ស្កុតឡេន៖ នាពេលថ្មីៗនេះ ក្រុមកីឡាករបាល់ទាត់កម្ពុជាយើង បានឈ្នះនូវពានរង្វាន់ Men’s Globe ក្នុងព្រឹត្តការណ៍ Homeless World Cup ឆ្នាំ២០១៦ នៅទីក្រុង Glasgow ក្រោយពីបំបាក់ ស៊ុយអែត ក្នុងលទ្ធផល ៨-២ ។

ក្នុងព្រឹត្តការណ៍បាលទាត់ Homeless World Cup ឆ្នាំ២០១៦ នេះដែរ គឺមានការបែងចែកនូវពានរង្វាន់ទៅតាមផ្នែកនីមួយៗជាច្រើន ដូចជា៖ Men’s Quaich , Men’s Shield, Men’s Globe, Men’s Bowl, Men’s Plate, Women’s Plate, Homeless World Cup និង Women’s Homeless World Cup ។

ទាក់ទងនឹងការប្រកួតវគ្គផ្តាច់ព្រ័តវិញ ស៊ុយអែត បាននាំមុខមុន១គ្រាប់ ប៉ុន្តែមិនថ្វី កីឡាវ័យក្មេងមួយរូប ដែលមានឈ្មោះថា ចាន់ មិនា រួមទាំងជាប្រធានក្រុមផងនោះ ស៊ុតចូលបានរហូតបានដល់ ៤គ្រាប់ម្នាក់ឯងក្នុងការប្រកួត   ជាមួយគ្រាប់បាល់ ៤គ្រាប់ផ្សេងៗរបស់មិត្តរួមក្រុមរបស់ខ្លួន  តែយ៉ាងណាមិញ ស៊ុយអែត ក៏បានវាយបកបានមួយគ្រាប់ទៀតដែរ ដែលធ្វើឲ្យលទ្ធផល បញ្ចប់ការប្រកួតគឺ កម្ពុជា យកឈ្នះ ៨-២ ។

គួរបញ្ជាក់ដែរថា មុននឹងឡើងមកជួប ស៊ុយអែត ក្នុងវគ្គផ្តាច់ព្រ័តនេះ ក្រុមកម្ពុជាបានយកឈ្នះ ក្រុមមកពី សហរដ្ឋអាមេរិក ដោយលទ្ធផល ៥-៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ផងដែរ។

ដូច្នេះ អបអរសាទរ កម្ពុជា ក្លាយជា ជើងឯក Men’s Globe ក្នុងព្រឹត្តការណ៍ Homeless World Cup ឆ្នាំ២០១៦ នេះ ៕

ប្រភព៖ Homeless World Cup

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កីឡា​ការិនី​តេក្វាន់​ដូ​កម្ពុជា កុល ប៊ុតសានី ឈ្នះ​​មេ​​ដាយ​សំរិទ្ធ ១​គ្រឿង​នៅ​រុស្ស៊ី គួររំលឹកផងដែរថា កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា កុល ប៊ុតសានី ទទួលបានមេដាយសំរិទ្ធ ១គ្រឿងពីការប្រកួតកីឡាកុមារទ្វីបអាស៊ី 6th Children of Asia International Sports Games នៅប្រទេសរុស្ស៊ីក្នុងប្រភេទទម្ងន់ ៤៩គីឡូក្រាម បន្ទាប់ពីផ្តួលកីឡាការិនី​ម៉ុង​ហ្គោ​លី (Mongolia) ដោយ​លទ្ធ​ផល ៧-៦ កាល​ពី​ម្សិល​មិញ​នេះ​។

យោងតាមទំព័រ Facebook Page របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កម្ពុជា បានឈ្នះមេដាយសំរិទ្ធ កម្រិតអាស៊ី បាន​១​គ្រឿង​ពី​យុទ្ធ​នា​​ការ​​ខាង​លើ ដែល​មាន​៣៨​ប្រទេស​ចូល​រួមលើកនេះ បន្ទាប់ពី ប៊ុតសានី បានប្រកួតចាញ់កីឡាការិនីម្ចាស់ផ្ទះរុស្សី Yuzhakova Evgenia ក្នុង​ការ​ដណ្តើម​មេ​ដាយ​ប្រាក់ មុន​ពេល​មិត្ត​រួម​ជាតិកីឡាករ ស៊ាង តេក្វាន់ដូ សុធារិទ្ធ បានចាញ់កីឡាករម៉ង់ហ្គោលី Odbbatar Changaadori ក្នុងទម្ងន់ ៥៥ គីឡូក្រាម ដោយពិន្ទុ ១២-០។

ទោះបីឈ្នះត្រឹមមេដាយសំរិទ្ធ ១គ្រឿងនេះក៏ដោយ ក៏កីឡាការិនី កុល ប៊ុតសានី បានធ្វើឲ្យកម្ពុជា ទទួលបានមោទនភាពខ្លាំងក្លា ចំពោះ​អត្តព​លិក​​ទាំង​​២​រូប​ខាង​លើ​ ដែល​​បាន​​ធ្វើ​​ឲ្យទ​ង់​​ជាតិ​កម្ពជា ត្រូវបានបង្ហូតឡើង និងមានគេគោរព ហើយធ្វើឲ្យគេស្គាល់កម្ពុជាកាន់តែច្រើននៅ​លើ​ឆាក​អន្តរ​ជាតិ​ថែម​ទៀត​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]