ភ្នំពេញ៖ បេសកកម្មសម្រករាង រដូវកាលទី២ របស់ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំបានបើកជាផ្លូវការហើយ កាលពីថ្ងៃសៅរ៍ ទី២ ខែកក្កដាកន្លងទៅ ក្នុងផ្សារទំនើបអ៊ីអន ឡាយលីផ្លាហ្សា ជាន់ផ្ទាល់ដី។ រយៈពេល១ថ្ងៃនៃការបើកសម្ពោធ បេសកកម្មនេះមានបេក្ខនារីជាច្រើនចាប់ អារម្មណ៍ដាក់ពាក្យ ប្រកួតដោយផ្ទាល់។

អ្នករៀបចំកម្មវិធីនេះ បានឲ្យដឹងថា ក្រោយពីទទួលបានជោគជ័យ កាលពីរដូវកាលទី១ ទើប ក្រុមហ៊ុនបន្តឲ្យមាន បេសកកម្មរដូវកាលទី២នេះ ដើម្បីផ្តល់ឱកាសសម្រាប់មិត្តនារីទាំងអស់ ដែលនិយមចូលចិត្តទឹកដោះឆៅ សញ្ញាខ្លាឃ្មុំ។ «ការចូលរួមប្រកួតក្នុងបេសកកម្ម សម្រកទម្ងន់ នឹងជួយឲ្យមិត្តនារីសម្រេច បំណងប្រាថ្នា ទទួលបានរាងស្រឡូនស្អាត ចំណេះដឹងទាក់ទងនឹង ការទទួលទានអាហារ ការតមអាហារត្រឹមត្រូវ លំហាត់ប្រាណដើម្បីសុខភាព ចំណេះដឹងផ្សេងៗទៀតពាក់ព័ន្ធ នឹងសុខភាពនិងសម្រស់ រួមទាំងរង្វាន់ជាច្រើន»។

ប្រិយមិត្តដែលចូលរួមក្នុងកម្មវិធីនាថ្ងៃនោះ ទទួលបានការប្រឹក្សាពី អ្នកជំនាញទាក់ទងនឹងការថែរក្សាទម្ងន់និងលំហាត់ប្រាណ ថែមទាំងបានពិសា ទឹកដោះគោសញ្ញាខ្លាឃ្មុំដោយឥតគិតថ្លៃ មិនតែប៉ុណ្ណោះ ក៏មានការបញ្ចាំងវីដេអូបទពិសោធម្ចាស់ ជ័យលាភីសម្រករាងរដូវកាលទី១ផងដែរ។ អ្វីដែលកាន់តែពិសេសនោះក៏មានការចូលរួមសម្តែងពីបេក្ខភាព The Voice Season 2 សាន ស្រីឡៃ និង Step ដែលញ៉ាំងឲ្យបរិយាកាសរឹតតែអ៊ូអរនិងមានភាពសប្បាយរីករាយ។

បេក្ខនារីដែលបានដាក់ពាក្យចូលរួមប្រកួតឈ្នះជ័យលាភីនឹងទទួលបានរង្វាន់៖

-ជ័យលាភីលេខ១៖ ទទួលបានទឹកប្រាក់៣៥០ដុល្លារ ចូលជាសមាជិកក្លឹបហាត់ប្រាណរយៈ ពេល៦ខែ និងការផ្តល់ជូនទឹកគោះឆៅ សញ្ញាខ្លាឃ្មុំសម្រាប់សម្រករាងរយៈពេល១ឆ្នាំ

-ជ័យលាភីលេខ២៖ ទទួលបានទឹកប្រាក់២០០ដុល្លារ ចូលជាសមាជិកក្លឹបហាត់ប្រាណរយៈ ពេល៣ខែ និងការផ្តល់ជូនទឹកគោះឆៅ សញ្ញាខ្លាឃ្មុំសម្រាប់ សម្រករាងរយៈពេល៦ខែ

-ជ័យលាភីលេខ៣៖ ទទួលបានទឹកប្រាក់១០០ដុល្លារ ចូលជា សមាជិកក្លឹបហាត់ប្រាណ រយៈពេល១ខែ និងការផ្តល់ជូនទឹកគោះឆៅ សញ្ញាខ្លាឃ្មុំសម្រាប់សម្រករាងរយៈពេល៣ខែ

ចំពោះប្រិយមិត្តដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងបេសកកម្មនេះ អាចដាក់ពាក្យចូលរួមប្រកួតតាមរយៈ ទំព័រហ្វេសប៊ុក BEAR BRAND Cambodia ដែលចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី៣ កក្កដា ឆ្នាំ២០១៦ ដោយភ្ជាប់មកជាមួយ នូវរូបថតឈ្មោះពិត អាយុ លេខទូរសព្ទ និង អាសយដ្ឋានបច្ចុប្បន្ន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