(ក្រុងរីយ៉ូ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងប្រាប់ Fresh News ពីប្រេស៊ីលមុននេះមកថា អត្តពលិកកម្ពុជា កីឡាការិនី ហែម ថុនវិទិនី បានត្រឹមតែបំបែកកំណត់ត្រាចាស់របស់ខ្លួន ដោយបានត្រឹមជាប់លេខ៤ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Rio 2016 នៅប្រេស៊ីល ដែលទើបបញ្ចប់មុននេះ។

កីឡាការិនី ហែម ថុនវិទិនី បានត្រឹមបំបែកកំណត់ត្រាចាស់ ដោយប្រើពេលតែ ២៩.៣៧វិនាទី ក្នុងការហែលចម្ងាយ ៥០ម៉ែត្រសេរី ខណៈដែលកំណត់ត្រាចាស់កាលពី៤ឆ្នាំមុននៅ Olympic Games 2012 ទីក្រុងឡុងដ៍ មានរហូតដល់ ៣០.៤៤នាទី៕

ប្រភព៖ Fresh News

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា កីឡាការិនីហែលទឹកកម្ពុជា ហែមថុន វិទីនី ក៏ធ្លាប់បានជួបថតរូបផ្ទាល់ ជាមួយ ម្ចាស់កំណត់ត្រាពិភពលោក ផ្នែកកីឡារត់ប្រណាំង Usain Bolt ផងដែរ នៅពេលទៅដល់ប្រទេសប្រេស៊ីល។ នៅក្នុងកញ្ញា បានបង្ហោះរូបភាពមួយសន្លឹកក្នុងបណ្តាញសង្គមហ្វេសបុករបស់កញ្ញា ដោយកញ្ញាជួបថតរូបផ្ទាល់ជាមួយ ម្ចាស់កំណត់ត្រាពិភពលោក ផ្នែកកីឡារត់ប្រណាំង គឺកីឡាករ Usain Bolt ។ ជាមួយរូបថតមួយសន្លឹក ដែលវិទីនីបានបង្ហោះនោះ គឺកញ្ញាបានសម្តែងនូវអារម្មណ៍រីករាយយ៉ាងក្រៃលែង នៅពេលដែលបានជួបអត្តពលិកដ៏ល្បីរូបនេះ ដោយក្នុងសារនាងបាននិយាយថា «Great moment in dining hall with #usain #bolt , can’t wait to see him bring a beat again » ។ វិទីនី ក៏បានបន្ថែមក្នុងន័យនិយាយបែបកំប្លែងទៀតដែរថា «បិុអាវខ្មៅនឹងមានអីអស្ចារ្យ គ្រាន់តែរកអ្នករត់ឈ្នះគាត់មិនទាន់ឃើញនឹង» ។

គួរបញ្ជាក់ផងដែរថា Usain Bolt ដែលមានសញ្ជាតិ ចាម៉ៃកា គឺជាអត្តពលិកផ្នែកកីឡារត់ប្រណាំងដ៏ល្បីមួយរូប ដែលធ្លាប់ទទួលបានមេដាយមាស ២សម័យ ជាប់ៗគ្នា កាលពីអូឡាំពិកឆ្នាំ ២០០៨ និង ២០១២ ហើយថែមទាំងបានបំបែកកំណត់ត្រាពិភពលោកទៀតផង ។

ដូច្នេះសង្ឃឹមថាអត្តពលិកកម្ពុជាទាំងអស់ ខំប្រឹងប្រែងក្នុងការប្រកួត ហើយជូនពរឲ្យទទួលបានជោគជ័យ និងនាំមេដាយជូនប្រទសជាតិមាតុភូមិ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]