ភ្នំពេញ៖ ក្រោយពីក្រុមហ៊ុនសាមសុង បានបង្ហាញវត្តមានកំពូលទូរស័ព្ទ Galaxy Note 7 ស៊េរីថ្មីជាផ្លូវការ ដែលមានការផ្សាយផ្ទាល់ Live Stream ពីទីក្រុងញ៉ូវយ៉កនាពេលថ្នីៗនេះ បានទាក់ទាញ អ្នកសារព័ត៌មានជាតិល្បីៗបានចូលរួម និងយកពត៌មានដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្បត្តិ ព្រមទាំង មុខងារជាច្រើនអស្ចារ្យលើស ពីការស្មានដែលធ្វើអោយមាន ការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រ និងអតិថិជនជាច្រើនមានបំណងធ្វើជាម្ចាស់ទូរស័ព្ទសាមសុង Galaxy Note 7 នេះគ្រប់ៗគ្នា។

ក្រុមហ៊ុនសាមសុងបានប្រកាសអោយអតិថិជនទាំងអស់ អាចធ្វើការបញ្ជារទិញទូរស័ព្ទសាមសុង Galaxy Note7 ចាប់ពីថ្ងៃទី 07 ដល់ថ្ងៃទី 19 ខែ សីហា ឆ្នាំ 2016 អតិថិជននឹងទទួលបាន ការបន្ថែមជូននូវ កញ្ចប់រង្វាន់ជាពិសេស (VIP Pack) ដែលមានតម្លៃប្រហែល $ 240 ជាមួយនឹង ការបង់រំលស់អត្រាការប្រាក់ 0% ពីធនាគារឯកទេសអ៊ីអន និងលេខពិសេស របស់ក្រុមហ៊ុនស្មាត តម្លៃ 129 ដុល្លារ ដែលមានភ្ជាប់គម្រោង Power+1 រយៈពេល 24 សប្តាហ៍។

ការផ្តល់ជូនពិសេសនេះ មាននៅហាងទូរស័ព្ទមួយចំនួន នៅភ្នំពេញដូចជា ហាងនីកាផ្លូវព្រះមុនីវង្ស កែងស្តុបបូកគោ ហាងអប្សារាផ្លូវនេរុហ៍ខាងជើងផ្សារដេប៉ូ ហាង KLDis 2 ខាងកើតផ្សារធំថ្មី ហាង KLDis 3 ផ្លូវព្រះមុនីវង្សទល់មុខអាគារភ្នំពេញថោវើ និងហាងKLDis4 ផ្លូវព្រះមុនីវង្សខាងជើង ស្តុបបូកគោ។

មិនតែប៉ុណ្ណោះ អតិថិជននៅខេត្តបាត់ដំបងក៏អាចធ្វើការបញ្ជារទិញពីហាង ហាងនីកា ផ្លូវលេខ3ជាប់សណ្ឋាគារឆាយ៉ា ខេត្តបាត់ដំបង និង ហាងធៀនសេងផ្លូវលេខ3ខាងលិចសាលាចិន ខេត្តបាត់ដំបង។

អតិថិជនដែលបានធ្វើការបញ្ជារទិញទូរស័ព្ទ Galaxy Note7 ទាំងអស់អាចមកទទួលយកទូរស័ព្ទ នៅថ្ងៃទី 20 ខែ សីហា ឆ្នាំ 2016 នៅកម្មវិធីលក់ Galaxy Note7 Mega Sales នៅកោះពេជ្រអាគារ L ចាប់ពីម៉ោង 8:30 ព្រឹក ដល់ម៉ោង 5 ល្ងាច ។

ការ បញ្ជារទិញនេះ មានត្រឹមតែរយៈពេល 13 ថ្ងៃប៉ុណ្ណោះ ក្នុងតម្លៃពិសេសត្រឹមតែ 770 ដុល្លារ ជាមួយនឹងការផ្តល់ជូនពិសេស ជាច្រើនសន្ធឹកសន្ធាប់ ដែលមិនធ្លាប់មានពីមុនមក។ សូមរួស រាន់ទ្បើង! កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅអោយសោះ!

សម្រាប់ពត៌មានបន្ថែមទាក់ទងនឹងការបញ្ជារទិញទូរស័ព្ទសាមសុង Galaxy Note 7 អតិថិជនអាច ទាក់ទងតាមរយៈលេខទូរស័ព្ទសេវាកម្មអតិថិជន 023 99 32 32។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]