ភ្នែកគឺជាសរីរាង្គដ៏សំខាន់មួយដែលមិនអាចខ្វះបានរបស់មនុស្ស បើមនុស្សបាត់បង់ ភ្នែកគឺប្រៀបដូចជាមនុស្សបាត់បង់អ្វីៗគ្រប់បែបយ៉ាង។ដូច្នេះថ្ងៃនេះយើងសូមផ្តល់ជូន នូវផ្លែឈើនិងបន្លែ៧ប្រភេទដើម្បីជំនួយដល់សុខភាពភ្នែករបស់អ្នក៖

១. ត្រកួន៖ វាសម្បូរទៅដោយវីតាមីនA វីតាមីនC និងបេតាការ៉ូទីន ជួយព្យាបាលភ្នែកពីអាការអស់កម្លាំង បង្កាជម្ងឺមហារីកជាមួយសារធាតុរ៉ែ ជាតិដែក និងរួមទាំងជួយរក្សារកែវភ្នែកឱ្យមានសុខភាពល្អ។

២. ការ៉ុត៖ មានផ្ទុកដោយបេតាការ៉ូទីន វីតាមីន និងសារធាតុរ៉ែ។ វាជួយផ្តល់វីតាមីន រក្សាភ្នែកពង្រឹងប្រព័ន្ធការពារភ្នែក ប្រឆាំងអុកស៊ីតកម្មជួយទប់ស្កាត់ជម្ងឺមហារីកភ្នែកផងដែរ។

៣. ស្លឹកបាស៖ ជាបន្លែធម្មជាតិដែលដុះលូតលាស់ឡើងដោយខ្លួនឯង និងមានតម្លៃ អាហាររូបត្ថម្ភខ្ពស់បំផុតវាផ្ទុកវីតាមីនA ជួយចិញ្ចឹមភ្នែកដោយនៅក្នុងលក្ខខណ្ឌផ្តល់ពន្លឺដល់ភ្នែក ការពារពីការខូចខាតនៃកញ្ចក់កែវភ្នែក ប្រឆាំងពន្លឺព្រះអាទិត្យជាដើម។ បន្ថែមពីលើនេះវាក៏មានបេតាការ៉ូទីន ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ទប់ស្កាត់ការខូចខាតកោសិកាដោយរ៉ាឌីកាល់សេរីក្នុងរាងកាយ។

៤. ផ្កាខាត់ណា៖ នៅប្រទេសចិនការស្រាវជ្រាវបានរកឃើញថា ផ្កាខាត់ណាមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងកម្រិតខ្ពស់ ក្នុងនោះគឺវីតាមីនC និងបេតាការ៉ូទីន គឺជាសមាសធាតុជួយប្រឆាំងនឹងការប៉ះពាល់ ដល់ភ្នែកលើកកម្ពស់សុខភាពស្បែកភ្នែក រួមបញ្ចូលទាំងការពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។

៥. ផ្លែល្ពៅ៖ ល្ពៅសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីនAក្នុងបរិមាណដ៏ច្រើន លើសលុប។ វាជួយរក្សាឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានយ៉ាងល្អ ជួយជំរុញការ ផលិតកោសិកាភ្នែក កាត់បន្ថយ និងបង្ការជំងឺមហារីកភ្នែក។ លើសពីនេះទៀតល្ពៅ ផ្ទុកនូវសារជាតិ lutein ដែលការពារប្រឆាំងនឹងការមេរោគអាឡែកស៊ីភ្នែក។

៦.ផ្លែស្វាយ៖ សម្បូរវីតាមីនA ដូចគ្នាដែរ ហើយក៏មានបេតាការ៉ូទីន វីតាមីនC វីតាមីនE ផូស្វ័រនិងជាតិសរសៃជាច្រើន។ វាអាចជួយកែលម្អភ្នែក កាពារភាពចាស់ជ្រីវជ្រួញ នៅក្រោមភ្នែកផងដែរ។

៧. ផ្លែល្ហុង៖ គឺសម្បូរទៅដោយវីតាមីនA វីតាមីនB1 វីតាមីនB2 និងកាល់ស្យូមដែល ធ្វើឱ្យ ស្បែកល្អនៅក្រោមភ្នែកមានសុខភាពល្អ កាត់បន្ថយភាពចាស់មុនអាយុ ភ្នែកភ្លឺល្អ និងជួយការពារពីការកើតជំងឺមហារីក ពីសារធាតុប្រឆាំងនានាដូចជា រ៉ាឌីកាល់សេរីជាដើម។

បន្ថែមពីលើការបរិភោគផ្លែឈើ និងបន្លែដែលមានវីតាមីនខ្ពស់ ដូចបានរៀបរាប់ខាងលើ យើងមានវិធីរក្សាភ្នែក បានដោយខ្លួនឯងងាយៗផងដែរដូចជា៖

• បើមានអារម្មណ៍ថាឈឺភ្នែក អាចចំណាយពេលពីរបីនាទីបិទភ្នែក ឬក្រឡេកភ្នែករបស់អ្នកមើលទៅកន្លែងណា ដែលមានពណ៌បៃតង ដើម្បីផ្លាស់ប្តូរបរិយាកាស និងជាការជំនួយដល់ភ្នែក។

• កុំអានសៀវភៅនៅទីដែលមានពន្លឺគ្រប់គ្រាន់។

• ចូលគេងឱ្យបានគ្រប់គ្រាន់និងទៀងទាត់។

• ផឹកទឹកឱ្យបានគ្រប់គ្រាន់តាមដែលរាងកាយរបស់យើងត្រូវការ។

• ពាក់វ៉ែនតាការពាកម្តៅថ្ងៃប្រសិនបើអ្នកចាកចេញពីផ្ទះហើយត្រូវប្រឈមមុខ នឹងការចាំងពន្លឺព្រះអាទិត្យដែលក្តៅខ្លាំង៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]