រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​​ថា ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​៦​នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ធ្វើការ​​ស្រាវជ្រាវ​ចាប់ខ្លួន​​បាន​ជា​បន្តបន្ទាប់ ​ពាក់ព័ន្ធ​ពី​បទ​ចាប់​​នារី​ម៉ាស្សា​ម្នាក់ យក​ទៅ​រំលោភ​បូក​​ម្នាក់​ម្តងៗ ​នៅ​ក្នុង​​វត្ត «​ប្រជុំ​សាគរ ហៅ​វត្ត​ថ្មី » ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ កក្កដា ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា ជំហាន​ដំបូង សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​​ទាំង​២​នាក់​នោះ​​ទេ ដោយ​​កំពុង​បន្ត​ចាប់ខ្លួន​​ជន​៤​នាក់​​ទៀត​​កំពុង​គេចខ្លួន ។ រីឯ​នារី​ម៉ាស្សា​រង​គ្រោះខាងលើ ​មាន​អាយុ​២៥​ឆ្នាំ ធ្វើការ​នៅ​ហាង​ម៉ាស្សា​មេគង្គ​ស្ប៉ា មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង ។

បើ​តាម​នារី​រង​គ្រោះ​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ ប្រហែល​ជាម៉ោង០​១ និង​៣០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៨ កក្កដា នាង​ត្រូវ​ភ្ញៀវ​៤​នាក់ (​មាន​ប្រុស​មាន​ស្រី​) នាំ​មក​ញ៉ាំ​អាហារ​នៅ​ក្បែរ​ស្ពាន​ជ្រោយចង្វារ ។ បន្ទាប់​​ពី​ញ៉ាំ​អី​រួច ​​ភ្ញៀវ​ប្រុសម្នាក់​​ជន​ជាតិ​អូស្ត្រា​លី​​បាន​បបួល​នាង​ទៅ​ដេក តែ​ត្រូវ​នាង​​មិន​ព្រម ក៏ដើរ​​បែក​ផ្លូវ​គ្នា​អស់​ទៅ ។ ហើយ​រូប​នាង ត្រូវ​ដើរទៅ​ផ្ទះ​តែ​ម្នាក់ឯង ដោយ​កាត់​តាម​វត្ត​​ខាងលើ ស្រាប់តែ​លេច​ជនសង្ស័យ​ម្នាក់ ​ធ្វើ​សកម្មភាព​ឆក់​កាបូប​នាង​ពី​ដៃ ​គេចខ្លួន​បាត់ ។

ប្រភព​បន្ត​ទៀត​​ថា ពេល​នោះ ក៏​មាន​លេចមុខ​ជន​ម្នាក់​​ទៀតមក ដោយ​ជិះ​ម៉ូតូ​កូន​ទា ​ធ្វើ​ជា​មក​សួរនាំ រួច​​ជួយ​ជូន​នាង​ទៅ​ប្តឹង​សមត្ថ​កិច្ច ​ពេល​ដែល​​នាង​ព្រម​ជិះ​ម៉ូតូ​ទៅ​​ជាមួយ ក៏​ដឹក​នាង​​ចូលទៅ​កាន់​​វត្ត​ថ្មី​ ដោយនៅ​ទីនោះ​មាន​បក្សពួក​គ្នា​វា​៦​នាក់ បាន​​ចាប់​នាង​រំលោភ​​ម្នាក់​ម្តង​ៗ​ រហូត​សម្រេច​ទាំងអស់​ ហើយ​​គេចខ្លួនបាត់​ ។ សំណាងល្អ នាង​ត្រូវ​អ្នក​ភូមិ​ឃើញ ក៏​ជួយ​នាង​តែ​ម្តង តែ​អ្វី​ៗ​បាត់​បង់​អស់ហើយ ទាំង​ខ្លួនប្រាណ​និង​ទ្រព្យសម្បត្តិ ដូចជា​ទូរស័ព្ទអាយហ្វូន, ចិញ្ចៀនមាស១ជី និងលុយ​២៥ដុល្លារ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ឪពុកចុងចិត្តតិរិច្ឆាន ល្មោភតណ្ហា បានចាប់រំលោភកូនស្រីដើម តាំងពីរស់នៅខេត្ត កំពង់ ចាម រហូតដល់ខេត្តកោះកុង លុះម្តាយក្មេងស្រីទ្រាំលែងបាន ក៏ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន នៅវេលាម៉ោង ១០យប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សកម្មភាពចុះឃាត់ខ្លួន និងរំដោះក្មេងស្រី ដែលឪពុកចុង ចាប់ឃាំងក្នុងបន្ទប់ប្រុងចាប់រំលោភទៀត នោះ ធ្វើឡើងក្រោមការដឹកនាំលោក មីន រស្មី អធិការរងក្រុងខេមរភូមិន្ទ រួមទាំងកងកម្លាំងក្រោមឱវាទ ក្រោយពីទទួលបានពាក្យបន្តឹងពីម្តាយក្មេងស្រីរងគ្រោះ ដោយចុះជួយក្មេងស្រីរងគ្រោះឲ្យរួចផុតពីការ ចាប់ឃាំងបានដោយសុវត្តិភាព និងឃាត់ខ្លួនជនសង្ស័យជាឪពុកចុង បានភ្លាមៗដែរ។

