ភ្នំពេញៈ ក្នុងពេលមួយរយៈ ចុងក្រោយនេះ គេសង្កេតឃើញថា មានតរាចម្រៀងជាច្រើន បានងាកមកនិពន្ធ និងច្រៀងបទ ចម្រៀង Original Song របស់ខ្លួន ដើម្បីទាក់ទាញប្រជាប្រិយភាព កាន់តែលេចធ្លោ។

ភ្ជាប់ជាមួយគ្នានោះ នៅពេលថ្មីៗនេះ កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ក៏បានទទូចសុំឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រជួយគាំទ្រ បទចម្រៀង Original Song ថ្មីរបស់នាង ដែលត្រៀមចេញលក់ នៅក្នុងពេលឆាប់ៗខាងមុខនេះ ។

តាមរយៈវីដេអូហាយឡាយខ្លី របស់ផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើការទទូចទៅដល់អ្នកគាំទ្រ សុំជួយគាំទ្រទៅដល់បទចម្រៀងថ្មី របស់នាងផងគឺ Original Song ដែលខាងផលិតកម្មហង្សមាស ត្រៀមចេញលក់នៅលើ ទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។

ចង់ដឹងថាបទចម្រៀងថ្មីរបស់ តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ពិរោះនិងប្លែកខុសពីចម្រៀងមុនៗ របស់នាងយ៉ាង ណាសូម ទៅទស្សនាទាំងអស់គ្នា៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ព័ត៌មានមួយផ្សេងទៀត កាលពីលើកមុន ពាក់ព័ន្ធជាមួយ កញ្ញា ឱក សុគន្ធកញ្ញាផងដែរនោះ ឲ្យដឹងថា ក្រោយពីចប់កម្មវិធី The Voice Cambodia រដូវកាលទី២ រួចមក តារាចម្រៀងស្រី ពេជ្រ សោភា ហាក់ដូចជាបង្ហាញអារម្មណ៍ប្លែកៗ ប្រាប់មហាជន តាមរយៈបណ្តាញសង្គម ហើយប៉ុន្មានម៉ោងមុននេះដែរ រូបនាងក៏បានទម្លាយ ការចូលចិត្ត និងស្រឡាញ់ ទៅកាន់ កញ្ញា ឱក សុគន្ធកញ្ញាទៀតផង

នៅក្នុងទំព័រហ្វេសប៊ុក របស់អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបថតជាមួយនឹងកញ្ញា ឱក សុគន្ធកញ្ញា និងសារដ៏មានអត្ថន័យមួយថា "ពួកយើង នៅតែជាមិត្ត ទោះបីមានរឿងអី ឬក៏មានអ្នកណា និយាយអ្វីមិនល្អពីពួកយើងBestFriend"។

សាររបស់អ្នកនាង ពេជ្រ សោភាមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ កោតសរសើរនូវសន្តានចិត្តរបស់នាង ដែលស្រឡាញ់ មិត្តភក្តិរួមផលិតកម្មជាមួយគ្នាបែបនេះ។ ហើយពួកគេក៏សំណូមពរ ឲ្យអ្នកទាំងពីរ នៅតែរាប់អានគ្នាជារៀងរហូតទៅ កុំឲ្យដូចតារាមួយចំនួន ចូលចិត្តគ្នាតែដំបូង តែចុងក្រោយ រកាំរកូសហែកហួរគ្នា ពេញពិភពសិល្បៈជាដើម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា