ថៃ៖ តារាសម្តែងស្រី លំដាប់ប្រទេសថៃ នាង Aum Patcharapa បានធ្វើឲ្យអ្នកគាំទ្រអន់ចិត្តយ៉ាងខ្លាំង ពេលឃើញសកម្មភាពរបស់នាង ធ្វើដាក់គូស្នេហ៍។

កាលពីថ្មីៗនេះ តារាស្រីវ័យ៣៧ឆ្នាំរូបនេះ ហាក់ដូចជាបង្ហាញសារប្លែកៗ ក្នុងបណ្តាញសង្គម ពាក់ព័ន្ធលើជីវិតស្នេហារបស់នាង។ ហើយរូបថតរបស់នាងភាគច្រើន ក៏លែងសូវមានរូបគូស្នេហ៍របស់នាង ដូចពីមុនហើយ មិនដឹងថាពួកគេឈ្លោះគ្នា រឺយ៉ាងណានោះទេ។ 

មិនតែប៉ុណ្ណោះ Aum ថែមទាំងបាន Unfollow គូស្នេហ៍មហាសេដ្ឋី លោក Amp Ongkosit ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ចោលទៀត ដែលពួកគេទាំងពីរ ធ្លាប់តែផ្អែមល្ហែមល្អូកល្អើន ដាក់គ្នាកន្លងមកសោះ។

ចំពោះបញ្ហានេះដែរ មិនទាន់មានអ្នកណាដឹងថា  Aum និងគូស្នេហ៍ មានរឿងអ្វីនឹងគ្នា ទើបធ្វើឲ្យនាងហ៊ានសម្រេចចិត្ត Unfollow គណនីអ៊ិនស្តាក្រាម របស់គូស្នេហ៍ទាំងតក់ក្រហល់យ៉ាងនេះ។ តែទោះជាយ៉ាណា អ្នកគាំទ្រសង្ឃឹមថា ពួកគេនឹងអាចត្រូវគ្នាជាធម្មតា ហើយបង្ហោះរូបផ្អែមល្ហែមដាក់គ្នាដូចពីមុនវិញ៕ 

កំណត់ហេតុខ្មែរឡួត៖

យ៉ាងណាមិញ តារាស្រី Aum Patcharapa បានធ្វើឲ្យវីដេអូចម្រៀងថ្មីមួយ ដែលនាងបានសម្តែង កក្រើកក្នុងពិភពសិល្បៈយ៉ាងខ្លាំង

វីដេអូចម្រៀងថ្មីដ៏ពេញនិយម ដែលតារាស្រីថៃល្បីល្បាញ Aum Patcharapa បានចូលរួមសម្តែងនោះ បានចេញជាវីដេអូពេញហើយ។

កាលពីម្សិលមិញនេះ នៅក្នុងគណនីយូធូប របស់តារាចម្រៀងប្រុស Dunk Phunkorn បានបង្ហោះនូវវីដេអូចម្រៀងពេញរបស់រូបលោក ដែលនៅក្នុងនោះ សុទ្ធតែតារាល្បីបានចូលរួមសម្តែង មានដូចជា នាង Aum Patcharapa លោក Kan Kantathaworn និងនាង Pakkaramai។

ចំពោះវីដេអូចម្រៀងប្រមាណ១១នាទីនេះ បានធ្វើឲ្យអ្នកគាំទ្រ ជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង ទៅលើការសម្តែងដ៏ឥតខ្ចោះរបស់ តារាល្បីជួរមុខនាង Aum Patcharapa ដែលនាងពិតជាប៉ិនប្រសប់ ដើរតួជា ស្រីកាចឆ្នាស់ វាយតប់ មិត្តភក្តិក្បត់ចិត្តម្នាក់ ដែលបានដណ្តើមសង្សាររបស់នាង នៅនឹងមុខ។

មិនតែប៉ុណ្ណោះ គ្រាន់តែរយៈពេលមួយថ្ងៃ វីដេអូចម្រៀងនេះ បានទទួលការគាំទ្រយ៉ាងខ្លាំង ដែលមានមនុស្សចុចមើល ជាង១លានដងឯណោះ៕

តោះទស្សនាវីដេអូចម្រៀង ដែលនាង Aum បានសម្តែងទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]