ផលិតកម្មរបស់ប្រទេសជប៉ុនមួយ ដែលមានអក្សរកាត់ថា AV បានធ្វើការ ផ្សព្វផ្សាយថា ខ្លួននឹងធ្វើការថតកុនរឿងអាសអាភាសមួយខ្សែ ដែលមានតារាសម្ដែងស្រីមួយរូបចូលរួមនោះគឺ Aoki Misora ដែលត្រូវថតនៅទីតាំងជាច្រើននៅក្នុងប្រទេស សឹង្ហបុរី ។

យោងទៅតាមការដក់ស្រង់ពីកាសែតមួយ របស់ប្រទេសចិនដែលមានឈ្មោះថា Lianhe Wanbao បានឲ្យដឹងថា សាច់រឿងដែលមានរយៈពេល ១៦០ នាទីនេះ នឹងឆ្លុះបញ្ចាំងពី គូស្នេហ៍មួយគូដែលជាជនជាតិជប៉ុន ដែលបានទៅស្នាក់នៅ ក្នុងសណ្ឋាគារមួយ ក្នុងអំឡុងពេលដែលធ្វើដំណើរកំសាន្ដទៅលេង សឹង្ហបុរីសម្រាប់ថ្ងៃវិស្សមកកាល។  នៅក្នុងសាច់រឿងនេះក៏មាន ការរួមបញ្ចូលវគ្គនៅក្នុងអាងហែលទឹក នៅឯ Sands SkyPark ផងដែរ។ គូស្នេហ៍នេះនឹងធ្វើដំណើរ ទៅលេងកំសាន្ដដូចជា Bugis, Shenton Way និង Chinatown ។ យ៉ាងណាមិញ រឿងអាសអាភាសនេះ ត្រូវបានប្រជាជនជាច្រើនធ្វើការរិះគន់ ដោយសារតែរឿងនេះ អាចធ្វើឲ្យភ្ញៀវទេសចរណ៍គិតថា នេះជាការរផ្សាយពាណិជ្ជកម្មតំបន់ទេសចរ នៅក្នុងសឹង្ហបុរី។

តើប្រិយមិត្ដយល់ថា ទស្សនៈរបស់ប្រជាជនពិតជាត្រឹមត្រឹម ដែរឬទេ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]