ចិន ៖ កាលពីពេលថ្មីកន្លងទៅនេះ បុរសម្នាក់ បានធ្វើឲ្យអ្នកគ្រប់គ្នា មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីរូបគាត់ បានលេងស្ទាយយ៉ាងឡូយ ដោយសុំមិត្តស្រីរៀបការ ជាមួយនឹងការរៀបចំលុយ ធ្វើជាបាច់ផ្កា។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នកកម្លោះវ័យក្មេង ជានិស្សិតម្នាក់ នៅមហាវិទ្យាល័យអប់រំ ស្ថិតនៅក្នុងទីក្រុង Nanchang ខេត្ត Jiangxi ភាគខាងត្បូងនៃប្រទេសចិន បាននឹងកំពុងតែធ្វើឲ្យមនុស្សម្នា ក៏ដូចជានិស្សិតៗជាច្រើន រំភើប និងរំជួលចិត្តជំនួសខាងស្រីជាខ្លាំង ខណៈដែលអ្នកកម្លោះវ័យក្មេង បានលុតជង្គង់សុំមិត្តស្រី ជាទីស្រលាញ់របស់គាត់រៀបការ ក្នុងចំណោមហ្វូងមនុស្សជាច្រើន រហូតធ្វើឲ្យខាងស្រីទប់ចិត្តមិនបាន រំភើបស្ទើរស្រក់ទឹកភ្នែកផងដែរ។

ប្រភពបន្តថា អ្វីដែលធ្វើឲ្យមិត្តស្រីរបស់គាត់រំជើបរំជួល និងអាចឆក់យកបេះដូងរបស់នាងបាននោះ ក៏ដោយសារតែ អ្នកកម្លោះវ័យក្មេងខាងលើ បានលេងស្ទាយ ស្នើរសុំនាងរៀបការ ដោយប្រើលុយរបស់គាត់ ធ្វើជាបាច់ផ្កាយ៉ាងស្រស់ស្អាត សរុបទៅចំនួន ៥,០០០យ័ន (ប្រហែលជា ៧៦១ដុល្លារអាមេរិក) និងអមដោយរថយន្ត មានដេគ័រផ្កាយ៉ាងអេម រហូតធ្វើឲ្យនាងនិយាយថា យល់ព្រមតែម្ដង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

រូបភាព នៅពេលដែលអ្នកកម្លោះសុំមិត្ដស្រីរៀបការ

ប្រភព៖ Shanghaiist

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា កាលពីថ្ងៃទី២៤ ឧសភា ដែលទើបតែកន្លងទៅនេះ ក៏មានអ្នកកម្លោះម្នាក់ ខំប្រឹងជិះឆ័ត្រយោង ដូចក្នុងរឿងហូលីវូដ ដើម្បីមកសុំមិត្តស្រីរៀបការ តែលទ្ធផលបានត្រឹមចុកឈាម និងប៊ិះស្លាប់ខ្លួនផងដែរ។

បើតាមប្រភពបានឲ្យដឹងថា បុរសកម្លោះហោះមកក្រេបលម្អងផ្កាម្នាក់ មកពីទីក្រុង Yichang ភាគខាងលិច ខេត្ត Hubei ប្រទេសចិន បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងរំជួលចិត្តជាខ្លាំងជាមួយនឹង ការបង្ហាញពីសេចក្តីស្រលាញ់របស់គាត់ ទៅលើនារីម្នាក់ទាំងគ្រោះថ្នាក់ ដោយអ្នកកម្លោះកើតរោគស្នេហ៍រូបនោះ បានរៀបចំគម្រោងយ៉ាងឡូយ សុខចិត្តចំណាយលុយជួលឆ័ត្រយោងជិះធ្លាក់ពីលើមេឃ ដើម្បីចុះមកសារភាពស្នេហ៍ និងសុំមិត្តស្រីរបស់ខ្លួនរៀបការ តែលទ្ធផលបានត្រឹមតែធ្វើឲ្យរូបគាត់អស់សង្ឃឹម និងចុកឈាមជាខ្លាំងទៅវិញ។

ប្រភពបន្តថា អ្នកកម្លោះរូបនោះ ពិតជាស៊យខ្លាំងណាស់ ខណៈដែលជិះឆ័ត្រយោងជិតដល់ដីហើយ ចៃដន្យត្រូវខ្យល់បក់មួយមេ ក៏ធ្លាក់ទៅទុំជាប់លើមែកធាង ដើមឈើធំមួយ ដែលធ្វើឲ្យអ្នករាល់គ្នានៅទីនោះឃើញហើយ ហួសចិត្ត និងអស់សំណើចជាខ្លាំងផងដែរ។ មួយស្របក់ក្រោយមក រូបគាត់ក៏ត្រូវបានក្រុមអ្នកពន្លត់អគ្គីភ័យ មកដល់កន្លែងកើតហេតុ ជួយធ្វើអន្តរាគមន៍ យករថយន្តស្ទូចដើម្បីយកគាត់ចុះមកវិញផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សំណាងល្អហើយ ដែលរូបគាត់មិនត្រូវបានទទួលរងរបួស។ ក្រោយមករូបគាត់បានចុះមក និងដើរកាន់ភួងផ្កាមួយបាច់ និងលុតជង្គង់នៅចំពោះមុខមិត្តស្រី និងបង្ហើរពាក្យពេចន៍ថា «អូន Gou Hongyun រៀបការជាមួយបងទៅណា!» ។ ប៉ុន្តែលទ្ធផលចុងក្រោយ និងអ្វីដែលរូបគាត់បានតស៊ូស្រលាញ់គេកន្លងមក ត្រូវបានមិត្តស្រីបដិសេធច្រានចោល មិនឆ្លើយសំណួរទាក់ទិននឹងការស្នើសុំរៀបការរបស់គាត់ ជំនួសមកវិញនាងសុខចិត្តដើរចេញ ទាំងព្រងើយកន្តើយ ធ្វើឲ្យបុរសអភ័ព្ទស្នេហ៍ម្នាក់នេះ ខ្មាសគេពេញអីុនធឺណែត។

ដោយឡែកតាមរយៈ អ្នកនិយមលេងបណ្តាញសង្គមមួយចំនួនច្រើន ក៏បានដាក់មតិ ខ្លះអាណិត ខ្លះសរសើរពីទឹកចិត្តក្លាហានរបស់គាត់ ឯខ្លះទៀតក៏រិះគន់គួរសមលើរូបគាត់ផងដែរ។

មតិមួយចំនួនបានលើកឡើងថា៖

«ឆ្ងល់ដែរបើដឹងថានាងមិនស្រលាញ់ហើយ ចាំបាច់អីទៅខំចំណាយលុយ ចំណាយពេលជិះឆ័ត្រយោងចឹងធ្វើអី»

«វាគ្មានអីគួរឲ្យភ្ញាក់ផ្អើលផង! នាងធ្វើចឹងគឺត្រឹមត្រូវហើយ»

«អូ! ពិតជាគួរឲ្យអាណិតណាស់ ដែលបុរសម្នាក់នេះជាប់នឹងមែកឈើចឹង» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]