ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ត្រូវ​ប្តី​របស់​ខ្លួន​​ចាប់​បោក​សក់​វាយ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​គុយ​ឃុំ​ដារ​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង ។

ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ប្តីជា​ជន​ដៃ​ដល់​​ឈ្មោះ សួង វុ​ធ អាយុ​៤៥​ឆ្នាំ រី​ឯ​ប្រពន្ធរង​គ្រោះ​​ឈ្មោះ បូ ភ័​ណ្ឌ អាយុ​៤៧​ឆ្នាំ ។ មុន​ពេល​កើតហេតុ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ផឹកស៊ី​ជាមួយ​គ្នារ​រហូត​ដល់​ស្រវឹង​រៀង​ៗ​ខ្លួន​បន្ទាប់​មក​ប្តី​បាន​ដេញ​ប្រពន្ធ​ឲ្យ​ទៅ​ផ្ទះ​ដាំបាយ ព្រោះ​ជិត​ដល់​ពេល​ទៅ​ធ្វើការ​ហើយ ។ បន្ទាប់​ពី​ប្តី​ប្រាប់​ហើយ ប្រពន្ធ​ក៏​ចេញ​ទៅ​ទិញ​ម្ហូប ឯ​ប្តី​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​មុន តែ​ដោយ​ចាំ​ប្រពន្ធ​យូរ​ពេក​ក៏​ក្តៅក្រហាយ លុះ​ពេល​ប្រពន្ធ​មក​ដល់​ផ្ទះ​ក៏​ឈ្លោះប្រកែក​គ្នា​តឹងសរសៃក​រៀង​ៗ​ខ្លួន រហូត​ប្តី​ស្រែក​គំរាម​វាយ​ចង់​ប្រពន្ធ ។

ប្រភព​​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយ​ខ្លាច​ប្តី​វាយ ​ប្រពន្ធ​ក៏​បាន​រត់​គេច​ទៅ​ផ្ទះ​បងប្អូន​ដែល​នៅ​ក្បែរ​នោះ​ តែ​ត្រូវ​ប្តី​តាម​ពីក្រោយ​ទាន់​ហើយ​ចាប់​បោច​សក់​រួច​វាយ​១​ដៃ​ចំ​កញ្ចឹងក​ដួល​បោក​ក្បាល​នឹង​ជ្រុង​គ្រែ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី​រឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

ដោយឡែកក្រឡេក មកមើលឪពុកព្រៃផ្សៃនៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាលនេះវិញម្តង ដោយសារ​តែ​ខឹង​កូនប្រុស​នោះ​យំ​រំខាន​មិន​អាច​ដេក​បាន ក៏បាន​ចាប់​ច្របាច់ក​កូន​បោក​ទៅ​លើ​គ្រែ​យ៉ាង​ព្រៃផ្សៃ​ ដោយ​ឃើញ​បែប​នេះ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ស្ទុះ​ចូល​ទៅ​ជួយ​តែ​ត្រូវ​ប្តី​ចិត្ត​អប្រិយ​នោះ​ចាប់​វាយ​ដែរ​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ទាំង​២​នាក់ម្តាយ​និង​កូន ។ ហេតុការណ៍​ដ៏​ព្រៃ​ផ្សៃ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦។

នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ចិត្ត​អប្រិយ​រូប​នោះ​ឈ្មោះ បឿន បេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល​រយៈពេល​១​ឆ្នាំ​ពី​បទ​ហិង្សា​ក្នុង​គ្រួសារ ទើបតែ​​ចេញពី​ពន្ធនាគារ​អំឡុង​ខែមេសាឆ្នាំ​២០១៦នេះ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ថេ​ង សា​វ៉​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ និង​កូនប្រុស​តូច​ឈ្មោះ បេង សំណាង អាយុ​៨​ឆ្នាំ ។

នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ដើរ​ផឹកស៊ី​ជាមួយ​អ្នក​ភូមិ​រហូត​ស្រវឹង​ជោកជាំ ប្តី​អប្រិយ​រូប​នោះ​បាន​ដើរ​ត្រឡប់​មក​ដេក​ផ្ទះ​វិញ ខណៈ​កំពុង​ដេក​ស្រាប់​តែ​កូន​ប្រុស​បាន​ស្រែកយំ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ក៏​បាន​ក្រោក​ពី​ដេក​ស្រែកគំរាម​​ឲ្យ​កូន​ឈប់​យំ​ ធ្វើ​ឲ្យ​កូន​មានការ​ភ័យ​ខ្លាច​ក៏​រត់​ទៅ​ផ្ទះ​ជីតានៅ​ក្បែរ​នោះ តែ​ត្រូវ​ឪពុក​ចិត្ត​អប្រិយ​​តាម​ចាប់​មក​វិញ ។ ពេល​មក​ដល់​ក្រោមផ្ទះ ឪពុក​ចិត្ត​អប្រិយ​រូប​នោះ​បាន​ចាប់​ច្របាច់​.​កកូន​ប្រុស​បោក​ទៅ​លើ​គ្រែ ឃើញ​បែប​នោះ​ប្រពន្ធ​ក៏​ស្ទុះ​ចូលចាប់​យក​កូន​ពី​ប្តី តែ​ត្រូវ​ប្តី​វាយ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​ម្តាយ​និង​កូន ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ស្ត្រី​រង​គ្រោះ​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ប្តី​ចិត្ត​អប្រិយ​យក​មក​ដាក់ទោស​តាម​ច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]