ចិន៖ សម័យនេះបច្ចេកវិទ្យា ពិតជាទំនើបជឿនលឿនមែន រហូតដល់ថ្នាក់បង្កើតបានជា ម៉ាស៊ីនទស្សន៍ទានបាតដៃបានទៀត។ តើវាពិតជាគួរឲ្យជឿទុកចិត្ត បានដែរទេ? បើគ្រូទាយមែនទែន ទាយតាមរយៈសន្លឹកបៀរ ឬខ្សែដៃនោះ ពេលខ្លះសឹងតែទស្សទាយមិនឆុតផង។

ដោយឡែកកាលពីពេលថ្មីៗ កន្លងទៅនេះ ម៉ាស៊ីទស្សន៍ទាយបាតដៃ ដ៏ទំនើបមួយ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ មានទីតាំងស្ថិតនៅ ផ្លូវរថភ្លើងក្រោមដី People’s Square Station ក្នុងទីក្រុង សៀងហៃ ប្រទេសចិន ដែលម៉ាស៊ីនមួយនេះ កំពុងតែទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន  ដែលវានឹងធ្វើការទស្សន៍ទាយ ទៅលើខ្សែបាតដៃរបស់អ្នក ហើយវានិងប្រាប់អ្នក ពីជោគជាតារាសី លាភ អាក្រក់ផងដែរ។

បើតាមប្រភពបានឲ្យដឹងថា ប្រសិនណាអ្នកចង់ឲ្យម៉ាស៊ីនមួយនេះ ធ្វើការទស្សន៍ទាយឲ្យអ្នកនោះ អ្នកត្រូវតែញាត់កាក់ចំនួន៣ ចូលទៅក្នុងម៉ាស៊ីនមួយនោះ ដែលមានតម្លៃស្មើ ៣យ័ន (ស្មើ ០,៤៥ដុល្លារអាមេរិក ឬស្មើនឹង ១,៨០០រៀលខ្មែរ) តែប៉ុណ្ណោះ។

បន្ទាប់មកគ្រាន់តែយក ដៃរបស់អ្នកដាក់ចូល ទៅក្នុងមាត់របស់ម៉ាស៊ីននេះ ដែលរចនាឡើង ដូចជារូបចម្លាក់ដែល កំពុងតែសម្លឹងមើលនាក់ ទាំងភាពកាចសាហាវនោះ ជាការស្រេច។

ក្រោយមកវានឹងបង្ហាញ ពាក្យជាអក្សរឡាតាំង (អង់គ្លេស) ក្នុងផ្ទាំង LED តូចមួយនៅលើក្បាលរបស់ រូបចម្លាក់មួយនោះ ដើម្បីឲ្យអ្នកជ្រើសរើស ចង់ទស្សន៍ទាយមើលពីអ្វីមួយផងដែរ។ ក្នុងនោះ មានដូចជាពាក្យថា Vita មានន័យថា Life “ជីវិត” ពាក្យ Fortuna មានន័យថា Luck “សំណាងល្អ” ពាក្យ Amor មានន័យថា Love “ស្រលាញ់” និងពាក្យថា Ingenium មានន័យថា Talent “ទេពកោសល្យ” ផងដែរ។

ក្រោយមកវានឹង បោះពុម្ពចេញនូវ កូនក្រដាសតូចមួយសន្លឹក ឲ្យមកអ្នកដែលវានឹងបង្ហាញ ប្រាប់ពីអ្វីដែលវាបាន ទស្សន៍ទាយឲ្យអ្នក ដែលអ្នកចង់ដឹងពី ជោគជាតារាសី ឬថ្ងៃអនាគតរបស់អ្នកជាដើម។

គួរឲ្យដឹងថា ប្រជាជនចិនជាច្រើន រមែងតែងតែមកសាកល្បង ដើម្បីធ្វើការទស្សន៍ទាយលេង នូវរាល់ពេលដែលពួកគេបានមកដល់ ផ្លូវរថភ្លើងក្រោមដីនៅ សៀងហៃ មួយនេះផងដែរ។ ឆុតមិនឆុត គឺយើងមិនថាបានឡើយ ព្រោះនេះគ្រាន់តែជាម៉ាសីុនទស្សន៍ទាយមួយ តែប៉ុណ្ណោះ ៕

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]