គណៈកម្មាធិការជាតិ គ្រប់គ្រង បានធ្វើការជួបប្រជុំ ជាមួយគ្រប់ស្ថាន ប័នពាក់ព័ន្ធ ចំនួន៣២ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ ពិភាក្សា ការត្រៀម បង្ការគ្រោះមហន្តរាយ ដែលកើតមាន ឡើងនាពេល ខាង មុខ ដើម្បីឆ្លើយតបទៅនឹងអនុស្សារបស់ប្រមុខរាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំត្រៀម បង្ការការពារគ្រោះ មហន្តរាយ២០១២ ដែលបានរៀបចំឡើងនៅទីស្នាក់ការរបស់ខ្លួន បានធ្វើការពិភាក្សា ជាមួយក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិចំនួន៣២ ដើម្បីអនុវត្តតាម ប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន ចំនួន១១ចំណុច ដោយបានត្រៀមស្បៀង អាហារ ចំនួន ១៦០០០តោន កងកំលាំងសម្រាប់ចុះការពារ ប្រជាពលរដ្ឋរបស់ក្រសួងការពារជាតិ កងទ័ពជើង គោក ៣៥០០នាក់ កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស៥២៧០នាក់ និងបានត្រៀមសំភារៈ មួយចំនួនទៀត ជួយ សង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះអាសន្នណាមួយជាយថាហេតុ រួមមាន ទូក កាណូត អ៊ូប័រ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]