ចំណីអាហារដែលយើងបរិភោគជារៀងរាល់ថ្ងៃ គឺត្រូវប្រើមាត់ធ្មេញទំពារបំបែកជាចាំបាច់។ តាមធ្មតាបើធ្មេញមានសុខភាពមិនល្អ វាក៏បានផ្តល់ផលប៉ះពាល់ទៅដល់សុខភាពរាងកាយ ព្រោះមិនអាចទទួលទានអាហារបានច្រើន ឬមិនគ្រប់ជីវជាតិចិញ្ចឹម។ 

មនុស្សជាច្រើនគិតថាស្ករគ្រាប់ គឺជាមូលហេតុចម្បងនៃការកើតជម្ងឺពុកធ្មេញ ប៉ុន្តែការពិត មិនត្រឹមតែស្ករគ្រាប់ទេ សូម្បីតែអាហារមួយចំនួន និងភេសជ្ជៈផ្សេងៗទៀត ក៏បានផ្តល់គ្រោះថ្នាក់ដល់ធ្មេញជាច្រើនដែរ។ ខាងក្រោមនេះគឺជាប្រភេទអាហារ និងភេសជ្ជៈ ដែលអ្នកគួរចៀសវាងដាច់ខាត បើអ្នកមិនចង់ឱ្យធ្មេញឆាប់ពុកខូច៖

១.ពោត៖ ជាអាហារដ៏មានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសយើង តែទោះបីជាវា មានសារធាតុចិញ្ចឹមដែលសម្បូរទៅដោយ អត្ថប្រយោជន៍ខ្លាំងយ៉ាងណា ក៏ប៉ុន្តែការ បរិភោគពោតគឺជាការបង្កគ្រោះថ្នាក់ដល់ធ្មេញ និងអញ្ចាញធ្មេញមិនគួរឱ្យជឿ។ ធ្លាប់ចាប់អារម្មណ៍ទេ ពេលដែលយើងទទួលទានពោតស្ងោរ ឬអាំង សាច់ពោត តែងតែជាប់នៅតាមប្រហោងធ្មេញ និងនៅលើធ្មេញជានិច្ច វាធ្វើឱ្យមានការរលាក អញ្ចាញធ្មេញ ឬពុកធ្មេញ។ ហើយបើអ្នកបរិភោគវានៅពេលយប់ផងដោយចូលគេង មិនបានដុសធ្មេញទៀតនោះ កាលសំណល់អាហារទាំងនោះ នឹងបង្កទៅជាបាក់តេរី បំផ្លាញធ្មេញបានយ៉ាងងាយ។ វិធីល្អបំផុតគប្បីក្រោយពីញ៉ាំពោតគួរទំពារស្ករកៅស៊ូ ឬដុសធ្មេញឱ្យបានស្អាតល្អរៀងរាល់ពេល។

២.ស្ករសូកូឡា៖ វាក៏ដូច្នេះដែរ ពេលវាជាប់នៅជាមួយធ្មេញ នឹងបង្កគ្រោះថ្នាក់ដល់ ធ្មេញសូកូឡាមានជាតិស្ករងាយ ធ្វើឱ្យដង្កូវស៊ីធ្មេញ ឬធ្មេញកើតជម្ងឺផ្សេងៗ។ ដូច្នេះ សូមប្រាកដថាមុនពេលបរិភោគសូកូឡារួច ត្រូវកុំភ្លេចដុសធ្មេញរបស់អ្នកមុនពេល ចូលគេងបានជាស្អាតបរិសុទ្ធ។

៣.ទឹកកកដុំ៖ មិនថាអាកាសធាតុក្តៅ ឬត្រជាក់ក្តី ភាគច្រើនដឹងថាអ្នកតែងផឹកទឹកកក លាយជាមួយភេសជ្ជៈនានា។ នេះជាឥរិយាបទដែលកំពុងតែបំផ្លាញធ្មេញដោយ មិនដឹងខ្លួន។ ការនិយមទទួលទានទឹកកកជាញឹកញាប់ធ្វើឱ្យធ្មេញ និងសាច់ដុំនៅជុំវិញ មាត់ ព្រមទាំងថ្គាមផងដែរ​ មានការប៉ះទង្គិចយ៉ាងខ្លាំង ពិសេសអ្នកដែលចូលចិត្តបៀម ឬខាំទឹកកកដុំលេង គួរប្រញាប់ឈប់ជាបន្ទាន់ ព្រោះយូរៗទៅធ្មេញនឹងខូច ស្រៀវ ផឹកទឹកកកលែងបានជាដើម។

៤.ភេសជ្ជៈដែលផ្សំពីអាល់កុល៖ ភេសជ្ជៈភាគច្រើនមាបកាបូន និងបានផ្សំឡើងពី ជាតិស្ករ ដែលបណ្តាលឱ្យពុកឆាប់ពុក។ ដូចគ្នានេះផងដែរទូទៅទន្តពេទ្យនៅតាម ប្រទេសល្បីៗក៏បានណែនាំជារឿយៗថា ជាតិអាស៊ីតក្នុងភេសជ្ជៈទាំងនោះ កំពុងតែ បំផ្លាញល្បឿននៃការលូតលាស់របស់ធ្មេញគួរឱ្យខ្លាច។ ដូច្នេះយើងគួរចៀសវាងការ ទទួលទានភេសជ្ជៈគ្រោះថ្នាក់ទាំងនេះជាញឹកពាប់។

៥. តែ ឬកាហ្វេក្តៅខ្លាំង៖ នៅពេលដែលធ្មេញរបស់យើង ប៉ះពាល់ជាមួយកម្តៅពីតែ ឬកាហ្វេ ពេលធ្មេញនឹងត្រូវបានបំផ្លាញ វាធ្វើឱ្យយើងមានអារម្មណ៍ថា មានការឈឺចាប់ ស្រៀវធ្មេញដោយសារតែកម្តៅ។ មិនតែប៉ុណ្ណោះវាក៏បានប៉ះពាល់ដល់អណ្តាត អញ្ចាញធ្មេញ និងមាត់ផងដែរ។ ដូច្នេះដើម្បីរក្សាពួកវាឱ្យបានល្អត្រូវចៀសវាង ភេសជ្ជៈក្តៅៗពេក៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]