(កំពត)៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ស្លៀកពាក់ស្អាតបាត ត្រូវរថភ្លើងបុកស្លាប់ នាម៉ោង៤ទាបភ្លឺថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ក្រោយពេលកើតហេតុសមត្ថកិច្ច​មូលដ្ឋាន ​បានបញ្ជាក់ថា សាកសពជនរងគ្រោះ ​កំពុងធ្វើកោសល្យវិច្ច័យ ដើម្បីឈានទៅរកការពិត នៃការស្លាប់របស់ជនរងគ្រោះ ហើយរហូតមកដល់ពេលនេះ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​កុងតឺន័រ​កិន​ខ្ទេច​ក្បាល គួររំលឹកផងដែរថា បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​កុងតឺន័រ​កិន​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ នៅ​លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១-២២ ស្ថិត​ក្នុងភូមិ​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ ឆេ​ង ដា អាយុ​២១​ឆ្នាំ មុខរបរ​អ្នកលក់​មាន់ មាន​ទីលំនៅ​ភូមិ​ជ្រួស ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ដឹក​មាន់​ពី​ខេត្តព្រៃវែង​មក​ដាក់​ឲ្យ​ម៉ូយ​នៅ​ផ្សារ​គគីរ ខណៈ​ដល់​កន្លែង​កើតហេតុ​ក៏​បាន​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ដឹក​ដី​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​មក​កណ្ដាល​ថ្នល់ ស្រប​ពេល​នេះ​រថយន្ត​ដឹក​កុងតឺន័រ​បើក​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​មក​ដល់​ល្មម​ក៏​កិន​ចំ​ក្បាល​ខ្ទេច​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​រថយន្ត​ដឹក​កុងតឺន័រ​បាន​បើក​គេចខ្លួន​បាត់ ចំណែក​រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង​ដែល​ចត​អនាធិបតេយ្យ​នៅ​ចិញ្ចើមថ្នល់​កន្លែង​កើតហេតុ​ក៏​បើក​គេច​ចេញ​បាត់​អស់​ដែរ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]