ក្រូចគឺជាផ្លែឈើធម្មជាតិ ដែលមានអត្ថប្រយោជន៍ខ្លាំងណាស់ ចំពោះសុខភាព ពិសេសគឺទាក់ទងទៅនឹងស្បែក។  ប្រសិនបើអ្នកមានបញ្ហាស្បែក សមិនស្មើគ្នា ឬមានស្នាមអុជខ្មៅ អ្នកមិនចាំបាច់ទៅស្វែងរកការថែរក្សាស្បែកនៅទីណាឆ្ងាយទេ សាកល្បងប្រើផ្លែក្រូចម្តងមើលវាមានតម្លៃសមរម្យ និងងាយស្រួលក្នុងការទិញ។ លើសពីនេះក្រូចក៏នៅមានគុណសម្បត្តិ និងអត្ថប្រយោជន៍សំខាន់ៗជាច្រើនទៀត ហួសពីការស្មានដូចជា៖

១. ជួយឱ្យរន្ធញើសរួមតូច៖ អ្នកដែលមានរន្ធរោមចំហមិនត្រឹមតែធ្វើឱ្យអ្នកឆាប់ អស់កម្លាំងនោះទេ ប៉ុន្តែវាគឺជាមូលហេតុនៃការកើតមុននៅលើស្បែកផងដែរ។ វិធីដោះស្រាយគឺងាយស្រួលណាស់ ក្នុងការជួយបង្រួមរន្ធញើសឱ្យតូចវិញ ដោយប្រើទឹកក្រូចស្រស់លាបនៅលើស្បែករបស់អ្នកហើយទុកចោល១៥នាទី ទើបលាងជម្រះជាមួយទឹកស្អាត បន្ទាប់មកអ្នកនឹងឃើញ លទ្ធផលហួសពីការស្មាន។

២. ជួយព្យាបាលមុន៖ ក្រូចគឺសំបូរទៅដោយជាតិអាស៊ីត Citric Acid ដែលមាននាទី ជារបាំង ជួយកាត់បន្ថយការកើតមុនបានយ៉ាងល្អឥតខ្ចោះ។ វាជួយស្បែកឱ្យស្ងួតមាន សំណើមលឿនជាងមុន និងកាត់បន្ថយការកើតឡើងនៃមុន។ ហេតុដូច្នេះហើយបាន ជាក្រូចគឺវត្ថុធាតុផ្សំមួយយ៉ាងសំខាន់ នៅក្នុងផលិតផលលាងមុខជាច្រើនម៉ាកដែល កំពុងចរាចរលើទីផ្សារនានា។

៣. ជួយធ្វើឱ្យស្បែកស៖ សំបកក្រូចមានសារធាតុជួយឱ្យស្បែកសពីធម្មជាតិ ប្រសិនបើអ្នកមានបញ្ហាស្បែកជាំខ្មៅ ឬមុនច្រើនសូមយកសំបកក្រូចស្រស់លាប បរិវេណដែលមានមុន ឬខ្មៅស្រអាប់ ទុកចោលប្រហែល១៥នាទី បន្ទាប់មកលាង ជាមួយទឹកត្រជាក់ចេញជាការស្រេចនិងឧស្សាហ៍ធ្វើវាជាប្រចាំផងនោះនឹងឆាប់ឃើញលទ្ធផល។

៤. ដោះស្រាយបញ្ហាស្បែកស្ងួត៖ ប្រសិនបើមានអារម្មណ៍ថាស្បែករបស់អ្នកមើលទៅ ស្ងួតស្រអាប់គ្មានកម្លាំងកំហែង ដោយសារតែការគេងយប់ជ្រៅ ឬភាពតានតឹងនោះ សូមនាំយកទឹកក្រូចស្រស់ ឬផ្លែក្រូចស្រស់ៗទៅលាយជាមួយទឹកងូត ឬលុបលាងមុខ នោះនឹងជួយឱ្យស្បែកអ្នកស្រស់ថ្លាជាងមុន ទប់ស្កាត់ការរលាកស្បែកនិងជួយ ផ្តល់សំណើម។

៥. ជួយខាត់ស្បែក៖ អ្នកអាចប្រើសាច់ក្រូច ឬសំបកក្រូចមកដុះខាត់ស្បែកឱ្យសបាន ដោយយកវាមកលាយជាមួយម្ស៉ៅ ធ្វើពីគ្រាប់ធញ្ញជាតិណាមួយ ស្ករត្នោត និងទឹកឃ្មុំ បន្ទាប់មកលាបខាត់ នៅលើស្បែកមួយសន្ទុះសឹមលាងទឹកចេញ នោះអ្នកនឹងមានស្បែកសត្រចេះត្រចង់។

៦. ជាTonerពីធម្មជាតិ៖ ពេលញ៉ាំសាច់អស់ កុំទាន់បោះសំបកក្រូចចោល នាំវាមកស្ងោរទុករយៈពេល១ថ្ងៃ ហើយស្រង់យកកាកក្រូចចេញ ចាក់ទឹកចូលដបតូចមួយក្លាស្សាទុកក្នុងទូទឹកកកសម្រាប់ធ្វើជា Toner ហើយប្រើវាលាងមុខជារៀងរាល់ថ្ងៃ នោះស្បែកមុខអ្នកនឹងសស្អាត។

៧. ចិញ្ចឹមសរសៃសក់៖ តើអ្នកដឹងទេ? ទឹកក្រូចក៏អាចជួយបម្រុងសរសៃសក់បានល្អ ដែរ។ អ្នកស្ទើរតែមិនចាំបាច់ទិញផលិតផល ថែបំប៉នសក់មកប្រើផង គ្រាន់តែដោយប្រើទឹកក្រូចស្រស់លាយជាមួយទឹកសុទ្ធធម្មតា ឬទឹកឃ្មុំ បន្ទាប់មកលាបនៅលើស្បែកក្បាល និងសក់ ម៉ាស្សាដោយប្រើម្រាមដៃរបស់អ្នក ហើយទុកវាចោលមួយខណៈពេលចាំលាងចេញ នោះសក់អ្នកនឹងទន់រលោងភ្លឺចែងចាំង។

អីយ៉ា!ផ្លែក្រូចពិតជាមានសារៈសំខាន់ច្រើនដល់ម្លឹងផងសម្រាប់ស្បែក បើដូច្នេះសាកល្បងប្រើក្រូចថែរក្សាសម្រស់ម្តងមើល៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]