ថៃ៖ សមាជិកក្រុម Girls' Generation នាង Hyoyeon​ មើលទៅពិតជាសប្បាយរីករាយណាស់ នឹងកំឡុងពេលសំរាកលំហែកាយរបស់នាង នៅឯប្រទេសថៃ ហើយនាងថែមទាំងបាន បង្ហោះរូបភាព​វិស្សមកាលដ៏រីករាយនៅលើបណ្តាញសង្គម Instagram ផងដែរ។

នៅថ្ងៃទី២៥ ខែមករា ម្សិលមិញនេះ ក្រុមអ្នកគាំទ្រ នៅលើ Instagram របស់នាង Hyoyeon បានចាប់អារម្មណ៏ថា នាង Hyoyeon បានថតរូបបញ្ចេញ សាច់ដ៏ភ្លឺរលោង នៅក្រោមកំដៅព្រះអាទិត្យ ជាមួយនឹងឈុតប៊ីគីនីដ៏សែនស្តើង រំលេចចេញនូវសាច់ស្មា និងជើងដ៏ស្រលូនរបស់នាង។ ហើយភាគច្រើននៃការបង្ហោះរបស់នាង ត្រូរបានអមដោយពាក្យសរសេរថា “#Thailand” និង “#chillin”​ គឺមានន័យថា នាងកំពុងចំណាលពេល វិស្សមកាលនៅប្រទេសថៃ។

ទោះជាយ៉ាងណា ទន្ទឹមនឹងការរវល់ផ្សព្វផ្សាយ និងការចេញបទចម្រៀងថ្មីរបស់ក្រុម Girls' Generation កាលពីចុងឆ្នាំកន្លងទៅនេះ នាង Hyoyeon​ បានផ្តោតសំខាន់ទៅលើ សកម្មភាពផ្ទាល់ខ្លួន ដោយការថតវីដេអូ សំរាប់កម្មវិធី “Get it Beauty 2” ដែលជាកម្មវិធីថែរក្សាសម្រស់របស់កូរ៉េផងដែរ៕ សូមតាមដានរូបភាពរបស់នាង នៅខាងក្រោម៖





ដោយ នាថ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]