ភ្នំពេញ៖ គណៈបញ្ជាការឯកភាព សង្កាត់វត្ដភ្នំ ដោយមានការបញ្ជាពីលោក អភិបាលខណ្ឌដូនពេញ សុខ សម្បត្ដិ កាលពី វេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ បានចុះប្រមូលជន អនាថានិង ស្ដ្រីរកស៊ីផ្លូវភេទ នៅចំណុចភូមិ ៣-៤-១០ ជុំវិញរមណីយដ្ឋានវត្ដភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បាន២៧នាក់ ។

លោកអ៊ុន សំអាត នាយប៉ុស្ដិ៍នគរបាល វត្ដភ្នំ បានឱ្យដឹងថា ជនអនាថានិងស្ដ្រីរកស៊ី ផ្លូវដែលគណៈបញ្ជាការឯកភាពប្រមូលបាន មានចំនួន២៧នាក់ ក្នុងនោះមានស្រី១៣ នាក់ ។

លោកបន្ដថា ជនអនាថានិងស្ដ្រីរកស៊ីផ្លូវ ទាំងអស់នោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គម រាជធានីភ្នំពេញ ដើម្បីយកទៅអប់រំ កុំឱ្យ មកប្រព្រឹត្ដបែបនេះទៀត ។

លោកសុខ សម្បត្ដិ អភិបាលខណ្ឌដូន ពេញ ក៏បានសំណូមពរដល់ខាងមន្ទីរសង្គម កិច្ច សូមឱ្យខាងមន្ទីរអប់រំពួកគេបានយូរបន្ដិច ដើម្បីឱ្យពួកគេកែប្រែខ្លួន ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]