ជាការពិតណាស់នៅក្នុងខ្លួនមនុស្សយើងម្នាក់ៗ ត្រូវការទឹកជាចាំបាច់។ ការផឹកទឹកជា រៀងរាល់ថ្ងៃ គឺជួយរក្សាតុល្យភាពនៅក្នុងរាងកាយបានយ៉ាងល្អ ជាពិសេសគឺជួយរក្សា ឱ្យស្បែករបស់យើង ឱ្យមានសុខភាពល្អ មានសំណើមជាប់ជានិច្ច ក្រៅពីការបរិភោគ ចំណីអាហារផ្សេងៗផងដែរ។

ខាងក្រោមនេះ ជាភេសជ្ជៈធម្មជាតិ ៦មុខ ដែលជួយដល់ស្បែកឱ្យសខ្ចីពោរពេញ ភាពស្រស់ស្អាត ហើយសូមធានាថាបើអ្នកបានញ៉ាំ វាឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃនោះ  នឹងធ្វើឱ្យស្បែកអ្នកស ស្រស់ថ្លាដោយមិនដឹងខ្លួនទៀតផង៖

១.តែបៃតង៖ សុភាពនារីយើងច្បាស់ ជាបានស្គាល់ហើយមែនទេថា តែបៃតងវាមាន អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពថា ជាពិសេសគឺប្រើដើម្បីសម្រកទម្ងន់។ ប៉ុន្តែ លើសពីនេះទៀតតែបៃតង ក៏មានអត្ថប្រយោជន៍ដល់ សុខភាពស្បែករបស់អ្នកផងដែរ ព្រោះវាមានផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុដែលជួយ ការពារស្បែកពីកាំរស្មី UV បានយ៉ាងល្អ។ វាជួយកាត់បន្ថយការរលាក និងការឡើង កន្ទួលក្រហមលើស្បែក ដោយប្រការណាមួយទាំងមិនដឹងខ្លួន។

២.ទឹកសណ្តែកសៀង៖ វាមិនត្រឹមតែអាចជួយរក្សាឆ្អឹងឱ្យរឹងមាំនោះទេ ប៉ុន្តែវាថែម ទាំង បានទៅចិញ្ចឹមស្បែកដើម្បីជួយការពារភាពជ្រីវជ្រួញ ថែមទាំងអាចជួយក្នុងការការពារ និងបង្កើតស្រទាប់ខូឡាជែល ពីធម្មជាតិនៅក្នុងស្បែកទៀតផង។ ដូច្នេះប្រសិនបើអ្នក ផឹកជាទៀងទាត់នោះស្បែករបស់អ្នក នឹងសម៉ត់រលោងដូចជាពណ៌នៃទឹកសណ្តែកនេះដូចគ្នា។

៣.ទឹកផ្លែទទឹម៖ ជាទូទៅផ្លែឈើដែលពណ៌ក្រហម គឺជាប្រភេទផ្លែឈើមួយមុខ ដែល មានតម្លៃវិសេសវិសាលជាទីបំផុត ចំពោះសុខភាពមនុស្សគ្រប់វ័យ។ ដូចជាទឹកផ្លែ ទទឹមនេះជាដើម វាសាកសមណាស់ នឹងការទទួលទាន ដើម្បីទទួលយកនូវសុខភាព ស្បែកដ៏ស្រស់ថ្លាពីព្រោះទឹកផ្លែទទឹម គឺសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយអ្នក ជំនាញក៏បាននិយាយប្រាប់ដែរថា ទទួលទានទឹកទទឹមជារៀងរាល់ថ្ងៃ វាជួយជាជំនួយ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពជ្រីវជ្រួញ ជាពិសេសគឺទប់ស្កាត់នូវភាពចាស់ជាង វ័យបានយ៉ាងរហ័សជាមួយ នឹងការរារាំងភាពជាំខ្មៅ ដែលកើតពីការប៉ះនឹងពន្លឺព្រះអាទិត្យផងដែរ។

៤.ទឹកការ៉ុត៖ ផ្លែការ៉ុតគឺសំបូរទៅដោយសារធាតុ Beta-carotene ធ្វើឱ្យស្បែកមានពន្លឺ ភ្លីថ្លាជាមួយសុខភាពល្អ ព្រោះវាមានផ្ទុកវីតាមីន A ដែលជួយការពារភាពចាស់ជាង វ័យ។ ប្រសិនបើអ្នកទទួលទានវា ជារៀងរាល់ថ្ងៃនោះស្បែក នឹងសភ្លឺថ្លាឡើងបន្តិច ម្តងៗដោយស្មានមិនដល់។

៥.ទឹកដែលចម្រាញ់ចេញពីផ្លែអាល់ម៉ុង៖ ប្រសិនបើអ្នកមិនចូលចិត្តញ៉ាំទឹក ដោះគោនោះទេ អ្នកអាចប្តូរមកញ៉ាំទឹក ដែលបានចម្រាញ់ចេញពីផ្លែអាល់ម៉ុង វិញម្តងទៅមើល ព្រោះវាក៏មានរសជាតិផ្អែមឆ្ងាញ់ដែរ។ ទឹកផ្លែអាល់ម៉ុងគឺ សំបូរទៅដោយវីតាមីនE ដែលជាវីតាមីនជំនួយឱ្យស្បែកស. ក្រៅពីនេះវីតាមីនB2 និងវីតាមីន B3 ក៏ជួយរក្សាស្បែកឱ្យមានសំណើមនៅ គ្រប់ពេលវេលាដែរ វាអនុញ្ញាត ឱ្យមានលំហូរឈាមរត់គ្រប់ទីកន្លែង បានយ៉ាងល្អប្រសើរ ដែលជាការជំនួយដល់ កោសិកាស្បែកដែលដុះលូតលាស់ថ្មី។

៦.ស្រាទំពាំងបាយជូរក្រហម៖ អាចនិយាយបានថានេះជាភេសជ្ជៈមួយមុខ ដែល ជំនួយដល់ស្បែកល្អជាងគេព្រោះ ដោយសារតែស្រាក្រហមវាមានផ្ទុកសារធាតុ ប្រឆាំងអុកស៊ីតកម្មពីធម្មជាតិ ជួយការពារស្បែកដោយ ការរលាកពីពន្លឺព្រះអាទិត្យ ពន្យាភាពចាស់មុនអាយុ និងកម្ចាត់ភាពខ្មៅស្រអាប់ នៅលើស្បែកផងដែរ។

ដឹងបែបនេះហើយសូមព្យាយាមញ៉ាំទាំងអស់គ្នាណា មិនថាមុនពេលចូលគេង ឬនៅពេលព្រឹកព្រលឹមក្តី ដើម្បីទទួលបាននូវស្បែកដ៏ស្រស់ស្អាត ដោយមិនចាំបាច់ប្រើ ផលិតផលគីមីផ្សេងៗ នាំឱ្យប៉ះពាល់ដល់ស្បែក៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]