ខេត្តកំពង់ចាម​ ៖ ផ្ទះ​​លក់​ម៉ូតូ​មួយ​កន្លែង​ស្ថិត​​ក្នុងភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ត្រូវ​​ក្រុម​ចោរ​​ប្រដាប់​អាវុធ​​ មាន​គ្នា២​​នាក់​​​ចូល​ធ្វើ​សកម្មភាពប្លន់​​យ៉ាង​គ​គ្លើ​ន​ ដែល​​ហេតុ​ការ​ណ៍​​នេះ​​​​កើតឡើង ​កាលពី​​វេលា​ម៉ោង​០៧​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា ២០១៦ នេះ ​ដោយ​​ជំហានដំបូង​​ឮ​ថា​ អស់​ប្រាក់​​២ ​ទៅ​៣​ម៉ឺន​​ដុល្លារឯណោះ​ ហើយ​ក្រុម​ចោរ​​គេចខ្លួន​​បាត់ដោយសុវត្ថិភាព​ ​ខណៈ​​បាន​វាយ​​ម្ចាស់ផ្ទះ​​​រហូត​សន្លប់ទៀត​ ​។

​ស្ត្រី​​​ជា​ម្ចាស់​ផ្ទះ​ឈ្មោះប៉ូច ផា​នី អាយុ​៤២​ឆ្នាំ​ ​មាន​​ប្តី​​ឈ្មោះវ៉ា ឃ្លាំង អាយុ​៤៧​ឆ្នាំ បាន​ចេញ​ទៅ​ក្រៅ​បាត់ ហើយ​ក្រុម​ចោរ​បាន​ចូល​​​ធ្វើ​សកម្មភាព​ប្លន់​វាយ​ឱ្យ​រង​របួស​ត្រង់​ក្បាល​សន្លប់ ​ហើយ​​រើ​កកាយ​ទូ​យក​ទ្រព្យសម្បត្តិ​ឡើង​​ហ្មត់ ​។

ប្រភពពី​មន្ត្រី​គន​របាលឱ្យដឹង​​​​​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​ក្រុមសាច់​ញាតិ​ដឹក​​យក​ទៅ​សង្គ្រោះ​នៅគ្លីនិក​ឯកជនមួយ​​កន្លែងក្នុង​ក្រុង​កំពង់ចាម​ ។ ​ក្រោយ​ពី​បាន​​ធូរស្រាល​ ក៏​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ ​ហើយ​ត្រូវ​​​សមត្ថកិច្ច​​​សួរនាំ​ជុំវិញ​រឿងហេតុ​ ដែល​បាន​កើតឡើង ក្រោយ​​ពី​​​មាន​អំពើ​ប្លន់​នេះ ។

គិត​រហូត​មក​ដល់​វេលា​ម៉ោងជាង​១២​ថ្ងៃដដែលនេះ សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ កំពុង​តែ​ធ្វើការ​តាម​ប្រមាញ់​ក្រុម​ចោរ​ទាំង​នោះ​ ហើយ​ តែ​មិន​ទាន់​មាន​​សេចក្តី​រាយ​ការ​ណ៍​​ណាមួយ​ថា​ ចាប់​​បាន​ជនសង្ស័យណា​ម្នាក់​នោះ​ទេ​ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ក្រុមចោរមួយក្រុមមានគ្នា២នាក់ ប្រដាប់ដោយអាវុធវែងមួយដើម មិនស្គាល់ម៉ាក បានចូលប្លន់ផ្ទះប្រជាពលរដ្ឋមួយគ្រួសារ នៅស្រុកវ៉ើនសៃ ខេត្តរតនគិរី ដោយប្រមូលបានទ្រព្យសម្បត្តិមួយចំនួនធំ។ មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះ កើតឡើងនៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្លូវចូលក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតក្នុងភូមិវ៉ង ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនគិរី ដែលមានម្ចាស់ផ្ទះឈ្មោះ ហ្វៀង វ៉ាងគាន អាយុ៣០ឆ្នាំ ជនជាតិវៀតណាម និងប្រពន្ធឈ្មោះ ទូច ស្រីនិច អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ចបន្ដថា មុនពេលកើតហេតុ មានក្រុមចោរមួយក្រុម បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ និងចាប់ម្ចាស់ផ្ទះចង ក្រោយមកក្រុមចោរនេះ បានប្រមូលយកទ្រព្យសម្បត្តិមួយចំនួនដូចជា ខ្សែកមាស២ជី ខ្សែដៃប្លាកទីន២ជី ជញ្ជៀនមាស២វង្វង់(២ជី) បារី២០សុង លុយខ្មែរចំនួន៦០ម៉ឺនរៀល និងលុយវៀតណាម១លានដុង ក្រោយមករត់គេចខ្លូនបានស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវយ៉ាងដុតដៃ ដុតជើង ដើម្បីស្វែងរកជនសង្ស័យ មកមកផ្តន្ទាទោសតាមច្បាប់។

ទាក់ទិនករណីនេះដែរ ប្រជាពលរដ្ឋរស់នៅខេត្តរតនគិរី មានមតិលើកឡើងស្រដៀងគ្នាថា សមត្ថកិច្ចនៅខេត្តរតនគិរី មានការយឺតយ៉ាវ ក្នុងការអន្តរាគមន៍ ខណៈពេលដែលមានហេតុការណ៍កើតឡើងម្ដងៗ ហើយករណីចោរប្លន់ប្រដាប់អាវុធកើតឡើងកន្លងមក សមត្ថកិច្ចធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យមកផ្តន្ទាទោស តាមច្បាប់នោះ នៅមានកម្រិត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]