កូរ៉េខាងត្បូង៖ នាង Hyoyeon ដែលជាសមាជិកនៃក្រុមចម្រៀង នារីលំដាប់លេខ១ ប្រចាំប្រទេសកូរ៉េខាងត្បូង Girl's Generation បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតរាំ នៅលើឆាក “Hit The Stage” ដើម្បីប្រជែងជាមួយតារាKpop ជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាកំពូលអ្នកពូកែរាំដូចគ្នា។

ទន្ទឹមនឹងនេះ ក្នុងពិធីសន្និសីទកាសែតមួយ បើកសម្ភោធកម្មវិធីថ្មី ”Hit The Stage” កាលពីថ្ងៃទី ២២ ខែកក្កដានេះ កញ្ញា Hyoyeon បានថ្លែងថា៖« សម្រាប់ប្រធានបទដំបូង និងជាគំនិតថ្មីនេះបំផុតនេះ ខ្ញុំយល់ឃើញថា វាជាការល្អប្រសើរសំរាប់ខ្ញុំ ក្នុងការ បំបែកមុខមាត់ថ្មីឲ្យក្រុមរបស់ខ្ញុំ Girl’s Generation ជាមួយនឹងការសម្តែងល្អៗ និងអស្ចារ្យ ដោយខ្លួនខ្ញុំផ្ទាល់!»។

លើសពីនេះ នាងក៏បានបន្ថែមទៀតថា៖« ពីព្រោះតែចំណង់ចំណូលចិត្តរបស់ខ្ញុំមានទំនោរខ្លាំង ទៅខាងការរាំ, ទើបធ្វើឲ្យខ្ញុំសប្បាយចិត្តជាពិសេស និងរំភើបយ៉ាងខ្លាំង ពេលដែលខ្ញុំត្រូវបានគេអញ្ជើញ ឲ្យចូលរួមក្នុងកម្មវិធីមួយនេះ។ បើទោះបីជាគេតម្រូវឲ្យ បេក្ខជនទាំងអស់ មានការប្រកួតប្រជែងគ្នាខ្លាំងយ៉ាងណាក្តី ប៉ុន្តែខ្ញុំនៅតែសប្បាយរីករាយ ជាមួយនឹងវា។» នាងបន្តថា៖« ខ្ញុំធ្លាប់រាំគ្រប់ប្រភេទក្បាច់រាំទាំងអស់ លើកលែងតែប្រភេទរាំបង្គោល (Pole Dancing) នោះទេដែលខ្ញុំមិនធ្លាប់ ហើយបើមានឱកាសខ្ញុំចង់សាកល្បងម្តង»។

ដូចនេះ យើងចាំមើលទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ ថាតើកម្មវីធី “Hit The Stage”នេះ អស្ចារ្យកំរិតណា!? 

ប្រភព៖ Allkpop

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ពេលពីថ្ងៃទី២៥ ខែមករា ក្រុមអ្នកគាំទ្រ នៅលើ Instagram របស់នាង Hyoyeon បានចាប់អារម្មណ៏ថា នាង Hyoyeon បានថតរូបបញ្ចេញ សាច់ដ៏ភ្លឺរលោង នៅក្រោមកំដៅព្រះអាទិត្យ ជាមួយនឹងឈុតប៊ីគីនីដ៏សែនស្តើង រំលេចចេញនូវសាច់ស្មា និងជើងដ៏ស្រលូនរបស់នាង។ ហើយភាគច្រើននៃការបង្ហោះរបស់នាង ត្រូរបានអមដោយពាក្យសរសេរថា “#Thailand” និង “#chillin”​ គឺមានន័យថា នាងកំពុងចំណាលពេល វិស្សមកាលនៅប្រទេសថៃ។

ទោះជាយ៉ាងណា ទន្ទឹមនឹងការរវល់ផ្សព្វផ្សាយ និងការចេញបទចម្រៀងថ្មីរបស់ក្រុម Girls' Generation កាលពីចុងឆ្នាំកន្លងទៅនេះ នាង Hyoyeon​ បានផ្តោតសំខាន់ទៅលើ សកម្មភាពផ្ទាល់ខ្លួន ដោយការថតវីដេអូ សំរាប់កម្មវិធី “Get it Beauty 2” ដែលជាកម្មវិធីថែរក្សាសម្រស់របស់កូរ៉េផងដែរ៕ សូមតាមដានរូបភាពរបស់នាង នៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]