(កោះកុង)៖ កម្មករទូកនេសាទចំនួន៩នាក់ ពេលកំពុងនេសាទស្រាប់តែ ត្រូវខ្យល់បោកបក់ បណ្តាលឲ្យលិចទូក ស្ថិតនៅមាត់ពាមបាក់ខ្លង ខេត្តកោះកុង ប៉ុន្តែសំណាងល្អ ជនរងគ្រោះទាំងនេះត្រូវបានជួយសង្គ្រោះទាន់ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចខេត្តកោះកុង បានឲ្យដឹងថា នៅពេលដែលទូកលិចនោះ កម្លាំងនគរវរះការពារព្រំដែនទឹក ម្ចាស់អូរប័រ យោធាជើងទឹកប្រចាំនៅ កោះយ៉ ជួយសង្គ្រោះទាន់ពេលវេលា។

សម្រាប់ម្ចាស់អូរប័រ ត្រូវអភិបាលខេត្តកោះកុង លោក ប៊ុន លើត បានជួយផ្តល់ថវិកាលើកទឹកចិត្តផងដែរ៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  មានជនជាតិចិនម្នាក់ ជាកម្មករបូមខ្សាច់ បានលិចទូក លង់ទឹកស្លាប់ ហើយជនជាតិ ចិន៥នាក់ទៀត ព្រមទាំងម្ចាស់ ទូក៣នាក់បានរួចផុត ពីសេចក្ដីស្លាប់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ មានបាតុភូត ដោយមានភ្លៀងធ្លាក់១មេធំ លាយជាមួយខ្យល់ព្យុះ ផ្គររន្ទះ បានធ្វើឱ្យទូក កន្ទុយវែង១គ្រឿង បានត្រូវរលកបោកលិច ធ្វើជនជាតិចិនម្នាក់ស្លាប់ហើយ៥នាក់ទៀត មានសំណាងល្អ រួមទាំងម្ចាស់ទូក៣នាក់ទៀតផង ដែលត្រូវបានរួចផុត ពីគ្រោះថ្នាក់នេះ។

ចំពោះសាកសព ត្រូវបានកម្លាំងឮសមត្ថកិច្ច រកឃើញនៅម៉ោង៩ជាងយប់ នៅថ្ងៃដដែល និងត្រូវយករក្សាទុកនៅ វត្ដទេពនិមិន្ដ (ហៅវត្ដថ្មី) ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ការធ្វើ វិកលច្ច័យទៅលើសាកសព កាលពីថ្ងៃទី១៨ ខែឧសភា ដោយមានការចូលរួម ពីលោក ទេព សុខុម ព្រះរាជ្ញារង សាលាដំបូងខេត្ដ ក្រុម លោកគ្រូពេទ្យ ខេត្ដ ព្រមទាំងកម្លាំង សមត្ថកិច្ចជំនាញ ជាច្រើននាក់ទៀតផង។

ប្រភពពីសមត្ថកិច្ច ដែលទៅ ពិនិត្យសាកសព បាននិយាយថា ជនជាតិចិនដែលស្លាប់ដោយសារលិចទូក នោះមាន ឈ្មោះ ជុរ ប៉ៅ ស៊ីង ភេទប្រុស អាយុ ៤១ឆ្នាំ កាន់លិខិតឆ្លងដែន អ-២៧៣២៧៥៨៨ មានមុខរបរជាកម្មករ បូមខ្សាច់បញ្ជូលសាឡង់ ។ ៨នាក់រួមទាំងម្ចាស់ទូកនោះពុំ ស្គាល់ឈ្មោះទេ ។ សមត្ថកិច្ច បានទូកដែលត្រូវរលកប៉ោកលិចនោះ ស្ថិតនៅចំណុច អៅ វៅ ស្រុកកោះកុង ខេត្ដ

កោះកុង ហើយលើទូកនោះមាន ដឹកគ្រឿងបរិភោគជាច្រើន ដើម្បីយកទៅលើសាឡង់ ។ សមត្ថកិច្ច បានបញ្ជាក់ថា ទូកដែល ជួបបញ្ហានេះគឺបានធ្វើដំណើរចេញពីទី រួមខេត្ដឆ្ពោះទៅសាឡង់បូមខ្យាច់ ពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែមានភ្លៀង ធ្លាក់យ៉ាងខ្លាំង មានខ្យល់មានរន្ទះធ្វើទឹក សមុទ្របង្កើតទឹករលកធំៗ ហើយបោកលិចតែម្ដង។ ហើយក្រោយ ពីទទួលបានព័ត៌មាន ភ្លាមសមត្ថកិច្ច នៅតាមមូលដ្ឋាន រួមទាំងសមត្ថកិច្ច ខេត្តជាច្រើននាក់ បានទៅធ្វើការរុករកមនុស្ស នៅលើទូកដើម្បីជួយសង្គ្រោះ ពីហេតុការណ៍នេះ បានចំនួន៨នាក់ ហើយជនជាតិចិនម្នាក់ ត្រូវបានស្លាប់ទៅហើយ ។

តែចំពោះសាកសព សមត្ថកិច្ចបានបញ្ជូនទៅ ស្ថានទូតនៅភ្នំពេញ។ លោកសូមឱ្យប្រជាពលរដ្ឋ ដែលរកស៊ីធ្វើនេសាទ នៅលើផ្ទៃសមុទ្រត្រូវមាន ការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]