(ភ្នំពេញ)៖ ប្អូនប្រុសបង្កើតរបស់លោក កែម ឡី​ បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា មកដល់ពេលនេះ បច្ច័យបុណ្យសពលោក កែម ឡី ទទួលបានប្រហែល ១០ម៉ឺន ដុល្លារសហរដ្ឋអាមេរិក។ លោកបន្តថា បច្ច័យទាំងអស់នេះ បានមកពីតំណាងស្ថានទូតនានា អង្គការសង្គមស៊ីវិល គណបក្ស នយោបាយ និងបានពីការចូលរួម របស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលបានចូលរួមនៅ ក្នុងពិធីបុណ្យសពរបស់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា។

បញ្ជាក់ប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅមុននេះបន្តិច ប្អូនប្រុសបង្កើតរបស់លោក កែម ឡី ឈ្មោះ កែម រិទ្ធីសិទ្ធិ បាននិយាយថា «យើងនៅមិនទាន់អាចបញ្ជាក់ឲ្យច្បាស់ថា បច្ច័យបុណ្យសពបងប្រុសខ្ញុំ សរុបបានប៉ុន្មាន នៅឡើយទេ ប៉ុន្តែបើគិតមកដល់ពេលនេះ គឺបានប្រហែលជា ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយ។ ប៉ុន្តែកុំបារម្ភអី បច្ច័យទាំងអស់នេះ គឺមានសុវត្ថិភាពទេ គឺយើងបានរៀបចំដាក់នៅធនាគារ រួចរាល់ហើយ ដោយបច្ច័យនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងភរិយារបស់បងប្រុសខ្ញុំ»

លោក កែម រិទ្ធីសិទ្ធិ បានបន្តទៀតថា សាកសពរបស់លោក កែម ឡី​នឹងបន្តតំកល់ទុកទៀត ដោយមិនទាន់បាន កំណត់ច្បាស់លាស់ថា នឹងត្រូវយកទៅបញ្ចុះនៅពេលណានៅឡើយ។

គួរបញ្ជាក់ថា ដើមឡើយ សាកសពរបស់លោក កែម ឡី ត្រូវបានក្រុមគ្រួសារសព បញ្ជាក់ថា នឹងបូជានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ តែឥលូវនេះ បានផ្លាស់ប្តូរមកបញ្ចុះវិញ ហើយនៅមិនទាន់អាច កំណត់ពីកាលបរិច្ឆេទបញ្ចុះនៅឡើយទេ ដោយរក្សាទុកបន្តទៀត តបតាមការសំណូមពរ ពីមហាជនទូទៅ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ស​ព​លោ​ក​ ប​ណ្ឌិ​​ត ​កែ​ម​​ ​ឡី ​ស​​ម្រេចប​​ញ្ចុះ​ ​នៅ​ស្រុ​កកំ​​ណើ​ត ​ខេ​ត្តតាកែវ​​ 

ជុំវិញរឿងរ៉ា់វនេះ គួរបញ្ជាក់ផងដែរថា សព​លោ​ក​​ប​ណ្ឌិត​​ ​កែម​ ​ឡី​ ​អ្ន​ក​វិ​ភា​គ​ស្ថាន​កា​រ​ណ៍​ ​ន​យោ​បា​យនៅ​​​កម្ពុ​ជា ​​ត្រូ​វ​​បាន​ឃា​​តក​រ​ បា​ញ់​ស​​ម្លា​ប់​ក្នុង​​ ​ស្តាម៉ា​ត ​ស្តុ​ប​បូ​ក​គោ​ល​ ​កាលពីព្រឹ​ក​​ថ្ងៃ​ទី​១​០ ​ក​ក្កដា​​ ​ឆ្នាំ​២​០​១​៦​ត្រូ​វ​បា​ន ​ក្រុ​ម​គ្រួ​​សា​រ​ស​ម្រេច​ ​ប​ញ្ចុះ​ស​ព​លោ​ក ​​​នៅ​ស្រុ​ក​កំណើ​ត នៅឯភូមិ អង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

លោក កែម រិទ្ធីសិទ្ធិ ត្រូវជាប្អូនប្រុសបង្កើតរបស់ លោកបណ្ឌិត កែម ឡី បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ថា "សពនឹងត្រូវបាន ក្រុមគ្រួសារយើងខ្ញុំយកទៅបញ្ចុះ នៅក្នុងខេត្តតាកែវ ស្រុកត្រាំកក់ ឃុំលាយបូរ ហើយសពត្រូវដង្ហែរ ចេញនៅថ្ងៃទី១៨ខែ កក្កដា ខាងមុខនេះ"។

សូមបញ្ជាក់ថា សពលោកបណ្ឌិត កែម ឡី ត្រូវបានតម្កល់ទុករយៈពេល ១០ថ្ងៃ នៅវត្តចាស់ សង្កាត់ជ្រោយចង្វារ ដើម្បីឲ្យប្រជាពលរដ្ឋ ចូលរួម គោរពវិញ្ញាណក្ខន្ធ ហើយរហូតមកដល់ថ្ងៃទី១៤ កក្កដា នេះ មានរយៈពេល៥ថ្ងៃហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]