បរទេស៖ ថ្មីៗនេះអ្នកវិទ្យាសាស្ដ្របានរកឃើញភពថ្មីមួយចំនួន នៅក្នុងប្រព័ន្ធផ្កាយរណបគឺ HD131399Ab ដែលវាមានគន្លងធំជាង២ដងនៃភពភ្លុយតុង ហើយនៅលើនោះក្នុងមួយ រដូវត្រូវចំណាយអស់រយៈពេលវែងជាង៣00ឆ្នាំ។

កាលពីនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅវេបសាយWilmington របស់ ប្រទេសអង់គ្លេសបានបង្ហាញឱ្យដឹងថា ការរកឃើញថ្មីនេះគឺជាភពដែលមានឧស្ម័ន តិច តែអាចឱ្យរបស់មានជីវិតរស់នៅបាន និងមានអាយុប្រហែល ១៦ លានឆ្នាំ ហើយ វាមានម៉ាស់ធំជាងភពព្រហស្បតិ៍ចំនួន៤ ដងនៅក្នុងមួយគន្លង និងនៅឆ្ងាយពីប្រព័ន្ធ ព្រះអាទិត្យ៣៤៩ដង។

ចំពោះទីតាំងនៃភពផែនដីដែលត្រូវគោចរនៅជុំវិញភពដែលមានសណ្ឋានជាផ្កាយនេះ តែម្តងគត់ និងប្រហែលជាធ្វើដំណើររប្រមាណជា២ដងនៃចម្ងាយរវាងព្រះអាទិត្យនិង ភពភ្លុយតុង។ ហើយក៏មានភពផ្កាយថ្មីពីរទៀតដែលនៅជិតគ្នានោះគឺដែរ HD 131399B និង HD131399C មានគន្លងឆ្ងាយជាងប្រមាណ ៨-១០ ដងនៃចម្ងាយ រវាងព្រះអាទិត្យនិង ភពភ្លុយតុង ហើយវានៅរៀងគ្នាទាំង៣តែម្តង។


បើទោះនេះមិនមែនជាលើកដំបូង ដែលអ្នកស្រាវជ្រាវបានរកឃើញភពថ្មីដោយប្រព័ន្ធ ផ្កាយរណបក៏ដោយ ក៏អ្នកវិទ្យាសាស្រ្តមានការភ្ញាក់ផ្អើលផងដែរ គឺដោយសារតែ ចម្ងាយនៃភពទាំង៣នេះ មិនធ្លាប់បានរកឃើញនៅក្នុងប្រព័ន្ធផ្កាយររណបកន្លងមក។ ពួកគេបានចាត់ទុកថា វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដែលអាចនិយាយបានថាភពទាំង៣នេះ  អាចមានលទ្ធភាព បង្ហាញរូបសណ្ឋានដូចជាព្រះអាទិត្យ៣ដួង យ៉ាងដូច្នោះដែរ នៅមុនពេលដែលវាបានចាប់ផ្តើម ផ្លាស់ប្តូរគន្លងរបស់ខ្លួនម្តងៗ។

ហើយប្រសិនបើមនុស្សយើងអាចទៅរស់នៅលើភពនោះបាន យើងនឹងអាច មើល ឃើញពីទស្សនីយភាពនៅលើមេឃ ដែលមានភាពខុសគ្នានៅលើភពផែនដី ទាំងមូល។  នោះយើងនឹងអាចឃើញពន្លឺព្រះអាទិត្យជារៀងរាល់ថ្ងៃហើយមួយថ្ងៃៗ ជាប់គ្នាគឺមានរយៈ ពេលវែងទៀតផង  ព្រោះភពថ្មីនេះប្រៀបដូចជា ព្រះអាទិត្យមួយ បានលិចទៅហើយ ក៏មានមួយទៀតនឹងរះជំនួស  ខណៈពេលដែលមួយរដូវកាលនៅ លើភពនេះ មានរហូតទៅដល់ ៣00 ឆ្នាំឯណោះ៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]