ខេត្តកណ្ដាល ៖ ឪពុក​ចិត្ត​អប្រិយ​ម្នាក់​បាន​ចាប់​ច្របាច់ក​កូន​បោក​ទៅ​លើ​គ្រែ​យ៉ាង​ព្រៃផ្សៃ​ដោយសារ​តែ​ខឹង​កូនប្រុស​នោះ​យំ​រំខាន​មិន​អាច​ដេក​បាន ដោយ​ឃើញ​បែប​នេះ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ស្ទុះ​ចូល​ទៅ​ជួយ​តែ​ត្រូវ​ប្តី​ចិត្ត​អប្រិយ​នោះ​ចាប់​វាយ​ដែរ​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ទាំង​២​នាក់ម្តាយ​និង​កូន ។ ហេតុការណ៍​ដ៏​ព្រៃ​ផ្សៃ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ចិត្ត​អប្រិយ​រូប​នោះ​ឈ្មោះ បឿន បេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល​រយៈពេល​១​ឆ្នាំ​ពី​បទ​ហិង្សា​ក្នុង​គ្រួសារ ទើបតែ​​ចេញពី​ពន្ធនាគារ​អំឡុង​ខែមេសាឆ្នាំ​២០១៦នេះ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ថេ​ង សា​វ៉​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ និង​កូនប្រុស​តូច​ឈ្មោះ បេង សំណាង អាយុ​៨​ឆ្នាំ ។

នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ដើរ​ផឹកស៊ី​ជាមួយ​អ្នក​ភូមិ​រហូត​ស្រវឹង​ជោកជាំ ប្តី​អប្រិយ​រូប​នោះ​បាន​ដើរ​ត្រឡប់​មក​ដេក​ផ្ទះ​វិញ ខណៈ​កំពុង​ដេក​ស្រាប់​តែ​កូន​ប្រុស​បាន​ស្រែកយំ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ក៏​បាន​ក្រោក​ពី​ដេក​ស្រែកគំរាម​​ឲ្យ​កូន​ឈប់​យំ​ ធ្វើ​ឲ្យ​កូន​មានការ​ភ័យ​ខ្លាច​ក៏​រត់​ទៅ​ផ្ទះ​ជីតានៅ​ក្បែរ​នោះ តែ​ត្រូវ​ឪពុក​ចិត្ត​អប្រិយ​​តាម​ចាប់​មក​វិញ ។ ពេល​មក​ដល់​ក្រោមផ្ទះ ឪពុក​ចិត្ត​អប្រិយ​រូប​នោះ​បាន​ចាប់​ច្របាច់​.​កកូន​ប្រុស​បោក​ទៅ​លើ​គ្រែ ឃើញ​បែប​នោះ​ប្រពន្ធ​ក៏​ស្ទុះ​ចូលចាប់​យក​កូន​ពី​ប្តី តែ​ត្រូវ​ប្តី​វាយ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​ម្តាយ​និង​កូន ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ស្ត្រី​រង​គ្រោះ​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ប្តី​ចិត្ត​អប្រិយ​យក​មក​ដាក់ទោស​តាម​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានករណីមួយផ្សេងទៀត បុរសម្នាក់ខឹងប្រពន្ធរត់ចេញពីផ្ទះមកស្នាក់នៅភ្នំពេញ​​ ជាមួយបងប្អូនបានបីថ្ងៃ​ តូចចិត្តពេកយក កាំបិតកាត់ពងខ្លួនឯង ដើម្បីបញ្ចប់ជីវិត​ តែត្រូវគេជួួយទាន់។

ហេតុការណ៍នេះ ដ៏ញាក់សាច់នេះ បានកើតឡើងយប់ថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០១៦​ ស្ថិតក្នុងសង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។​

បើតាមសម្ដីបងប្អុនជនរគ្រោះបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ​ គង់​ វិចិត្រ​ អាយុ២៧ឆ្នាំ​ មានស្រុកកំណើតក្នុងខេត្តស្វាយរៀង។

ប្រភពដដែលបានបន្ដថា​ ជនរងគ្រោះមានជម្លោះជាមួយប្រពន្ធ​ ហើយរត់ចេញពីផ្ទះមកស្នាក់នៅភ្នំពេញ ជាមួយបងប្អូនបានបីថ្ងៃ​ ក៏តូចចិត្តពេកបានយកកាំបិតកាត់ពងខ្លួនឯងដើម្បីបញ្ចប់ជីវិត​ តែត្រូវបានប្រជាពលរដ្ឋឃើញទាន់​ ទើបបញ្ជូនមកមន្ទីពេទ្យព្រះកុសមៈ ដើម្បីសង្គ្រោះជីវិត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]