រថយន្តលាយស៊ីម៉ង់មួយគ្រឿងបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែអ្នកបើកបរមិនបានពិនិត្យមើលប្រព័ន្ធហ្វ្រាំងត្រឹមត្រូវ ធ្វើអោយជ្រុលទៅបុករថយន្ត ក៏ ដូចជាម៉ូតូផ្សេងៗទៀត គួរអោយរន្ធត់។

ដោយយោងទៅតាមគេហៈទំព័រ BeijingCream ចុះផ្សាយនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១២ បានអោយដឹងថា នៅឯ ខេត្ត Fujian ប្រទេសចិន មានរថយន្តលាយស៊ីម៉ង់មួយគ្រឿង បើកបរក្នុងល្បឿនមធ្យម សំដៅមកកាន់ផ្លូវបំបែកមួយដែលមានភ្លើងស្តុបពណ៌ក្រហម ប៉ុន្តែពេលមកដល់កន្លែងកើតហេតុស្រាប់តែដាច់ ហ្វ្រាំងបណ្តាលអោយ អ្នកបើកបរបាត់បង់ម្ចាស់ការទៅបុក រថយន្ត ៣ គ្រឿង និងម៉ូតូចំនួន ៤ គ្រឿង។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍ នេះមិនបានធ្វើអោយមានអ្នកស្លាប់ បាត់បង់ជីវិតនោះទេ ហើយវាត្រូវបានថតជាប់ដោយកាមេរ៉ាសន្តិសុខទៀតផង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add commennt ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]