់ទាញផងដែរ រៀបចំធ្វើឡើងនៅតំបន់សួនទឹកកម្សាន្តមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមតំបន់ឆ្នេរខេត្ត Shangdong។

កម្លោះសង្ហាររូបនេះ តម្រូវឲ្យមិត្តស្រីខ្លួន ស្លៀកឈុតប៊ីគីនី ប៉ុន្តែមានការតុបតែងខ្លួន ដូចជាកូនក្រមុំ រួមមានស្បៃគ្របក្បាល និងម្កុដបំពាក់ពីលើក្បាល ដោយមិនតម្រូវឲ្យ មានទឹកច្រើន ក្នុងអាងហែលទឹកឡើយ។

យ៉ាងណាមិញ បើតាមការដែលដឹងមកនោះ ស្រីស្អាត Mu បានយល់ព្រមរៀបការជាមួយលោក Ju ផងដែរ ហើយរំពេចនោះស្រាប់តែទ្វារឋានសួគ៌ បើកឡើងស្វាគមន៍ និងមានការបង្អុរភ្លៀងធ្លាក់មកជោកជាំតែម្តង។

ស្របពេលជាមួយគ្នានេះដែរ អ្នកខ្លះយល់ឃើញថា វាពិតជារឿងមួយដ៏ល្អផងដែរ ដែលស្នេហារបស់ពួកគេមិនទាន់រៀបការផង ទទួលបានទឹកមន្ត ប្រោះព្រំមុនបាត់ទៅហើយ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ប្រភព៖ Shanghaiist

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកបុរសម្នាក់វិញទៀត ក៏បានធ្វើឲ្យអ្នកគ្រប់គ្នា មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីរូបគាត់ បានលេងស្ទាយយ៉ាងឡូយ ដោយសុំមិត្តស្រីរៀបការ ជាមួយនឹងការរៀបចំលុយ ធ្វើជាបាច់ផ្កា

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នកកម្លោះវ័យក្មេង ជានិស្សិតម្នាក់ នៅមហាវិទ្យាល័យអប់រំ ស្ថិតនៅក្នុងទីក្រុង Nanchang ខេត្ត Jiangxi ភាគខាងត្បូងនៃប្រទេសចិន បាននឹងកំពុងតែធ្វើឲ្យមនុស្សម្នា ក៏ដូចជានិស្សិតៗជាច្រើន រំភើប និងរំជួលចិត្តជំនួសខាងស្រីជាខ្លាំង ខណៈដែលអ្នកកម្លោះវ័យក្មេង បានលុតជង្គង់សុំមិត្តស្រី ជាទីស្រលាញ់របស់គាត់រៀបការ ក្នុងចំណោមហ្វូងមនុស្សជាច្រើន រហូតធ្វើឲ្យខាងស្រីទប់ចិត្តមិនបាន រំភើបស្ទើរស្រក់ទឹកភ្នែកផងដែរ។

ប្រភពបន្តថា អ្វីដែលធ្វើឲ្យមិត្តស្រីរបស់គាត់រំជើបរំជួល និងអាចឆក់យកបេះដូងរបស់នាងបាននោះ ក៏ដោយសារតែ អ្នកកម្លោះវ័យក្មេងខាងលើ បានលេងស្ទាយ ស្នើរសុំនាងរៀបការ ដោយប្រើលុយរបស់គាត់ ធ្វើជាបាច់ផ្កាយ៉ាងស្រស់ស្អាត សរុបទៅចំនួន ៥,០០០យ័ន (ប្រហែលជា ៧៦១ដុល្លារអាមេរិក) និងអមដោយរថយន្ត មានដេគ័រផ្កាយ៉ាងអេម រហូតធ្វើឲ្យនាងនិយាយថា យល់ព្រមតែម្ដង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]