អាល្លឺម៉ង់៖ កិច្ចព្រមព្រៀងបានបញ្ចប់ ទីបំផុត Mario Gotze ដែលជាតួឯករបស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់កាលពីឆ្នាំ២០១៤ បានវិលត្រលប់ទៅក្លិបចាស់របស់ខ្លួន Borussia Dortmund វិញ ដោយផ្ទេរពី Bayern Munich ក្នុងតម្លៃ ១៨ លានផោន (២៣.៨ លានដុល្លារ) ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ ។

Gotze ដែលប្រិយមិត្តបានជ្រាបហើយកាលពីឆ្នាំ២០១៤នោះ កីឡាកររូបនេះហើយជាអ្នកស៊ុតចូល ជួយឲ្យអាល្លឺម៉ង់ឈ្នះ World Cup ហើយចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់កីឡាកររូបនេះ ត្រូវបានគេស្គាល់គ្រប់គ្នា ។

គួររំលឹកផងដែរថា មុននឹងរូបគេលេងឲ្យក្លិប Bayern Munich នោះ កីឡាកររូបនេះក៏ធ្លាប់លេងឲ្យក្លិប Dormund ដែរ ប៉ុន្តែត្រូវ Bayern Munich ទិញយក កាលពីឆ្នាំ២០១៣ ។ ក្នុងអំឡុងពេលលេងឲ្យក្លិបកំពូល Bayern Munich ក្នុងលីកអាល្លឺម៉ង់នេះ Gotze មិនសូវមានឱកាសបញ្ចេញសមត្ថភាពក្នុងទីលានទេ ហើយនឹងកម្របានស៊ុតបញ្ចូលទីទៀត ពោលគឺភាគច្រើន ជាកីឡាករបំរុង ហេតុដូច្នេះហើយទើបថ្មីៗ Gotze ក៏សម្រេចចិត្តផ្លាស់មកលេងឲ្យ Dortmund វិញបន្ទាប់ពីចំណាយពេល ៣ឆ្នាំ នៅ Bayern Munich ។

ចំពោះការផ្ទេរមកលេងឲ្យ Dortmund នេះវិញ Gotze ផ្ទាល់បានថ្លែងដែរថា «កាលពីខ្ញុំផ្ទេរពី Dortmund ទៅ Bayern Munich កាលពីឆ្នាំ២០១៣នោះ ខ្ញុំបានគិតយ៉ាងជាក់លាក់ ដោយមិនបានស្តាយក្រោយ រហូតមកដល់៣ឆ្នាំក្រោយនេះ ការផ្ទេរមកលេងឲ្យ Dortmund វិញ ខ្ញុំក៏បានធ្វើការសម្រចចិត្តមួយដោយមិនស្តាយដូចគ្នា» ។ Gotze បន្តទៀតថា «ខ្ញុំជឿជាក់ថាអ្នកគាំទ្រនឹងទទួលយកការសម្រចចិត្តរបស់ខ្ញុំ ហើយខ្ញុំនឹងខំព្យាយាមលេងឲ្យបានល្អ សម្រាប់ក្លិប និងសម្រាប់អ្នកគាំទ្រ Dortmund»

សូមបញ្ជាក់ផងដែរថា Gotze និងវិលត្រលប់មកជួបជុំ នឹងចាប់ដៃគូជាមួយមិត្តជិតស្និទ្ធិរបស់គេវិញគឺ Marco Reus ដែលកន្លងមកអ្នកទាំង២ ធ្លាប់ជាដៃគូដ៏ល្អក្នុងទីលានផងដែរ៕ 

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]