ផ្ទះគឺជាកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់មនុស្សរៀងៗខ្លួន។ មានផ្ទះរស់នៅ ហាក់ដូចជា មានអ្វីៗគ្រប់បែបយ៉ាងដូច្នោះដែរ វាជាកន្លែងដែលបានផ្តល់នូវភាពកក់ក្តៅ និងសុខ សុវត្ថិភាពពេញបរិបូរណ៍ដល់មនុស្សយើងទោះបីជាផ្ទះស្ថិតនៅទីណាក៏ដោយ។ ផ្ទះជួយការពារយើងពីគ្រោះធម្មជាតិកាចសាហាវផ្សេងៗ បានមួយរយៈពេលដែរ បើសិនជាគ្រោះថ្នាក់នោះ មិនមែនជាគ្រោះធម្មជាតិធ្ងន់ធ្ងរនោះទេ។

ការច្នៃប្រឌិត កើតឡើងមកពីគំនិតរបស់មនុស្សម្នាក់ៗ ខុសៗពីគ្នា  វាគ្មានទិសដៅ គ្មានដែនកំណត់ និងមិនចេះអស់នោះឡើយ។   គំនិតច្នៃប្រឌិត បើកាន់តែប្រើ វាកាន់តែចម្រើនលូតលាស់ឡើង  និងល្អទៅៗជារៀងរាល់ថ្ងៃ។  ជាធម្មជាតិមនុស្ស១នាក់ មានគំនិតមួយ ហើយមនុស្ស១០នាក់  មានគំនិតដប់ផ្សេងគ្នាដែរ។

សួរថាបើចូលទៅដល់ក្នុងផ្ទះ ហើយឃើញមានផ្កាស្អាតៗ  រីកស្គុះស្គាយនៅក្បែរខ្លួននោះពិតជាមានអារម្មណ៍ថា គួរឱ្យចង់ររស់នៅខ្លាំងប៉ុណ្ណា?   ថ្ងៃនេះខ្មែរឡូតសូមណែនាំគំនិតថ្មីៗ ប្លែកៗនៃការធ្វើផើងដាំផ្កាលម្អក្នុងសួនច្បារ  ឬគេហដ្ឋានដ៏ប្រណីតរបស់អ្នកទាំងអស់គ្នា មកចែកជូនទុកជាការកម្សាន្តអារម្មណ៍  និងបណ្តុះគំនិតក្នុងការច្នៃបង្កើតថ្មី។  វាគឺជាវិធីសាមញ្ញៗតែប៉ុណ្ណោះ ដោយអ្នកមិនចាំបាច់ចំណាយថវិកាច្រើន នៅក្នុងការបង្កើតវាឡើង ឬចំណាយអស់ពេលវេលាយូរនោះ ទេ។

មិនតែប៉ុណ្ណោះ អ្នកក៏អាចសាងវាឡើងបានជាមួយនឹងភាពស្រស់ស្រាយ រីករាយគ្រប់ពេលវេលា ហើយបើបានសាងវាឡើងរួមគ្នាជាមួយនឹងមនុស្សជាទីស្រលាញ់ពេញបេះដូងផងនោះ វាថែមទាំងអាចបង្កើតបាននូវអនុស្សាវរីយ៍ ផ្អែមល្ហែម ស្អិតរមួតគ្មានថ្ងៃអាចបំភ្លេចបានទៀតផង៕ ចង់ដឹងច្បាស់ និងដើម្បី ស្វែងយល់ពីគំនិតថ្មីៗទាំងនោះ តោះទៅទស្សនាកម្រងរូបភាពជាមួយគ្នា៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]