ថៃ៖ កាលពីពេលថ្មីនេះ បន្ទាប់ពីបានគ្រងដំណែង ជាជ័យលាភីឯកចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីដ៏ល្បីល្បាញ Miss Grand Thailand 2016 មក នាង Souphaphone Malisorn ត្រូវបានជនជាតិថៃសសើរថាមានរូបរាង មុខមាត់ស្រស់ស្អាតសាកសមទៅនឹងម្ចាស់ គ្រងមកុដដ៏មានតម្លៃសែនថ្លៃនេះ។

Malisorn រាប់ចាត់ទុកថាជានារីម្នាក់ ដែលមានសំណាងល្អជាងគេ ក្នុងចំណោមបេក្ខនារី ដែលចូលរួមប្រកួតប្រជែង ជាច្រើនរូបទៀត។ តើអ្នកទាំងអស់គ្នាបានស្គាល់នាងហើយឬនៅ? ជឿជាក់ថាមានអ្នកខ្លះប្រហែលជា បានស្គាល់នាងរួចមកហើយតាមរយៈការតាមដាន នៅក្នុងបណ្តាញ YouTube ក៏ដូចជាតាមរយៈគេហទំព័រសារព័ត៌មានផ្សេងៗ ទៀតមិនថាតែនៅក្នុងស្រុក ឬក្រៅស្រុកនោះទេ។ ប៉ុន្តែក៏នៅមានមួយចំនួនទៀតមិនទាន់ បានស្គាល់ច្បាស់ ឬមិនទាន់ទាំងបានឃើញ មុខមាត់ពិតផងក៏មិនដឹង។

ទាក់ទងនឹងជីវប្រវត្តិសង្ខេបខ្លះៗ បានឲ្យដឹងថា នាងមានឈ្មោះពេញថា Souphaphone Malisorn និងឈ្មោះហៅក្រៅថា ហ្វាយ ឆ្នាំនេះមានអាយុ ២២ឆ្នាំ មានស្រុកកំណើតនៅក្នុងខេត្តប្រាជីនបុរី ប្រទេសថៃ មានកម្ពស់ ១.៧៥ ស.ម ទម្ងន់៥២គ.ក ទំហំទាំង៣គឺ ៣៣ ២៤ ៣៧។ នាងបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យរាមាកំហែង ជំនាញ ផ្នែកធុរកិច្ច ហើយនិងបច្ចុប្បន្ននាងកំពុងប្រើប្រាស់បណ្តាញសង្គម Instagramដែលមានឈ្មោះថា@mali_khuntong។

ចង់ដឹងថានាងមានរូបរាង មុខមាត់ ស្រស់ស្អាតបែបណា សូមតាមដានកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ បរទេស

ការចាប់អារម្មណ៍ខ្មែរឡូត៖

ងាកមកមើល បវរកញ្ញា Miss Grand កម្ពុជាឆ្នាំ ២០១៦វិញ ក៏មិនធម្មតាដែរ ដែលនាងក៏ត្រូវបាន សារព័ត៌មានថៃសរសើរផងដែរ។

នេះបើតាមគេហទំព័រថៃបានឲ្យដឹងថា បេក្ខនារីជ័យលាភីឯករបស់កម្ពុជា វិញ​គឺកញ្ញា ហេង​ ចន្ថា មានវ័យ១៩ឆ្នាំរស់នៅរាជធានីភ្នំពេញ ក៏មានសម្រស់ស្រស់ស្អាតល្អឯកទាំងរូបរាង មុខមាត់ និងចរិតឫកពារថ្លៃថ្នូរសមរម្យ មិនចាញ់កញ្ញា មះលិសនប៉ុន្មានដែរ ថែមទាំងបានបង្ហោះរូបថតកញ្ញាដ៏ស្រស់សោភារបស់កម្ពុជាយើង នៅក្នុងគេហទំព័រកម្សាន្តរបស់ខ្លួនទៀតផង ដើម្បីឱ្យប្រជាជនគេបានដឹង។

គួររំលឹកឡើងវិញថា ប្រទេសកម្ពុជាយើងគឺមានកញ្ញា ហេង ចន្ថា នាងក្រមុំដែលមានវ័យ ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ ដែលមានមហិច្ឆតា ថានាពេលអនាគតនឹងក្លាយជាមេធាវីម្នាក់ដ៏ល្អនោះ គឺជាជ័យលាភីដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធី Miss Grand Cambodia 2016 ដែលបានចាក់ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ My TV នារាត្រីថ្ងៃព្រហស្បតិ៍ ទី៣០ មិថុនាកន្លងទៅ។

ក្រោយទទួលបានតំណែងនេះ នាងនឹងក្លាយជា Miss Grand Cambodia តំណាងឆ្នាំ2016 ហើយចេញទៅ ប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Miss Grand International 2016 ក្នុងពេលដ៏ខ្លីខាងមុខ នៅឯសហរដ្ឋអាមេរិក ដែលខុសពីឆ្នាំមុនគឺបេក្ខនារីជ័យលាភីត្រូវទៅប្រកួតនៅត្រឹមប្រទេសថៃតែប៉ុណ្ណោះ។

ហេង ចន្ថា នាងត្រូវបានមហាជនខ្មែរកោតសរសើរយ៉ាងខ្លាំងដែរថា នាងគឺជាតំណាងនារីខ្មែរម្នាក់ដែលមានទាំងចរិយាសម្បត្តិ និងរូបឆោមលោមពណ៌ល្អស្រស់ស្អាតដាច់គេក្នុងកម្មវិធីប្រកួតប្រជែងនេះ។

សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប ដែលមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយថែមទាំងមានវត្តមាន កញ្ញាឯក Miss Grand International 2015 ចំណាត់ថ្នាក់លេខ១ មកពីអូស្ត្រាលីចូលរួមបំពាក់មក្កុដជាកិត្តិយស ដល់បេក្ខនារីជ័យលាភីយើងទៀតផង។

ជាពិសេសក៏មានកញ្ញាៗ Miss Grand 2015 ដែលតំណាងប្រចាំប្រទេសផ្សេងៗទៀតជាច្រើនរូបផ្សេងទៀត មកចូលរួមផងដែរ នេះគឺពិតជាកិត្តិយសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ៕

កញ្ញា ហេង ចន្ថា បវរកញ្ញា Miss Grand កម្ពុជាឆ្នាំ ២០១៦

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]