គូស្នេហ៍មួយគូដែលជាជនជាតិសឹង្ហបុរី ដែលទាំងពីរនាក់អាចរកប្រាក់ចំណូលបាន ជាង ១៥,០០០ដុល្លារក្នុង មួយខែនៅតែ និយាយថាពួកគេមិនមានសមត្ថភាព ក្នុងការបង្កើត និងចិញ្ចឹមកូននោះទេ។

Amanda Bandar និង Tjetty គឺសុទ្ធតែមានអាយុ ២៨ឆ្នាំ និងជាអ្នកហិរញ្ញវត្ថុដូចគ្នា ផងដែរ។ ពួកគេបានរៀបការរយៈពេល៣ឆ្នាំ មកហើយ និងបានរស់នៅជាមួយនឹងឪពុកម្ដាយរបស់ Bandar និងប្អូនស្រីរបស់នាង នៅក្នុងផ្ទះល្វែងមួយដែលមាន ៥បន្ទប់។ ពួកគេបាននិយាយថា ដើម្បីបញ្ជូនកូនទៅកាន់ សាលាល្អ ពួកគេត្រូវចំណាយប្រាក់ ១,៥០០ ដុល្លារសម្រាប់កន្លះថ្ងៃ និង ២,០០០ទៅ ២,៥០០ ដុល្លារសម្រាប់ថ្នាក់ពេញម៉ោង ក្នុងមួយខែ។ សម្រាប់អ្នកនាង Bandar ដែលជាប្រពន្ធបាននិយាយបន្ដថា នាងចង់ស្វែងរកប្រព័ន្ធសិក្សាណា ដែលល្អសម្រាប់កូនរបស់នាង តែវាពិតជាមានផលវិបាក ព្រោះបច្ចុប្បន្នមានសាលាជាច្រើន កំពុងតែប្រកួតប្រជែងគ្នា។ អ្នកហិរញ្ញវត្ថុទាំងពីរនាក់នេះ បានធ្វើការសិក្សាជាច្រើនទៅលើ ការចិញ្ចឹមកូន ក៏ដូចជាបង់ថ្លៃសិក្សា ដែលមានតម្លៃប្រហែលជា ៣,០០០ ទៅ៤,០០០ ដុល្លារក្នុងមួយខែ មិនរួមបញ្ចូល នឹងមេដោះ ចំនីអាហារ ឬ របស់ប្រើប្រាស់នោះទេ។

តើប្រិយមិិត្ដយល់ថា ១៥,០០០ ដុល្លារ ពិតជាមិនអាចចិញ្ចឹមកូន បានមែនទេ?   

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]