ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ កញ្ញា ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំ ផលិត កម្ម ហង្សមាស បានទទួលការកោតសរសើរ ជាបន្តបន្ទាប់ពីសំណាក់ទស្សនិកជន ក្រោយពីមានស្ត្រីម្នាក់ ដែលជាម្ចាស់តូបលក់ ធុរ៉េន នៅខេត្តកំពត បានទូរស័ព្ទចូលរួមកម្មវិធីវិទ្យុមួយ ហើយអះអាងថា តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា បានបើក រថយន្ត បុកតូបលក់ធុរ៉េនរបស់គាត់ ហើយមិនបានរត់គេច ហើយបែរជាបង្ហាញ ការទទួលខុសត្រូវនិងលើកដៃសំពះ សុំទោស គាត់ ថែមទៀតនោះ។ ត្រូវបានម្ចាស់សាម៉ីខ្លួន កញ្ញា សុគន្ធកញ្ញា ចេញមុខអះអាងថានាង មិនបានជួប ហេតុ ការណ៍ បែបនោះទេ ដោយគិតថាអ៊ុស្រី ច្រឡំមនុស្ស ។

កាលពីម្សិលមិញនេះ តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា បានសរសេរបង្ហោះនៅលើ Facebook ថា «មានសារព័ត៌មាន ជា ច្រើន បានចុះផ្សាយពីមីងម្នាក់ ដែលគាត់គឺជាអ្នកលក់ធុរ៉េន នៅខេត្តកំពត ថាមានរថយន្តមួយប៉ះតូបលក់ធុរ៉េនរបស់គាត់ ហើយគាត់បានសរសើរ នូវការទទួលខុសត្រូវរបស់អ្នក ដែលបានប៉ះតូបរបស់គាត់ ហើយក្នុងនោះគាត់បាននិយាយថា អ្នកដែលបានប៉ះនោះ គឺជារូបនាងខ្ញុំ ។ ខ្ញុំពិតជារំភើបចំពោះការសរសើរនិងទឹកចិត្តរបស់មីង.. ក៏ប៉ុន្តែខ្ញុំគិតថា អ្នកមីងប្រ ហែល ជាច្រឡំមនុស្សហើយ ពីព្រោះខ្ញុំពិតជាមិនបានជួបនូវហេតុការណ៍បែបនេះទេ » ។

នៅក្នុងសារនោះ តារាចម្រៀងរូបនេះ បានអះអាងថា នៅថ្ងៃកើតហេតុដែលអ្នកមីង បាននិយាយនោះថា «ជាក់ ស្តែង នៅ ថ្ងៃ អាទិត្យនោះ នាងខ្ញុំជាប់ច្រៀងកម្មវិធីមួយ នៅកោះពេជ្រផងដែរ ទោះជាយ៉ាងណា ខ្ញុំសូមផ្ញើរនូវការស្រលាញ់ និងទឹក ចិត្តដ៏ល្អរបស់មីង ជូនមនុស្សដែលបានប៉ះតូបលក់ធុរ៉េនរបស់មីង ពីព្រោះគាត់ជាមនុស្សល្អ ខ្ញុំសូមកោតសរសើរនូវ ការ ទទួល ខុសត្រូវរបស់គាត់។ ពិតជាគំរូដ៏ល្អសម្រាប់ប្រជាជនគ្រប់រូប ធ្វើអំពើល្អ ពិតជាទទួលបានវិញនូវអំពើល្អដូចគ្នា » ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្នុងពេលមួយរយៈ ចុងក្រោយនេះ គេសង្កេតឃើញថា មានតរាចម្រៀងជាច្រើន បានងាកមកនិពន្ធ និងច្រៀងបទ ចម្រៀង Original Song របស់ខ្លួន ដើម្បីទាក់ទាញប្រជាប្រិយភាព កាន់តែលេចធ្លោ។

ភ្ជាប់ជាមួយគ្នានោះ នៅពេលថ្មីៗនេះ កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ក៏បានទទូចសុំឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រជួយគាំទ្រ បទចម្រៀង Original Song ថ្មីរបស់នាង ដែលត្រៀមចេញលក់ នៅក្នុងពេលឆាប់ៗខាងមុខនេះ ។

តាមរយៈវីដេអូហាយឡាយខ្លី របស់ផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើការទទូចទៅដល់អ្នកគាំទ្រ សុំជួយគាំទ្រទៅដល់បទចម្រៀងថ្មី របស់នាងផងគឺ Original Song ដែលខាងផលិតកម្មហង្សមាស ត្រៀមចេញលក់នៅលើ ទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។

ចង់ដឹងថាបទចម្រៀងថ្មីរបស់ តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ពិរោះនិងប្លែកខុសពីចម្រៀងមុនៗ របស់នាងយ៉ាង ណាសូម ទៅទស្សនាទាំងអស់គ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា