(ភ្នំពេញ)៖​ យុជនម្នាក់បានរងរបួស និងម៉ូតូរងការខូចខាត ដោយសារបុរសស្រវឹងម្នាក់បើករថយន្ត​ Range Rover ទៅបុកពេញទំហឹង នាម៉ោង១៖៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៦​ ស្ថិតនៅតាមផ្លូវ២៧១​ កែងនិងផ្លូវទេពផន​ ក្នុងសង្កាត់​ ទឹកល្អក់ទ៣​ ខណ្ឌទួលគោក​ ។

អ្នកដែលឃើញហេតុការណ៌បានប្រាប់ថា មុនកើតហេតុគេបានឃើញបុរសស្រវឹងម្នាក់​ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក​ Range Rover ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2Y-8899 តាមបណ្តោយផ្លូវ២៧១​ ក្នុងល្បឿនយ៉ាងលឿន​ លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវកែងបុរស ដែលស្រវឹងបើករថយ​ន្ត​ ស៊េរីទំនើបនោះ​ បានបត់ទៅផ្លូវទេពផន​ ដែលជាផ្លូវកែងមិនបានបង្អង់ល្បឿនទេ​ ស្របពេលនោះក៏មានយុវជនម្នាក់​ ជិះម៉ូតូមួយគ្រឿងម៉ាក​ Dream ដែលបើកទឹសដៅច្រាស់គ្នា ជាមួយនឹងរថយន្តបានមកដល់​ ក៏ធ្វើឲ្យ​រថយន្តដែលបើកដោយបុរសស្រវឹង​រូបនោះ​ ជ្រុលទៅបុកពេញទំហឹង​ជាមួយម៉ូតូ​បណ្តាលឲ្យ​ យុវជន​ជាម្ចាស់ម៉ូតូរងរបួស​ មុខនិងក្បាល​ និងម៉ូតូរងការខូចខាតយ៉ាងដំណំផងដែរ​។

ឃើញដូចនោះម្ចាស់រថយ​ន្ត​ Range Rover ដែលស្រវឹងនោះមិនបានរត់ទៅណាទេ​ គឺនៅឈប់ដោះស្រាយសងសំណងទៅយុវជន​ ដែលជាម្ចាស់ម៉ូតូ​ ដោយមិនឲ្យរំខានដល់សម្ថកិច្ចឡើយ​៕

ប្រភព៖ Fresh News

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពីយប់ម្សិលមិញនេះ ក៏មានករណីរថយន្ដរបស់តារាកំប្លែងនាយខ្ចឹប បត់ចូលផ្ទះ ស្រាប់តែមានរថយន្ដកុងទីន័រមួយគ្រឿង របស់ក្រុមហ៊ុនផែស្ងួតសូងួន បើកមកពីក្រោយក៏ជ្រុលទី បុកបណ្តាលឲ្យបែកកញ្ចក់ខ្ទេច តែមិនមានអ្នករងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ2N-7886 បើកបរដោយតារាកំប្លែងនាយខ្ចឹប ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ រថយន្ដបានបត់ឆ្វេងគោលបំណងចូលផ្ទះ ពេលនោះស្រាប់តែមានរថយន្ដកុងទីន័រ មួយគ្រឿងរបស់ក្រុមហ៊ុនផែស្ងួតសូងួន មកបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យរថយន្ដរបស់នាយខ្ចឹបបែកកញ្ចក់ខ្ទេច ប៉ុន្ដែមិនមានអ្នកណារងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីទាំង២បានសម្រួលគ្នាដែរ ប៉ុន្ដែមិនត្រូវគ្នា ក្រោយមកសមត្ថកិច្ចជំនាញបានយករថយន្ដទាំង ២ ទៅរក្សាទុកដើម្បីដោះស្រាយ តាមក្រោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]