(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្របួចបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលទម្លាក់យោងឆបោក យកគ្រឿងអលង្កា និងទូរស័ព្ទពីនារីកម្មការិនីរោងចក្រ ពេលកំពុង​ដើរទៅធ្វើការរោងចក្រ បានសម្រេចតែរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាត់ វណ្ណី អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ «សាប្រូណា» ស្នាក់នៅផ្ទះជួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា ទ្រព្យដែលបានបាត់បង់មានក្រវិលមាស១ជី លុយ៧ម៉ឺនរៀល ទូរស័ព្ទ អ៊ិនចុចពិល១គ្រឿង។

ចំណែកជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ ជុំ ប្រុស ហៅខ្មៅ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួមជាមួយ ម៉ូតូមួយគ្រឿងម៉ាក Honda C១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AY-4461 រីឯបក្ខពួក៣នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  នគរបាលខណ្ឌច្បារអំពៅ តាមចាប់ចោរគាស់ផ្ទះ លួចម៉ូតូ​ ដល់ក្រុងតាខ្មៅ គួររំលឹកផងដែរថា កម្លាំងនគរបាលខណ្ឌច្បារអំពៅ​ បានធ្វើការស្ទាក់តាមចាប់​ ជនសង្ស័យដែលធ្វើសកម្មភាព​ គាស់​សោរ ទ្វារផ្ទះលួចម៉ូតូ​ នៅចំណុចផ្ទះជួល ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីម៉ោង​ ១៥និង៣០នាទី​ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ។

លោក ម៉ៅ សឿត អធិការងខណ្ឌច្បារអំពៅ​ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថា លី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ​ ជា ធឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ លោកអធិការរង បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោរផ្ទះជួលកើតហេតុខាងលើពីខាងក្រៅ រួចចេញទៅផ្សារ ពេលជនរងគ្រោះត្រឡប់មកវិញ ក៏ស្រាប់តែបាត់ម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FV-១២១៧ ដែលទុក នៅក្នុងផ្ទះកើតហេតុ ពេលនោះជនរងគ្រោះនិងសមត្ថកិច្ចយើង បានឆែក​កាម៉េរ៉េសុវត្ថភាពឃើញជនសង្ស័យឈ្មោះថា ធឿន និងបក្ខពួកឈ្មោះថា ថេន ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ១F៧៤៩៥ មក ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ។ លុះដល់ម៉ោង​១៨និង០០​នាទីថ្ងៃដដែល សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកងរាជអាវុធហត្ថក្រុងតាខ្មៅ ឃាត់ខ្លួន​បានជនសង្ស័យម្នាក់ឈ្មោះ ថា ធឿន និងម៉ូតូជិះធ្វើ សកម្មភាពនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រគល់ឲសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការបន្ត ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]