ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ត្រូវរថយន្តដឹកកុងតឺន័រកិនខ្ទេចក្បាលស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ឆេង ដា អាយុ២១ឆ្នាំ មុខរបរអ្នកលក់មាន់ មានទីលំនៅភូមិជ្រួស ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ដឹកមាន់ពីខេត្តព្រៃវែងមកដាក់ឲ្យម៉ូយនៅផ្សារគគីរ ខណៈដល់កន្លែងកើតហេតុក៏បានប៉ះគ្នាជាមួយរថយន្តដឹកដីបណ្ដាលឲ្យដួលខ្ទាតមកកណ្ដាលថ្នល់ ស្របពេលនេះរថយន្តដឹកកុងតឺន័របើកក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿងមកដល់ល្មមក៏កិនចំក្បាលខ្ទេចស្លាប់យ៉ាងអាណោចអាធ័ម ។
សេចក្តីរាយការណ៍បានបន្តទៀតថា ក្រោយពេលកើតហេតុរថយន្តដឹកកុងតឺន័របានបើកគេចខ្លួនបាត់ ចំណែករថយន្តដឹកដីជាច្រើនគ្រឿងដែលចតអនាធិបតេយ្យនៅចិញ្ចើមថ្នល់កន្លែងកើតហេតុក៏បើកគេចចេញបាត់អស់ដែរ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់ រថយន្តយីឌុបសណ្តោងរ៉ឺម៉ក បើកកិនក្មេងស្រី សិស្សសាលា អាយុ ១៥ឆ្នាំ បណ្តាលឲ្យស្លាប់ម្នាក់ និងក្មេងប្រុសម្នាក់ទៀត រងរបួសស្រាល នៅវេលាម៉ោង ១១និង៥នាទី ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ យ៉ាងអាណោចអាធម នៅតាមបណ្តោយផ្លូវលេខ២០១១ ស្ថិតក្នុងភូមីដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងសិស្សសាលា ២នាក់ ឌុបគ្នា ពេលកំពុងធ្វើដំណើរស្របទិសគ្នា ជាមួយរថយន្តសណ្តោងរ៉ឺម៉ក ក៏បានកៀរប៉ះដៃចង្កូតម៉ូតូស្កូបពី ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1DG - 5985 របស់ជនរងគ្រោះ បណ្តាលឲ្យដួល ហើយបានខ្ទាតក្មេងស្រី ចូលក្រោមកង់រថយន្ត កិនស្លាប់ភ្លាមៗយ៉ាងអាណោចអធម ចំណែកក្មេងប្រុសដែលជិះម៉ូតូ ជាមួយបានរងរបួសស្រាល ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]