កោះកុង ៖ ជនជាតិចិនម្នាក់ ជាកម្មករបូមខ្សាច់ បានលង់ទឹកស្លាប់ ហើយជនជាតិ ចិន៥នាក់ទៀត ព្រមទាំងម្ចាស់ ទូក៣នាក់បានរួចផុត ពីសេចក្ដីស្លាប់ពី គ្រោះថ្នាក់នេះ ។ ហេតុការណ៍នេះ បានកើតឡើង ពីព្រោះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ២៖១០នាទី មានបាតុភូត ដោយមានភ្លៀងធ្លាក់១មេធំ លាយជាមួយខ្យល់ព្យុះ ផ្គររន្ទះ បានធ្វើឱ្យទូក កន្ទុយវែង១គ្រឿង បានត្រូវរលកបោកលិច ធ្វើជនជាតិចិនម្នាក់ស្លាប់ហើយ៥នាក់ទៀត មានសំណាងល្អ រួមទាំងម្ចាស់ទូក៣នាក់ទៀតផង ដែលត្រូវបានរួចផុត ពីគ្រោះថ្នាក់នេះ។

ចំពោះសាកសព ត្រូវបានកម្លាំងឮសមត្ថកិច្ច រកឃើញនៅម៉ោង៩ជាងយប់ នៅថ្ងៃដដែល និងត្រូវយករក្សាទុកនៅ វត្ដទេពនិមិន្ដ (ហៅវត្ដថ្មី) ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ការធ្វើ វិកលច្ច័យទៅលើសាកសពនៅព្រឹកថ្ងៃទី១៨ ខែឧសភា នេះ ដោយមានការចូលរួម ពីលោក ទេព សុខុម ព្រះរាជ្ញារង សាលាដំបូងខេត្ដ ក្រុម លោកគ្រូពេទ្យ ខេត្ដ ព្រមទាំងកម្លាំង សមត្ថកិច្ចជំនាញ ជាច្រើននាក់ទៀតផង។

ប្រភពពីសមត្ថកិច្ច ដែលទៅ ពិនិត្យសាកសព បាននិយាយថា ជនជាតិចិនដែលស្លាប់ដោយសារលិចទូក នោះមាន ឈ្មោះ ជុរ ប៉ៅ ស៊ីង ភេទប្រុស អាយុ ៤១ឆ្នាំ កាន់លិខិតឆ្លងដែន អ-២៧៣២៧៥៨៨ មានមុខរបរជាកម្មករ បូមខ្សាច់បញ្ជូលសាឡង់ ។ ៨នាក់រួមទាំងម្ចាស់ទូកនោះពុំ ស្គាល់ឈ្មោះទេ ។ សមត្ថកិច្ច បានទូកដែលត្រូវរលកប៉ោកលិចនោះ ស្ថិតនៅចំណុច អៅ វៅ ស្រុកកោះកុង ខេត្ដ

កោះកុង ហើយលើទូកនោះមាន ដឹកគ្រឿងបរិភោគជាច្រើន ដើម្បីយកទៅលើសាឡង់ ។ សមត្ថកិច្ច បានបញ្ជាក់ថា ទូកដែល ជួបបញ្ហានេះគឺបានធ្វើដំណើរចេញពីទី រួមខេត្ដឆ្ពោះទៅសាឡង់បូមខ្យាច់ ពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែមានភ្លៀង ធ្លាក់យ៉ាងខ្លាំង មានខ្យល់មានរន្ទះធ្វើទឹក សមុទ្របង្កើតទឹករលកធំៗ ហើយបោកលិចតែម្ដង។ ហើយក្រោយ ពីទទួលបានព័ត៌មាន ភ្លាមសមត្ថកិច្ច នៅតាមមូលដ្ឋាន រួមទាំងសមត្ថកិច្ច ខេត្តជាច្រើននាក់ បានទៅធ្វើការរុករកមនុស្ស នៅលើទូកដើម្បីជួយសង្គ្រោះ ពីហេតុការណ៍នេះ បានចំនួន៨នាក់ ហើយជនជាតិចិនម្នាក់ ត្រូវបានស្លាប់ទៅហើយ ។

តែចំពោះសាកសព សមត្ថកិច្ចបានបញ្ជូនទៅ ស្ថានទូតនៅភ្នំពេញ នៅថ្ងៃនេះហើយ។ លោកសូមឱ្យប្រជាពលរដ្ឋ ដែលរកស៊ីធ្វើនេសាទ នៅលើផ្ទៃសមុទ្រត្រូវមាន ការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]