(ភំ្នពេញ)៖ នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ មានការបែកធ្លាយនូវវីដេអូថ្មីមួយទៀត ដែលបង្ហាញពីសកម្មភាព សមត្ថកិច្ច និងប្រជាពលរដ្ឋ ដេញចាប់ ឃាតក ជួប សម្លាប់ យ៉ាងប្រផាប់ប្រភីង នៅម្តុំជិតវត្តស្វាយពពែ បន្ទាប់រូបគេធ្វើសកម្មភាពបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ភ្លាមៗ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕ សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Fresh News
ការកត់សម្គាល់ខ្មែរឡូត៖
គួររំលឹកថា ពិធីបុណ្យសពលោកបណ្ឌិត កែម ឡី បានបញ្ចប់ហើយបន្ទាប់ពីការបញ្ចុះសពលោកនៅវេលាម៉ោងជាង១១ព្រឹក កាលពីថ្ងៃទី២៥ កក្កដា ដែលធ្វើឱ្យការប៉ុនប៉ងតម្កល់សពបន្តមួយរយៈទៀតនៅស្រុកកំណើតមិនអាចទៅរួច ដោយសារសពរបស់លោកមានការប្រែប្រួល ។
រយៈពេលកន្លះខែនៃពិធីបុណ្យ បន្ទាប់ពីលោកត្រូវបាន ឃាតករបាញ់សម្លាប់២គ្រាប់ នៅស្តារម៉ាតនៃ ស្ថានីយប្រេងកាល់តិច បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស ។ តាំងពីថ្ងៃទី១០ កក្កដា ដែលជាថ្ងៃឃាតករបានបាញ់សម្លាប់លោកមក សពរបស់លោកត្រូវបានតម្កល់នៅក្នុងវត្តពោធិយារាម ហៅវត្តចាស់ រហូតដល់ថ្ងៃទី២៤ កក្កដា ទើបមានការដង្ហែសពឆ្ពោះទៅកាន់ភូមិកំណើត គឺភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលការហែសពនោះមានការចូលរួមពីសំណាក់អ្នកគោរពស្រឡាញ់ច្រើនលើសលុប ។
នៅឯគេហដ្ឋានសពលោកបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី២៦ កក្កដា ថ្វីដ្បិតតែសពរបស់លោកបណ្ឌិតត្រូវបាន បញ្ចុះរួចរាល់ហើយក្តី តែក្តីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ តែងរលឹកដោយមានប្រជាពលរដ្ឋ មកពីភូមិនានាជិតខាង នាំគ្នាទៅគោរពវិញ្ញាណក្ខន្ធ លោកដោយការអុជធូប និងនាំមកនូវផ្កាឈូកសជាការគោរពវិញ្ញាណក្ខន្ធ ជាបន្តបន្ទាប់មិនដាច់ឡើយ គ្រាន់តែមានស្ថានភាពតិចជាងពេលមុនបញ្ចុះ ។
លោក ភោគ សំបូរ ជាបងជីដូនមួយសពលោកបណ្ឌិត កែម ឡី បានឱ្យដឹងថា ក្រោយពីការបញ្ចុះសព លោកបណ្ឌិតរួចមក នៅល្ងាចថ្ងៃទី២៥ កក្កដា ភរិយានិងកូនៗជាទីស្រឡាញ់ របស់លោកបណ្ឌិត បានត្រឡប់ទៅភ្នំពេញវិញ ដោយប្រគល់ភារៈកិច្ចដល់បងស្រីលោកបណ្ឌិត និងប្អូនប្រុសពៅនៅមើលថែជំនួស ហើយអ្នកដែលនៅប្រចាំការជាប់រហូតមានយាយៗក្នុងភូមិ និងម្តាយរបស់សពលោកបណ្ឌិត និងក្រុមគ្រួសាររបស់លោកតែម្តង ជាអ្នកមើលការខុសត្រូវទាំងអស់ ។
លោក សំបូរ បានបន្តទៀតថា នៅថ្ងៃនេះ (ថ្ងៃទី២៥ កក្កដា) រោងបុណ្យដែលបានដំឡើងដើម្បីទទួលភ្ញៀវ ទាំងអស់ត្រូវរុះរើចេញ អស់នៅសល់តែរោង១ខ្សែ គឺរោងកន្លែងបញ្ចុះសពលោកបណ្ឌិត ដែលត្រូវរក្សាទុកសម្រាប់បងប្អូន មកពីទីជិតឆ្ងាយ ដែលមិនបានមកគោរព វិញ្ញាណក្ខន្ធនៅថ្ងៃបុណ្យសព បានមកគោរពនៅពេលបញ្ចុះសពរួច គឺមកហូរហែ។
លោក ភោគ សំបូរ មានប្រសាសន៍ថា លោកនឹងរៀបចំធ្វើរោងដោយខ្លួនឯង បន្ទាប់ពីយើងលែងជួលគេ ។ ចំពោះការទទួលភ្ញៀវយើង បានរៀបចំជាធុង មានទឹកបរិសុទ្ធត្រាំទឹកកក សម្រាប់ទទួលបងប្អូន ដែលអញ្ជើញមកគោរព វិញ្ញាណក្ខន្ធលោកបណ្ឌិត នឹងរៀបចំឱ្យបានល្អទទួលភ្ញៀវ ។
លោក សំបូរ បានបន្តទៀតថា នៅមុខផ្នូរសពលោកបណ្ឌិត កែម ឡី យើងមានរៀបចំជាបាច់ផ្កាសងខាង មានប្រវត្តិរូបរបស់លោក រូបថតអមសងខាង មានជើងពានសម្រាប់អុជធូប និងដាក់ហិបចំនួន២ គឺហិបបូជា ។ ហិបនេះនៅពេលយើងបានថវិកាច្រើននោះ យើងយកថវិកាទាំងអស់នោះទៅកសាងវត្តដែលក្រីក្រ និងហិបមួយទៀតមូលនិធិលោកបណ្ឌិត កែម ឡី។
ចំពោះថវិកានេះពេលយើងទទួលបានហើយ នោះ ថវិកាមួយផ្នែកយកទៅជួយជនក្រីក្រ និងមួយផ្នែកទៀតសម្រាប់ កសាងនៅក្នុងបរិវេណ ទីបញ្ចុះសពរបស់លោកបណ្ឌិត ។ ចំពោះកម្មវិធីបុណ្យ នៅថ្ងៃខាងមុខនេះ យើងបានត្រៀមរៀបចំបុណ្យ១០០ថ្ងៃ បុណ្យ៦ខែ និង១ឆ្នាំជាបន្តបន្ទាប់ទៀត ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]