ចិន៖ កីឡានាំមកនូវសុខភាព ប៉ុន្តែកីឡាករក៏អាចនាំមកនូវគ្រោះថ្នាក់ផងដែរ ជាក់ស្តែងដូចកីឡាបាល់ទាត់នេះអញ្ចឹង បើយើងមិនប្រយ័ត្នក្នុងពេលប្រកួតទេ វានឹងអាចមានផលប៉ះពាល់អវិជ្ជមានដល់យើង ដូចជា របួស បាក់ដៃ បាក់ជើង នៅពេលដែលយើងមិនបានប្រយ័ត្នក្នុងកាលៈទេសៈណាមួយជាដើម។

យ៉ាងណាមិញ គ្រោះថ្នាក់នេះគឺមើលមិនឃើញឡើយ ជាក់ស្តែងដូចហេតុការណ៍មួយ ដែលបានកើតឡើងក្នុងអំឡុងការប្រកួត នៅលីកប្រទេសចិន គឺកីឡាករ Demba Ba ដែលគេស្គាល់ថា ធ្លាប់ជាខ្សែប្រយុទ្ធមុតស្រួចរបស់ Chelsea នោះ ឥឡូនេះបានរងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ នៅពេលដែលក្រុមរបស់គេ Shanghai Shenhua ប្រកួតជាមួយ Shanghai SIPG ។

ហេតុការណ៍នេះបានកើតឡើងក្នុងជំនួបការប្រកួតរវាង Shanghai Shenhua និង Shaghai SIPG ក្នុងពានរង្វាន់ China League ដែលជាលីកបាល់ទាត់របស់ប្រទេសចិន ដែលក្នុងនោះ ឃ្លីបវីដេអូ មួយដែលថ្មីៗនេះ ត្រូវបានចែកចាយបន្តពីមហាជនក្នុងបណ្តាញអ៊ីនធឺណេត ដែលបង្ហាញពី ការរងរបួសបាក់ជើង គួរឲ្យរន្ធត់ របស់កីឡាករ Demba Ba របស់ក្រុម Shanghai Shenhua ក្នុងអំឡុងការប្រកួត ។ យោងតាមរយៈវីដេអូនេះដែរ បានធ្វើឲ្យអ្នកដែលបានទស្សនា សម្តែងនូវអារម្មណ៍ រន្ធត់ និងស្រៀវ ជាពិសេស គឺចំពោះប្រិយមិត្តដែលចូលចិត្តលេងបាល់ទាត់នេះតែម្តង ។

គួរបញ្ជាក់ផងដែរថា Demba Ba ស៊ុតចូលសរុប ២០គ្រាប់ ក្នុង២៩ប្រកួត ចាប់តាំងពីគេមកលេងឲ្យ ក្លិបនៅប្រទេសចិននេះដំបូង កាលពីឆ្នាំ២០១៥ មកម្លេះ ពោលគឺកីឡាកររូបនេះនៅតែបង្ហាញទម្រង់លេងដ៏ល្អដូចកាលពីគេធ្លាប់លេងឲ្យ Chelsea ដែរ ប៉ុន្តែថ្មីៗនេះ រឿងដែលមិនគួរកើតឡើង បានកើតឡើងចំពោះរូបគេ នៅពេលដែលកីឡារបស់ក្លិប Shanghai SIPG ម្នាក់ ព្យាយាមដណ្តើមបាល់ពីគេ ក៏ជ្រុលជើងមកទាត់ កីឡាករ Demba Ba ធ្វើឲ្យជើងឆ្វេងរបស់កីឡាកររូបនេះបាក់ភ្លាមៗ ។

បន្ទាប់ពីហេតុការណ៍នេះ បានកើតឡើង រូបគេត្រូវបានប្តូរចេញភ្លាមៗ ជំនួសវិញដោយកីឡាករ Obafemi Martins ។ ទោះជាយ៉ាងណាក្តី ក្រុមរបស់ Demba Ba គឺក្លិប Shanhai Shenhua អាចយកឈ្នះលើក្រុម Shanghai SIPG ក្នុងលទ្ធផល ២-១ ហើយក៏សូមចូលរួមសោកស្តាយដល់កីឡាករ Demba Ba ផងដែរ ចំពោះហេតុការណ៍មួយនេះ ពីព្រោះវាជាបញ្ហាប្រឈមមួយដល់អាជីពបាល់ទាត់របស់គេ៕

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]