លោក មីន រស្មី បានឲ្យដឹងថា ជនសង្ស័យជាឪពុកចុង ជាជនល្មោភកាមមានឈ្មោះ ឡោ សារាយ អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅ ភូមិគោកព្រីង ស្រុកចំការលើ ខេត្តកំពង់ចាម មានមុខរបរលក់ ការ៉េម និងម្តាយក្មេងស្រីរងគ្រោះឈ្មោះ គ្រឿង វាសនា អាយុ ៣៥ឆ្នាំ ដោយឡែក ក្មេងស្រីរងគ្រោះ ឈ្មោះ យ.ឧ.ស អាយុ ១៥ឆ្នាំ មានមុខរបរលក់ស្រាបៀរនៅក្លឹបកំសាន្តអ៊ិចស្តារ។

លោកបានបន្តថា ក្រោយធ្វើការសាកសួរឪពុកចុងជាជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជា បានប្រព្រឹត្ត តាំងពីក្រុមគ្រួសាររស់នៅខេត្តកំពង់ចាម រហូតដល់ខេត្តកោះកុងប្រាកដមែន ក្មេងស្រី រងគ្រោះ បានប្រាប់សមត្ថកិច្ចថា ឪពុកចុងនាង បានចាប់នាងរំលោភនាងតាំងពីអាយុ ១៤ឆ្នាំមកម្លេះ តាំងពីខេត្តកំពង់ចាម រហូតដល់មករស់នៅខេត្តកោះកុង ហើយទង្វើដ៏អាក្រក់របស់ឪពុកចុង គឺរាប់ភ្លេច ហើយឲ្យតែម្តាយមិននៅផ្ទះ។

នាងបន្ដទៀតថា ឪពុកចុងតែងតែគំរាមនាងថា បើបែកការ នឹងអាលករសម្លាប់ទាំងម្តាយ និងកូន ទើបនាងលាក់ម្តាយ រហូតនាងមានផ្ទៃពោះ ១ខែ ទើបបែកការ ហើយទ្រាំលែងបាន នឹងអំពើឃោឃៅ បែបនេះទើបប្រាប់ម្តាយ ប៉ុន្ដែថ្មីៗនេះ នៅយប់ថ្ងៃទី២៥ ខែមិថុនានេះ ឪពុកចុង បានចាប់នាងឲ្យចូល បន្ទប់ហើយដេញឲ្យម្តាយទៅទិញកាតទូរស័ព្ទ ប្រុងចាប់រំលោភទៀត តែម្តាយដឹងសកម្មភាពមុន ក៏បានប្តឹងសមត្ថកិច្ចតែម្តង ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការ ខេត្ត ដើម្បីចាតការទៅតាមផ្លូវច្បាប់៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]