ភ្នំពេញ ៖ លោក ចាប ឌីណា ប្រធាន ផ្សារកណ្ដាលនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២នេះ បានដឹកនាំមន្ដ្រីផ្សាររបស់ លោកដើររើសំរាម ដែលស្ទះនៅមាត់លូញ ក្រោយពេលដែលមានភ្លៀងធ្លាក់ធ្វើឱ្យតាម ផ្លូវនៅម្ដុំផ្សារកណ្ដាលនោះ ជន់លិចយ៉ាង ខ្លាំង ។

នៅក្នុងរូបភាពបានបង្ហាញឱ្យឃើញថា មន្ដ្រីផ្សារកណ្ដាល បានពាក់អាវភ្លៀងនាំគ្នា លូកយកសំរាម ដែលស្ទះនៅមាត់លូជាហេតុ ធ្វើឱ្យល្បឿនទឹកហូយឺត ។

គួរកត់សម្គាល់ថា នៅពេលមានភ្លៀង ធ្លាក់ម្ដងៗគេសង្កេតឃើញថា នៅម្ដុំផ្សារ កណ្ដាលត្រូវបានទឹកខ្លាំងជាងគេ ស្ទើរតែអុំទូកបាន ប៉ុន្ដែបច្ចុប្បន្ននេះ ល្បឿនទឹកហូរ ស្រកយ៉ាងលឿនជាទីបំផុត ដោយសារតែសាលារាជធានីភ្នំពេញ បានដាក់ប្រព័ន្ធលូថ្មី ដែលមានមុខកាត់ធំៗ មិនដូចកាលពីអតីតកាលឡើយ ។

យ៉ាងណាក៏ដោយសំរាម នៅតែជាបញ្ហាព្រួយបារម្ភមួយនៅពេលភ្លៀងធ្លាក់ម្ដងៗ គឺសំរាមទាំងនេះ ដែលត្រូវបានបោះចោលគ្មាន សណ្ដាប់ធ្នាប់ពីសំណាក់ ប្រជាពលរដ្ឋខ្លះ បានហូរទៅកកស្ទះនៅមាត់លូ ជាហេតុធ្វើឱ្យទឹកដែលជនលិចផ្លូវហូរចាក់ទៅទន្លេ មានល្បឿនយឺត។

ដោយ ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]